Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នោះ​! សូម្បីតែ​ប្រទេស​ប៉ា​គី​ស្ថាន ក៏បាន​បិទ​កម្មវិធី TikTok

spot_img

​ភ្នំពេញ​៖ ទោះបីជា​ក្រុមហ៊ុន ByteDance បានឈ្នះ​នៅក្នុង​រឿងក្ដី​ដើម្បី​ចៀសវាង​ពី​ការបិទ​កម្មវិធី TikTok នៅក្នុង​សហរដ្ឋអាមេរិក​នាពេល​ថ្មីៗ​នេះ​ក៏ដោយ​ក្តី ក៏​នៅតែមាន​ប្រទេស​ប៉ា​គី​ស្ថាន​បានសម្រេច​ចិត្ត​បិទ​កម្មវិធី TikTok កាលពី​ម្សិលមិញ​នេះ បន្ទាប់ពី​ក្រុមហ៊ុន​មិនបាន​ធ្វើការ​កែសម្រួល​ចំពោះ​ការស្នើសុំ​របស់​រដ្ឋាភិបាល​នោះ​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​។​

​បើតាម​ការផ្សព្វផ្សាយរ​បស់ អង្គភាព​ទូរគមនាគមន៍​ប៉ា​គី​ស្ថាន (PTA) បានឱ្យដឹងថា ការបិទ​នេះ​គឺ​ដោយសារតែ​ពួកគេ​បានទទួល​ការតវ៉ា​ទាក់ទង​នឹង​ព័ត៌មាន​ឬ​សាច់រឿង​អសីលធម៌​ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​កម្មវិធី​នេះ​។ PTA ក៏បាន​បញ្ជាក់​ផងដែរ​ថា ពួកគេ​បានឱ្យ​ពេល​ក្រុមហ៊ុន​ជាច្រើន​មកហើយ​ដើម្បី​ធ្វើការ​កែសម្រួល​ក្នុងការ​គ្រប់គ្រង​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​កម្មវិធី TikTok ប៉ុន្តែ​ក្រុមហ៊ុន​មិនបាន​ធ្វើទៅ​តាម​សំណូមពរ​របស់​ពួកគេ​នោះឡើយ ដែលជា​ហេតុ​ធ្វើឱ្យមាន​ការបិទ​កម្មវិធី​នេះ​។ ជា​ឧទាហរណ៍​នៅក្នុង​រយៈពេល​ប្រមាណ ៦​ខែ​ដើម​ឆ្នាំនេះ រដ្ឋាភិបាល​បានស្នើ​សុំឱ្យ​ក្រុមហ៊ុន​បិទ​គណនី​ចំនួន​៤០ ផ្ទុយទៅវិញ​ក្រុមហ៊ុន​អាច​បិទ​បានតែ​ពីរ​គណនី​ប៉ុណ្ណោះ​។​

​ការបិទ​កម្មវិធី TikTok នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​គឺជា​ការខាតបង់​ដ៏​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន ByteDance ព្រោះថា​កម្មវិធី​នេះ​គឺជា​កម្មវិធី​មួយ​ក្នុងចំណោម​កម្មវិធី​១២ ដែល​កំពុងតែ​ពេញនិយម​នៅក្នុង​ប្រទេស​នេះ ដោយមាន​ការទាញយក​រហូតដល់​ទៅ ៤៣​លាន​ដង គិត​មកទល់នឹង​បច្ចុប្បន្ននេះ​។ គួរ​រំឭក​ផងដែរ​ថា ប៉ា​គី​ស្ថាន​បានចាប់ផ្ដើម​ពង្រឹង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាមរយៈ​បណ្ដាញ​សង្គម​របស់ខ្លួន ដែល​កាលពី​ខែមីនា​កន្លងទៅ ពួកគេ​បាន​ផ្សព្វផ្សាយ​តាមរយៈ​អង្គភាព​គាំពារ​ប្រជាជន ដែល​ទាមទារ​ឱ្យ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​ជាមួយនឹង​ព័ត៌មាន​ដែលមាន​ប្រធានបទ​វេទយិតភាព​ទាក់ទង​នឹង​ប្រពៃណី ពូជសាសន៍ និង​សុវត្ថិភាព​សង្គម​របស់​ប្រទេស​ប៉ា​គី​ស្ថាន​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×