Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការ​បញ្ជូន​ក​រ​ណី​ពល​ការិនី​ម្នាក់ ចាញ់បោក​មេខ្យល់​បម្រើកា​រ​នៅ​ប្រទេស​ចិន ទៅ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស ដើម្បី​ជួយ​រំដោះ​នារី​រោង​គ្រោះ​

spot_img

​ភ្នំពេញ​៖ ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ពិនិត្យឃើញ​ព័ត៌មាន​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​មាន​ករណី​ពល​ការិនី​ម្នាក់ ដែល​ត្រូវបាន​មេខ្យល់​បោក​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ចិន ហើយ​ព័ត៌មាន​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ អនុវត្តតាម​មតិ​ដឹកនាំ​របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ ក្រុមការងារ​ប្រតិកម្ម​រហ័ស​បាន​បញ្ជូន​ករណីនេះ ទៅ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដើម្បី ជួយ​អន្តរាគមន៍​ដោះស្រាយ ពិសេស​សំដៅ​ជួយ​ពល​ការិនី​ខាងលើ ត្រឡប់មក​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​បាន​ចាត់​កម្លាំង ជំនាញ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ពល​ការិនី​រងគ្រោះ ដើម្បី​រក​អាសយដ្ឋាន​ពិតប្រាកដ​ដែល​កំពុងស្នាក់នៅ​ឯ​ប្រទេស​ចិន​ហ្នឹង បាន​កំពុង​បន្ត​ស្វែងរក សាច់ញាតិ​របស់​ពលកា​រិ​នី​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ដើម្បី​ឈានដល់​ការអន្តរាគមន៍​នាំយក​នារី​រងគ្រោះ ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។​

​ជាមួយគ្នានេះ​កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាននិងកំពុង​សហកា​រ​ជាមួយ​អង្គការ​ដៃគូ និង​ស្ថាប័ន ពាក់ព័ន្ធ​ដើម្បី​ជួយ​រំដោះ​នារី​រោង​គ្រោះ​ស្របតាម​នីតិវិធី​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×