Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ប៉ៃលិន ចុះ​អន្តរាគមន៍​ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជួប​គ្រោះមហន្តរាយ​ជំនន់​ទឹកភ្លៀង​

spot_img

​ប៉ៃលិន​៖ នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត អមដំណើរ​ដោយ ឯកឧត្តម ធូ ភា​, ឯកឧត្តម ឃ្លោក នួ​យ អភិបាលរង​ខេត្ត បាន​ដឹកនាំ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​កងកម្លាំង​ចម្រុះ ចុះ​អន្តរាគមន៍​ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​កំពុង​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​។​

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន ក៍បាន​មានប្រសាសន៍​ថ្លែងអំណរគុណ ចំពោះ​កងកម្លាំង​ប្រដាប់​ទាំងបី​ប្រភេទ គណៈបញ្ជាការ​កងឯកភាព​រដ្ឋបាល​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​ដុតដៃដុតជើង ក្នុងការ​ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​មក​ទីទួល​មាន​សុវត្ថិភាព និង​ធ្វើការ​គ្រប់គ្រង​សភាពការណ៍​ផងដែរ​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​មានប្រសាសន៍​លើកឡើងថា​៖ ដោយសារ​ប៉ុន្មាន​ថ្ងៃនេះ មាន​ភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា បានធ្វើឱ្យ​ជន់​លិច​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ នៅ​ស្រុក​សាលា​ក្រៅ ដូច្នេះ​សូម​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​សហការ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ជាពិសេស​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ខេត្ត ត្រូវ​សិក្សា​រក​ទីតាំង​រំដោះ​ទឹក​ចេញ និង​ធ្វើការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យមក​កាន់​ទីទួល​សុវត្ថិភាព​បាន​ទាន់ពេលវេលា ហើយ​ត្រូវមាន​កម្លាំង​ប្រការ ២៤​ម៉ោង លើ ២៤​ម៉ោង ដើម្បី​ទទួលបាន​ព័ត៌មាន និង​ឆ្លើយតប​ភ្លាមៗ​ឱ្យបាន​ទាន់ពេលវេលា​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ផាន់ ចាន់​ធុល ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​ដងស្ទឹង និង​ផ្នែក​ខាងក្រោម សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ នៅពេល​ដែលមាន​ភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ​ជាប់​គ្នា ហើយ​បើ​មាន​បញ្ហា​អ្វី​កើតឡើង ត្រូវ​រាយការណ៍​មកកាន់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យបាន​ទាន់ពេលវេលា ជាពិសេស​ត្រូវយក​ចិត្ត​ទុក្ខ​ដាក់​ថែទាំ​សុខភាព និង​រស់នៅ​ប្រកបដោយ​អនាម័យ ដើម្បី​ជាសវាង​កើតមាន​ជំងឺ​តម្កាត់​ផ្សេងៗ​។​

​សូមបញ្ជាក់ថា​៖ ចំពោះ​ផលប៉ះពាល់ និង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០​ដូចខាងក្រោម ៖ ១-​ក្រុងប៉ៃលិន ទឹក​ជន់​ចូល​ផ្ទះ​ចំនួន ៥៤ ខ្នង និង​ទឹក​ហូរ​កាត់​ផ្លូវ​ចំនួន ៥​ខ្សែ ប្រវែង ៦៥០​ម៉ែត្រ (​ស្រក​អស់ហើយ​) ២-​ស្រុក​សាលា​ក្រៅ ទឹក​ជន់​ចូល​ផ្ទះ​ចំនួន ៣៦៣​ខ្នង និង​វត្ត​ចំនួន ២ សាលារៀន ចំនួន ២ ទឹក​ហូរ​កាត់​ផ្លូវ​ចំនួន ១០​ខ្សែ ប្រវែង ២៣០០​ម៉ែត្រ និង​ទឹក​ជន់​ហូរ​កាត់​ខ្នង​ទំនប់​ចំនួន ៧​ខ្សែ ប្រវែង ១៣៥០​ម៉ែត្រ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×