Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត នាំ​ជនសង្ស័យ​ពីរ​នាក់ ពាក់ព័ន្ធ​ករណី ឃាតកម្ម​សម្លាប់​មិត្តភក្តិ​ខ្លួនឯង កាលពី​ជិត​៨​ខែ​មុន ធ្វើ​ត្រាប់​នៅ​ស្រុក​កោះធំ​

spot_img

​កណ្តាល​៖ នៅ​ថ្ងៃទី​សៅរ៍​ទី​១០ ខែតុលា ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត បាន​ដឹកនាំ​កម្លាំង​ពាក់ព័ន្ធ នាំខ្លួន​ជនសង្ស័យ​ពីរ​នាក់ ពាក់ព័ន្ធ​ករណី ឃាតកម្ម កាលពី​ជិត​៨​ខែ​មុន ធ្វើ​ត្រាប់​ពី​សកម្មភាព​សម្លាប់​មិត្តភក្តិ​ខ្លួន នៅ​ចំណុច​ចំការ​ស្វាយ ស្ថិតក្នុង​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ១៥​និង​៤០​នាទី ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល លោកស្នងការ​រង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ និង​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ មន្ត្រី​ជំនាញ​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម ជីវ ចាន់​តារា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ និង​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ វិច ឆៃ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ សញ្ជាតិ​ខ្មែរ នៅ​ចំណុច ភូមិ​សែន​បន ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែលមាន​ទីលំនៅៗ ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល ពាក់ព័ន្ធ​ករណី​៖ ឃាតកម្ម ប្រព្រឹត្តឡើង​កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ខាងកើត​ទំនប់​ទទឹងថ្ងៃ ស្ថិតក្នុង​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បានប្រគល់​ជនសង្ស័យ​ជូន​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ វិច ឆៃ ថា រូប​ខ្លួន​ពិតជា​បាន​ចូលរួម​ធ្វើ​សកម្មភាព​សម្លាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ផន សុខ​ខន (​ហៅ អឹ​ប​) ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល និង​បាន​អូស​យក​សាកសព​ទៅ​កប់​ចោល នៅក្នុង​ចម្ការ​ស្វាយ ត្រង់​ព្រំប្រទល់​ដី​របស់​ឈ្មោះ សល់ និង​ឈ្មោះ ប្រុស ស្ថិតនៅ​ខាងកើត​ទំនប់​ទទឹងថ្ងៃ រំលង​៣​ក្បាលដី ស្ថិតក្នុង​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល ប្រាកដ​មែន​។
​ការសម្លាប់​ទៅលើ​ឈ្មោះ ផន សុខ​ខន នោះ​គឺ មិត្តភក្តិ​ខ្លួន​ឈ្មោះ ដូ​យ ផៃ (​ហៅ​និល​) ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​អ្នក​សម្លាប់​នៅពេលដែល​ពួកគេ​ទាំង​៣​នាក់ កំពុង​ជក់​គ្រឿងញៀន​ជាមួយគ្នា ដោយ​កាលនោះ​គឺ​ឈ្មោះ ដូ​យ ផៃ បាន​ខឹង​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ផន សុខ​ខន ថា បឺត​ជក់​យូរ​ជាងគេ រួច​ក៏បាន​ចាប់​សក់​ក្បាល​បោក​ទៅក្រោយ​បុក​ទៅ​និង​គល់​ស្វាយ បណ្ដាលឱ្យ​ស្លាប់​តែម្ដង​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×