Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ​នៃ​កម្ពុជា ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១ នៃ​ការបង្កើត​ធនាគារជាតិ​ឡើងវិញ​

spot_img

​ភ្នំពេញ​៖ ការសម្រេច​បង្កើត ធនាគារកណ្តាល​និង រូបិយវត្ថុ​ជាតិ​ឡើងវិញ​យ៉ាង​ឆាប់រហ័ស គឺជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ នេះ​គឺជា​ការបញ្ជាក់​របស់ លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា ក្នុងឱកាស​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១ នៃ​ការបង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើងវិញ​១០ តុលា ១៩៧៩-១០ តុលា ២០២០” ដែល​ប្រារព្ធ​ធ្វើ នៅ​អគារ​ធនាគារជាតិ នៃ​កម្ពុជា​សែន​សុខ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១០ ខែ តុលា ឆ្នាំ​២០២០ ។​

​លោក ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ដែរ​ថា​៖«​គិត​មកដល់ពេលនេះ ធនាគារជាតិ​នៃ​កម្ពុ​ជាមាន រយៈពេល​៤១​ឆ្នាំ​ហើយ ដែល​ធនាគារកណ្តាល ត្រូវបាន​បង្កើត​ឡើងវិញ ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ បន្ទាប់ពី​ប្រទេសជាតិ​និង​ប្រជាជន​កម្ពុជា​បាន​សង្គ្រោះ​ឲ្យ​រួច​ចាក​ផុត​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​»​។

​លោក ជា ចាន់តូ​ក៏បាន​បញ្ជាក់​ពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​បង្កើត​ប្រព័ន្ធ​រូបិយវត្ថុ ដើម្បី​ពង្រឹង​អធិបតេយ្យ​ជាតិ និង​អភិវឌ្ឍ​សេដ្ឋកិច្ច ឲ្យ​អ្នក​ជំនាន់​បានដឹង​ផងដែរ ។ ជាក់ស្ដែង​ដូច​កាល​ឆ្នាំ​១៩៩២ ធនាគារកណ្តាល ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា “​ធនាគារជាតិ​នៃ​កម្ពុជា​” វិញ​ដើម្បី​ឲ្យ​ស្រប​ពេលដែល វិស័យសេដ្ឋកិច្ច បាន​វិ​វត្ត​រីកចម្រើន​ដោយ​ផ្អែកលើ​យន្តការ​ទីផ្សារ ហើយក៏​បានប្រែក្លាយ ជា​លំដាប់​ទៅរក​ប្រព័ន្ធ​ធនាគារ​២​ថ្នាក់ ដែល​បានអនុញ្ញាត​ឲ្យ​ធនាគារកណ្តាល ពង្រឹង​តួនាទី​ជា​អាជ្ញាធរ​រូបិយវត្ថុ​ជាតិ និង​អាជ្ញាធរ ត្រួតពិនិត្យ ប្រព័ន្ធ​ធនាគារ ។

​លោក​ថា កាលនោះ​ដើមទុន​ធនាគារជាតិ​នៃ​កម្ពុជា បាន​កើន​ឡើងជា​បន្ត​បន្ទាប់ពី ៥​ប៊ី​លាន​រៀល នៅ​ឆ្នាំ ១៩៩២ ដល់ ១០០ ប៊ី​លាន​រៀល នៅ​ឆ្នាំ​២០០០ ។ លោក ជា ចាន់តូ បាន​បន្តទៀតថា ចាប់ពី​ឆ្នាំ​១៩៩៤ រហូត ដល់​ឆ្នាំ​២០១៣ ធនាគារជាតិ​នៃ​កម្ពុជា បាន​ខិតខំ ប្រឹងប្រែង​ស្វែងរក​ទ្រព្យសម្បត្តិ​ជាតិ​នៅក្រៅ​ប្រទេស​ដែលជា​កេរ​មរតក មុន​ឆ្នាំ​១៩៧៥ ហើយ​បានទទួល​មកវិញ​ដូច​មាស និង​រូបិយប័ណ្ណ​មួយចំនួនទៀត ដែល​ត្រូវបាន​រក្សា ទុក​នៅក្រៅ​ប្រទេស ។

​លោក​បន្តថា​៖«​បច្ចុប្បន្ន នេះ​ដោយសារ​ការរីក ចម្រើន​ឥតឈប់ឈរ​នៃ​សេដ្ឋកិច្ចកម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា បានគរ​ពូន​ទុនបម្រុង​អន្តរជាតិ ឲ្យ​កើន​ឡើងជា​លំដាប់ រហូតដល់ ២០​ប៊ី​លាន​ដុល្លារ​អាមេរិក (​ក្នុងនោះ​មាន​មាស​ប្រមាណ ៤០​តោន​)​គិត​ត្រឹម​ថ្ងៃ​១០ ខែតុលា ឆ្នាំ​២០២០ ដែលមាន​កម្រិត​ស្មើនឹង ១០​ខែ នៃ​ការ​នាំចូល​ទំនិញ​និង​សេវា ខ្ពស់ជាង ៣​ដង នៃ​កម្រិត​អប្បបរមា​ដែល​ប្រទេស កំពុង អភិវឌ្ឍន៍​គួរ​មាន (៣​ខែ​) ។​»

​លោក ជា ចាន់តូ បាន​គូស​រំលេច​ផងដែរ​ថា​ចាប់ពី​ឆ្នាំ​២០០០​មក​ប្រព័ន្ធ​ធនាគារ​បាន​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ប្រកប ដោយ ស្ថិរភាព ក្រោយពី​ការកែទម្រង់​វិស័យ​ធនាគារ ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ ។ លើសពីនេះ ប្រព័ន្ធ​ធនាគារ ក៏ត្រូវ​បាន ធ្វើ​ទំនើបកម្ម​ជា​បន្តបន្ទាប់ និង​បានរួម​ចំណែក​ស្នូល​ក្នុង​ការរក្សា ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​,​គាំទ្រ​កំណើនសេដ្ឋកិច្ច​,​លើក កម្ពស់​បរិ​យាប​ន្ន​សេដ្ឋកិច្ច​និង​សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ ។

​ជារួម​នៅក្នុង​រយៈពេល​២​ទសវត្សរ៍​នេះ​អត្រា​អតិផរណា ត្រូវបាន​គ្រប់គ្រង​ឲ្យ​មាន​កម្រិត​ទាប​ប្រមាណ ២,៥% ជាមួយនឹង​ស្ថិរភាព​ល្អប្រសើរ​នៃ​អត្រា​ប្តូរប្រាក់​ក្នុង​រង្វង់ ៤.០៥០​រៀល ក្នុង​មួយ​ដុល្លារ​អាមេរិក ។​ចំណែក ទ្រព្យសកម្ម​វិស័យ​ធនាគារ បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ពី​ប្រមាណ​ត្រឹមតែ ០,៥ ប៊ី​លាន ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​១៩៩៨ ដល់ ៥៦ ប៊ី​លាន​ដុល្លារ​អាមេរិក នាពេល​បច្ចុប្បន្ន គឺ​កើនឡើង​ប្រមាណ​១១២ ដង​។​

​ចំពោះ​ឥណទាន​វិស័យ​ធនាគារ ដែល​ត្រូវបាន​បែងចែក​ទៅកាន់​គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច និង​ប្រាក់​បញ្ញើ​ក្នុងស្រុក​បាន​កើនឡើង ១៦៥​ដង​ដូចគ្នា​គឺ​ពី​ចំនួន​ប្រមាណ​តែ​០,២​ប៊ី​លាន​ដុល្លារ​អាមេរិក ដល់​ជាង​៣៣​ប៊ី​លាន​ដុល្លារ​អាមេរិក ប្រព័ន្ធ​ធនាគារ​។​បច្ចុប្បន្ន​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការរួមចំណែក​ប​ង្កា​រ​ទប់ទល់ និង​គ្រប់គ្រង​វិបត្តិ និង​បានរួម​ចំណែក​ជំរុញ​សមាហរណកម្ម សេដ្ឋកិច្ចកម្ពុជា ទៅក្នុង​តំបន់ ដោយ បាន​ជំរុញ​ការធ្វើ សេរីភាវូបនីយកម្ម​សេវា​ធនាគារ និង​បាន​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​តាម​បច្ចេកវិទ្យា​ថ្មីៗ ដែល​បាន​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម និង​ការវិនិយោគ​ក្នុង​តំបន់​ថែម​ទៀតផង​៕
ដោយ៖CEN


spot_img
×