Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អភិបាល​រាជធានី ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​លិច​ភូមិឋាន​ប្រជាពលរដ្ឋ ដោយ​ជំនន់​ទឹកភ្លៀង

spot_img

ភ្នំពេញ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អមដោយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដីខណ្ឌ​៤ ពេញ​មួយ​​ថ្ងៃ​សៅរ៍ ទី​១០ ខែតុលា​នេះ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​លិច​ដោយ​ជំនន់​ទឹកភ្លៀង និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​សា​ស្ត្រ​សង្កាត់​សាក់​សំពៅ និង​សង្កាត់​គង​ន​យ ខណ្ឌដង្កោ ហើយ​បាន​បន្តដំណើរ​មក​ពិនិត្យមើល​ស្ថានភាព ការងារ​កាយ​ប្រឡាយ​អម​វិថី​ឈ្នះ​ឈ្នះ​ចំនួន​៣៧​ទីតាំង នៅក្នុង​ភូមិសាស្ត្រ ខណ្ឌ​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​ព្រែក​ព្នៅ ដែល​រង​ការរំលោភបំពាន​ចាក់ដី​លុប និង​ដាក់លូ​តូចៗ​ជំនួស​ពី​ប្រជាពលរដ្ឋ​មួយចំនួន បណ្តាល​ឲ្យ​ស្ទះ​ទឹក ដែល​ក្រុមការងារ និង​អាជ្ញាធរ​ខណ្ឌ​បាននិងកំពុង​ស្តារ​និង​កាយ​ប្រឡាយ​នេះ​វិញ​។​

​ក្នុង​ការចុះពិនិត្យ​ស្ថានភាព​ទឹក​លិច​ដោយ​ជំនន់​ទឹកភ្លៀង និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋនៅក្នុង​ភូមិសាស្ត្រ​សង្កាត់​សាក់​សំពៅ និង​សង្កាត់​គង​ន​យ ខណ្ឌដង្កោ​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចាត់ចែង​ដល់​ខណ្ឌដង្កោ​មាន​ក្រុមមន្ត្រី​ប្រចាំការ នៅ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ចាំ​ជួយ​អន្តរាគមន៍​ជាមួយ​ប្រជាពលរដ្ឋ និង​រាយការណ៍​បន្ទាន់​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​ជូន​ពួកគាត់​បាន​ទាន់ពេលវេលា​។ ក្នុងនោះដែរ លោក​ឃួ​ង ស្រេង បាន​ជួយឧបត្ថម្ភ​ជា​អង្ករ​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​សង្កាត់​គង​ន​យ ចំនួន​៩០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​២៥​គីឡូ​ផងដែរ ។​

​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ លោក ឃួ​ង ស្រេង ក៏បាន​បន្ត​ចុះទៅពិនិត្យ​ស្ថានភាព​ទឹក​លិច និង​ពិនិត្យ​សកម្មភាព ជីក​កាយ​ប្រឡាយ​អម​មហាវិថី​ឈ្នះ​ឈ្នះ​ចំនួន​៣៧​ទីតាំង ដែល​រង​ការរំលោភបំពាន​ចាក់ដី​លប់ និង​ដាក់លូ​តូចៗ ជំនួស​ពី​ប្រជាពលរដ្ឋ​មួយ ចំនួន​បណ្តាល​ឲ្យ​ស្ទះ​ទឹក​ពេល​ទឹកភ្លៀង​ធ្លាក់​យ៉ាងគំហុក​និង​ហូរ​ធ្លាក់​មក​បន្ថែម​ពី ស្រុក​អង្គ​ស្នូល​ខេត្តកណ្តាល និង​កំពង់ស្ពឺ​មួយចំណែក​ទៀត​ធ្វើឲ្យ​កើតមាន​ជំនន់​ទឹកភ្លៀង​លិច​ភូមិដ្ឋាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំបូល និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួមទាំង​មួយចំណែក​នៃ​ផ្លូវជាតិ​លេខ​៤ ។​

​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ភ្នំពេញ​លោក​សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​១០​ខែតុលា​នេះ​ថា ការជីក​កាយ​ប្រឡាយ​អម​វិថី​ឈ្នះឈ្នះ​ចំនួន​៣៧​ទីតាំង នៅតាម​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំពូល ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​ព្រែក​ព្នៅ ទម្លាក់​ទៅ​បឹង​តា​មោ​ក គិត​មកដល់ពេលនេះ សម្រេចបាន​ប្រមាណ​ជាង​៧០​ភាគរយ​ហើយ ហើយ ការងារ​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​១​សប្តាហ៍​ទៀត ។​

លោក​ឃួ​ង ស្រេង​ធ្លាប់​បានបញ្ជាក់​ហើយ​ថា មាន​កត្តា​៣​សំខាន់​ដែល​ធ្វើ​ឲ្យ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ប៉ែក​ខាងលិច​ទទួលរង​ការលិចលង់​ខ្លាំង ដោយសារ​ជំនន់​ទឹកភ្លៀង គឺ​៖​បរិមាណ ទឹកភ្លៀង​ធ្លាក់​ខ្លាំង​រហូតដល់​១០៥​មិល្លីម៉ែត្រ ផ្ទៃ​ទឹកភ្លៀង​ដែល​ធ្លាប់តែ ទទួល​ចែករំលែក​ទឹក​ទៅតាម​អូរ ប្រឡាយ ឬ​វាលស្រែ​នានា ត្រូវបាន​អភិវឌ្ឍន៍​ទៅជា​សំណង់​លំនៅដ្ឋាន និង​មួយចំណែក​ទៀត​មានការ​ចាក់ដី​រំលោភ​ប្រឡាយ​ពី​ប្រ ជា​ពលរដ្ឋ​មួយចំនួន បណ្តាល​ឲ្យ​ទឹក​ខ្វះ​ប្រភព​ដែល​ត្រូវ​ហូរ​ទៅធ្វើ​ឲ្យ​ចាល់​ទឹក​មិន អាច​ហូរ​ទៅណា​បាន​ក៏​បណ្តាល​លិច​ភូមិសាស្ត្រ​ខាងលើនេះ​តែម្តង​។ តែ​ទោះបីយ៉ាងណា​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​និង​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ តែ​សុំ​ការចូល​រួមសហការ និង​ការយោគយល់​ពី​ប្រជាពលរដ្ឋ​ចំពោះ​ផលប៉ះពាល់​ខ្លះ ក្នុងពេល​យើង​បើកមុខ​ទឹក​នេះ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×