Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តេញចេញ​ជនជាតិ​ចិន ចំនួន ១ នាក់​ពាក់ព័ន្ធ​នឹង​បទល្មើស ខ្វះ​លទ្ធភាព​ចិញ្ចឹម​ខ្លួន

spot_img

​ភ្នំពេញ​៖​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ១២​និង​១០​នាទី នៅ​គោលដៅ​បែបបទ​ចេញ​ក្រៅប្រទេស ដោយ​យោងតាម​ប្រកាស​ស្តីពី​ការបណ្តេញ​ជនបរទេស ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា របស់​ក្រសួងមហាផ្ទៃ និង​បាន​សហការ​ជាមួយ ស្នាក់​ការត្រៀម​បណ្តេញចេញ​ខេត្ត​ព្រះសីហនុ នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បានធ្វើការ​បណ្តេញចេញ​ជនជាតិ​ចិន ចំនួន ១ នាក់ តាម​ជើងយន្តហោះ​ចេញ​លេខ DR5032 (KOS-KMG) ។​

​នគរបាល​ប៉ុស្តិ៍​បាន​ឲ្យ​ដឹងថា ជនជាតិ​ចិន​នេះ មានឈ្មោះ LIN TAO ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ពាក់ព័ន្ធ​នឹង​បទល្មើស ខ្វះ​លទ្ធភាព​ចិញ្ចឹម​ខ្លួន ដែល​ត្រូវ​ស្នាក់​ការត្រៀម​បណ្តេញចេញ ខេត្ត​ព្រះសីហនុ ទទួល​ពី​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០ ឲ្យ​ចេញ​ផុតពី​ប្រទេស និង​ប្រថាប់ត្រា​ហាម​ចូល​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល ១​ឆ្នាំ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×