Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកជា​ច្រើន​លាន​ម៉ែត្រគូប ​ត្រូវបាន​ប្រមូល​រក្សាទុក​

spot_img

​សៀមរាប​៖​ទឹកជា​ច្រើន​លាន​ម៉ែត្រគូប ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា ប្រមូល​រក្សាទុក​នៅតាម​អាង​ស្ដុក​ទឹក​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ បន្ទាប់ពី​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ដោយសារ​ការរង​នូវ​ឥទ្ធិពល​ព្យុះ​ពី​តំបន់​ជុំវិញ​នា​រយៈពេល​ចុងក្រោយ​នេះ​។

​ក្នុង​ការងារ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បានបង្ហាញ​នូវ​អារម្មណ៍​ជាទី​មោទន​បំផុត ក្នុងការ​ប្រមូល​ទឹក​ស្ដុក​ទុក​ដើម្បី​បម្រើ​កិច្ចការ​អភិរក្ស​ប្រាសាទ ក៏ដូចជា​ត្រៀម​សម្រាប់​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​សម្រាប់​ប្រើប្រាស់​នា​រដូវប្រាំង​ខាងមុខនេះ​។​

​លោក ភឿន សុ​ឃីម អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យដឹងថា នាពេល​បច្ចុប្បន្ននេះ ក្រុមការងារ​របស់លោក​បាន​ខិតខំ និង​ប្រមូល​ទឹក​ស្ដុក​ទុក ស្ទើរ​ពេញ​ទាំងស្រុង​នៅតាម​ក​សិន្ធុ​អង្គរវត្ត ក​សិន្ធុ​ក្រុង​អង្គរធំ បារាយណ៍​ខាងជើង បារាយណ៍​ខាងលិច និង​តាម​ទំនប់​នានា ដោយ​រំពឹងថា នា​រដូវប្រាំង​ខាងមុខនេះ ពុំមាន​កង្វះ​ទឹក​ប្រើប្រាស់​ឡើយ​។ លោក​បន្ថែមថា កម្រិត​ទឹក​ដែល​បាន​បញ្ចូល​នៅពេលនេះ គឺ​ស្ថិតក្នុង​កម្រិត​អតិបរិមា​។​

​លោក ភឿន សុ​ឃីម ពន្យល់​បន្ថែមថា ក្រោយពី​អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​ស្ដារឡើងវិញ​នូវ​ប្រព័ន្ធធារាសាស្ដ្រ​បុរាណ​មក គឺ​ការងារ​គ្រប់គ្រង​ទឹក​មាន​ភាពងាយស្រួល ពិសេស​បញ្ជៀ​ស​ទឹកភ្លៀង​មិនឱ្យ​ជន់​លិច​តំបន់​អង្គរ និង​ក្នុង​ក្រុង​សៀមរាប​។ ការងារ​បញ្ជៀ​ស​ទឹក​នេះ គឺ​អ្នកជំនាញ​ទឹក​របស់​អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​ការបង្ហូរ​ទម្លាក់​ទៅតាម​ដៃ​ស្ទឹង​មួយចំនួន ក៏ដូចជា​តាម​ប្រឡាយ​ជាដើម​។

​យ៉ាងណាក៏ដោយ ដ្បិតថា​អ្នកជំនាញ​ទឹក​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ព្យាករណ៍​ថា នា​រដូវប្រាំង​ឆ្នាំនេះ​អាច​ពុំមាន​កង្វះ​ទឹក​ប្រើប្រាស់​ក្នុង​តំបន់​យ៉ាងណាក្ដី តែ​បាន​ស្នើឱ្យ​ពលរដ្ឋ​ទាំងអស់​គួរប្រើ​ប្រាស់​ទឹក​ដោយ​ការ​សន្សំសំចៃ​ខ្ពស់​។ លោក ភឿន សុ​ឃីម ពន្យល់ថា អាកាសធាតុ​នៅលើ​ពិភពលោក​មានការ​ប្រែប្រួល ហើយ​ទឹក​មាន​សារសំខាន់​សម្រាប់​ជីវិត​មនុស្ស​សត្វ ដូច្នេះ​យើង​ត្រូវ​ប្រើប្រាស់​ដោយ​ការ​សន្សំសំចៃ ជៀសវាង​ការខ្វះខាត​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×