Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លេចៗ​ខ្លួន កូនប្រុស​នាយ ច​យ ធំ​ប៉ុនណា​ប៉ុន​ណី ហើយ​ស្អាត​មិន​ចាញ់​ម៉ាក់​ទេ​

spot_img

​ភ្នំពេញ​៖ និយាយ​ដល់​តារា​កំប្លែង​ស្ងួត​វ័យក្មេង មាន​រូបរាង​សង្ហារ ប៉ុន្តែ មុខ​សែន​យ៉ាប់​ប្រៀប​ដូច​មនុស្ស​ក្រៅ​ភព នោះ​នាយ ច​យ ត្រូវបាន​ចាត់ទុកថា​ពិតជា​មានសំណាង​ខ្លាំងណាស់ ដែល​នាយ​មាន​ភរិយា​ដ៏​ស្រស់ស្អាត​ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​លួច​ច្រណែន​មិន​ស្ទើរ​នោះទេ​។​

​អ្វីដែល​អស្ចារ្យ និង​មិន​នឹកស្មាន​ដល់​នោះ គឺ​នៅពេលនេះ នាយ​បង្កើតបាន​គ្រួសារ​តូច​មួយ ដោយ​ទទួលបាន​កូនប្រុស​ដ៏​ស្រស់ស្អាត​ជា​ចំណងដៃ មានមុខ​មិន​កាត់​ទៅរក​នាយ​សូម្បី​បន្តិច ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​ធ្លាប់​សើចចំអក​សុំ​ខ្មាស​តែម្តង​។​

​ជីវិត​ប្តី​ប្រពន្ធ​នាយ​ច​យ ត្រូវបាន​មហាជន​កោតសរសើរ​ជាខ្លាំង ព្រោះថា ចាប់តាំងពី​នាយ​បាន​រៀប​អាពាហ៍ពិពាហ៍ ដែល​មកទល់ពេលនេះ​ចូល​ជិត​៣​ឆ្នាំ​ទៅហើយ គឺ​គេ​កម្រ​លេចឮ​អ្នក​ទាំងពីរ​មានរឿង​ប្រេះឆា​នឹង​គ្នា​ដូច​តារា​ដទៃ​នោះឡើយ តែ​ផ្ទុយទៅវិញ គេ​តែង​ឃើញ​នាយ និង​ភរិយា កាន់តែ​បង្កើន​ភាព​ផ្អែមល្ហែម​នឹង​គ្នា​ខ្លាំង​ឡើង ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​សឹងតែ​មិនគួរ​ឲ្យ​ជឿថា​ចំណង​ស្នេហ៍​អ្នក​ទាំងពីរ​អាចឈាន​ដល់​មាន​ថ្ងៃនេះ​។​

​ពិតមែន​ហើយ ក្រោយ​អ្នក​ទាំងពីរ​ទទួលបាន​កូនប្រុស​ម្នាក់​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ឈ្មោះ ភិ​ច ណា​ឃី​ន រួចមក ក្នុង​នោះគេ​តែង​សង្កេតឃើញ​នាយ ច​យ និង​ភរិយា តែងតែ​បង្ហោះ​រូបភាព​ផ្អែមល្ហែម​នៅលើ​បណ្តាញ​សង្គម​មិនដែល​ដាច់​ឡើយ ដែល​មើលទៅ​គ្រួសារ​អ្នក​ទាំងពីរ​ពិត​ជាមាន​ភាពកក់ក្តៅ និង​សុភមង្គល​ណាស់​។​

​ដោយឡែក ថ្មីៗ​នេះ (​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០) ភរិយា នាយ ច​យ បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក បង្ហាញ​កូនប្រុស​របស់ខ្លួន ដែល​មើលទៅ​ធំ​លឿន​ណាស់ និង​មាន​កែវភ្នែក​ធំៗ​ស្អាត​ដូច​ម្តាយ​គួរ​ឲ្យ​គ្រឺត​ខ្នាញ់​តែម្តង​។ ក្នុងនោះ​ភរិយា​នាយ ច​យ ក៏បាន​ភ្ជាប់​សារ​ទៅកាន់​ពុក​ម៉ែ​បងប្អូន​ថា​៖ “​រាត្រី​សួរ​ស្តី អ៊ុំ ពូ មីង ទាំងអស់គ្នា មាន​នឹក​អូន​ណា​ឃី​ន​អត់​អ៊ុំ ពូ មីង អូន​ណា​ឃី​ន នឹក​អ៊ុំ ពូ មីង ណាស់ សូម​សុ​បិ​ន្ត​ល្អ​ទាំងអស់គ្នា​ណា អ៊ុំ ពូ មីង #1years25day #​ភិ​ច​ណា​ឃី​ន​”៕ ដោយ​៖ លឹម ហុង​

spot_img
×