Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសាទរ​! និស្សិត​ខ្មែរ​នៅ​ប្រទេស​កូរ៉េ ទទួលបាន​ជ័យលាភី​លេខ​១​ក្នុង​កម្មវិធី QUIZ ON KOREA 2020 ដែលមាន​បេក្ខជន​ឆ្នើមៗ​មកពី​ច្រើន​ប្រទេស​ចូលរួម និង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន​…

spot_img

​មហាជន​ខ្មែរ​ជាច្រើន បានបង្ហាញ​នូវ​អារម្មណ៍​រំភើប និង​មាន​ម​ទ​ន​ភាពជា​ខ្លាំង ក្រោយពី​បានឃើញ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Jaya Raketo បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក បង្ហាញ​ប្អូនស្រី​ម្នាក់​ឈ្មោះ ស៉ី​យូ​អ៉ី (씨유이) និស្សិត​ខ្មែរ​សិក្សា​នៅ​ប្រទេស​កូរ៉េខាងត្បូង​បាន​ដណ្តើម​ជ័យលាភី​លេខ​១ នៅក្នុង​កម្មវិធី QUIZ ON KOREA 2020​។​

​ក្នុងនោះ​ផងដែរ ម្ចាស់​គណនី​ខាងលើ​បាន​សរសេរ​រៀបរាប់​បញ្ជាក់​ឲ្យ​ដឹងថា​៖ «​អបអរសាទរ​ចំពោះ​ប្អូនស្រី ស៉ី​យូ​អ៉ី (씨유이) ដែល​បានទទួល​ពានរង្វាន់​លេខ​១​ក្នុង​ការឡើង​ប្រកួតប្រជែង​កម្មវិធី (2020 QUIZ ON KOREA) នៅលើ​ទូរទស្សន៍ KBSTV ។ បាន​តាមដាន​មើល​ផ្ទាល់ ពិតជា​ពូកែ​ក្នុងចំណោម​អ្នក​ពូកែៗ​មកពី​ប្រទេស​ផ្សេងៗ​»​។​

​សូម​ជម្រាប​ឲ្យ​ដឹងផង​ដែរ​ថា QUIZ ON KOREA 2020 គឺជា​កម្មវិធី​ប្រកួតប្រជែង​សមត្ថភាព​ល្បងប្រាជ្ញា ដែល​សហការ​រៀបចំឡើង​ដោយ​ទូរទស្សន៍ KBS និង​ក្រសួង​វប្បធម៌​កីឡា និង​ទេសចរណ៍ ចាប់តាំងពី​ឆ្នាំ​២០១២ មកម្ល៉េះ​។​

​ដោយសារ​ការផ្ទុះ​ឡើង​នៃ​វីរុស COVID-19 ហេតុនេះ កម្មវិធី​សម្រាប់​ឆ្នាំ​២០២០ ពុំបាន​អញ្ជើញ​បេក្ខជន​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​នោះទេ​។ ប៉ុន្តែ ជំនួស​មកវិញ កម្មវិធី​នេះ​បាន​អញ្ជើញ​និស្សិត​បរទេស និង​និ​ស្ស​បញ្ចប់​ការសិក្សា​នៅ​កូរ៉េ មក​ចូលរួម​ប្រកួតប្រជែង​។ ក្នុងនោះ និស្សិត​ឆ្នើមៗ​មកពី​វិស័យ​ផ្សេងៗ​គ្នា ដូចជា Yoo Jae-seok, Song Ga-in និង Darcy Paquet មក​ចូលរួម​ប្រកួត​ដោយ​បេក្ខជន​ម្នាក់ៗ​តម្រូវ​ឲ្យ​ដកយក​សំនួរ ហើយ​ចុច​ប៊ូ​តុង​រោទិ៍ រួច​ឆ្លើយ​។​

​ជា​លទ្ធផល ម្ចាស់​ជ័យលាភី​លេខ​១ គឺ​បាន​ទៅលើ​ប្អូនស្រី ស៉ី​យូ​អ៉ី ដោយ​ទទួលបាន​ទឹកប្រាក់​រង្វាន់​ចំនួន ១០​លាន​វ៉ុ​ន (​ស្មើនឹង​ជិត ១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​)៕ ដោយ​៖ លឹម ហុង​


spot_img
×