Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុវណ្ណ រិទ្ធី បួស​សងគុណ​ឪពុកម្តាយ ក្រោយ​ចេញពី​ពន្ធ​នាគារ​បាន​៥​ថ្ងៃ​

spot_img

​ភ្នំពេញ​៖​ក្រោយ​ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគា​រយៈពេល​១៨​ខែ និង​អនុវត្ត​ទោស​ត្រឹម​៥​ខែ​២៨​ថ្ងៃ ពេលនេះ​លោក សុវណ្ណ រិទ្ធី បាន​ចេញពី​ពន្ធនាគារ​វិញ​ហើយ ហើយ​បាន​បួស​ដើម្បី​សងគុណ​ឪពុកម្តាយ​របស់លោក នេះ​បើតាម​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់លោក​បា​នប​ង្ហោះ​នៅមុននេះ​បន្តិច​។​

​ដូច​ពាក្យចាស់​លោក​ពោលថា ក្រោយ​ភ្លៀង​មេឃ​នឹង​ប្រែជា​ស្រឡះ លោក សុវណ្ណ រិទ្ធី អគ្គនាយក Tv FB ក៏​មិន​ខុសគ្នា​នោះដែរ ក្រោយពី​ទទួលរង​នូវ​ព្យុះ​ព្យោមា​រហូត​ត្រូវ​បាត់បង់​ក្រុមហ៊ុន ដែលជា​វេ​ប​សាយ​ព័ត៌មាន​ដ៏​ពេញនិយម និង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​ពី​អ្នកលេង​បណ្តាញ​សង្គម ឯ​ខ្លួន​ក៏ត្រូវ​ជាប់ពន្ធនាគា ពេលនេះ​បាន​មាន​សេរីភាព​វិញ​ហើយ ក្រោយ​តុលាការ​សម្រេច​កាត់ទោស​១៨​ខែ តែ​អនុវត្ត​ទោស​ត្រឹម​៥​ខែ​២៨​ថ្ងៃ ចំណែក​ទោស​នៅសល់​ត្រូវ​ព្យួរ​នោះ​។
​ក្រោយពី​ចេញពី​ពន្ធនាគារ​បាន​ប្រមាណ​៥​ថ្ងៃ នា​រសៀល​ថ្ងៃទី​១០​តុលា​នេះ លោក​បាន​បង្ហោះ​រូបភាព​មួយចំនួន​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដែល​បង្ហាញ​ពី​សកម្មភាព​លោក​កំពុង​កោរសក់​សាង​ផ្នួស ដើម្បី​សងគុណ​ឪពុកម្តាយ​របស់លោក ជាមួយនិង Caption ក្តី​ប្រាថ្នា​ទី​១​របស់ខ្ញុំ សូម​បួស​សងគុណ​លោកឪពុក​អ្នក​ម្តាយ​។​

​គួរ​រំលឹក​ផងដែរ​ថា លោក សុវណ្ណ រិទ្ធី ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​៧​មេសា ឆ្នាំ​២០២០ នៅក្នុង​បុរី​ពិភពថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​លោក​ត្រូវបាន​តុលាការ​ចោទប្រកាន់ និង​ឃុំខ្លួន​ពីបទ​ញុះញង់​ឲ្យ​មាន​ចលាចល​ក្នុងសង្គម និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន ក្រោយពី​បាន​បង្ហោះ​វីដេអូ​កាត់ត​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×