Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលរួម​រំលែក​ទុក្ខ សិល្បការិនី​របាំ​បុរាណ​ដ៏​ស្រស់ស្អាត​ម្នាក់ បាត់បង់​ជីវិត ក្នុង​គ្រោះធម្មជាតិ​រលំ​ផ្ទះ​សង្កត់​

spot_img

​សៀមរាប​៖​គួរ​ឲ្យ​សោកស្តាយ​សិល្បការិនី​របាំ​បុរាណ​ដ៏​ស្រស់ស្អាត​ម្នាក់ បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​គ្រោះធម្មជាតិ​រលំ​ផ្ទះ​សង្កត់​លើ​។​

​យោងតាម​គណនី​ហ្វេ​សបុ​កមួយ​ដែលមាន​ឈ្មោះថា ច័ន្ទ​ធឿន ភ្លេងខ្មែរ បាន​បង្ហោះ​នៅមុននេះ​បន្តិច​បាន​រៀបរាប់ថា «​ទោះ​មិនបាន​សម្តែង​ជាមួយគ្នា​ក៏ពិតមែន តែ​បង​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ នៃ​ការបាត់បង់​អតីត​សិល្បការិនី​ប្រចាំ​ភោជនីយដ្ឋាន​គូលែន ដោយ​គ្រោះធម្មជាតិ​រលំ​ផ្ទះ​សង្កត់​លើ​គួរ​ឲ្យ​ស​ង្វែ​គ​»​។​

​បើតាម​ព័ត៌មាន​បឋម ជនរងគ្រោះ​មាន​ស្រុកកំណើត​នៅ​ខេត្តសៀមរាប តែ​បច្ចុប្បន្ន​បាន​ផ្លាស់​មក​រស់នៅ​ខេត្តកំពង់ធំ​វិញ​។ ក្រោយ​ការ​បង្ហោះ​ចែករំលែក​ព័ត៌មាន​នេះ ក៏មាន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ជាច្រើន បានបង្ហាញ​នូវ​ការសោកស្តាយ​យ៉ាង​ក្រែ​លែង ចំពោះ​ការបាត់បង់​សិល្បការិនី​របាំ​បុរាណ​ខ្មែរ​យើង ដែលមាន​សមត្ថភាព ថែមទាំង​មាន​រូប​សម្រស់​ស្រស់ស្អាត​បែបនេះ និង​បាន​ចូលរួម​ខ​មិន​រំលែក​ទុក្ខ​ចំពោះ​ក្រុមគ្រួសារ​សព​ផងដែរ​។​

​ចំពោះ​ព័ត៌មាន​លម្អិត​យ៉ាងណា​នោះ យើង​នឹងធ្វើ​បច្ចុប្បន្នភាព​បន្តទៀត​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×