Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អីយ៉ា​ស់ នរណា​ក៏​ហ៊ាន​ម្ល៉េះ​ជូន​កាដូ ឆន សុ​វណ្ណា​រាជ សុទ្ធតែ​ចិញ្ចៀនពេជ្រ និង​លុយ​សុទ្ធ​​១០.០០០​ម៉ឺន​ដុល្លារ​(វីដេអូ)

spot_img

​ភ្នំពេញ​៖ មិនធម្មតា​នៅក្នុង​ថ្ងៃ​ខួបកំណើត​លោក ឆន សុ​វណ្ណា​រាជ ឆ្នាំនេះ​មាន​គេ​ជូន​កាដូ​សុទ្ធតែ​ចិញ្ចៀនពេជ្រ និង​លុយ​សុទ្ធ​១​ម៉ឺន​ដុល្លារ​ផ្អើល​អ្នកគាំទ្រ​។​

​ជាមួយនឹង​ស្នាមញញឹម​បិទមាត់​មិន​ជិត​ដោយ​ក្តីរំភើប​និង​ភាពសប្បាយ​រីករាយ ដែល​នៅក្នុង​ថ្ងៃ​ខួបកំណើត​មាន​អ្នក Surprise កាដូ​លុយ​សុទ្ធ​និង​ចិញ្ចៀនពេជ្រ​បែបនេះ លោក ឆន សុ​វណ្ណា​រាជ បាន​និយាយថា «​រំភើប​ពេក​អត់​ដឹង​និយាយថា​ម៉េច អរគុណ​ខ្លាំងណាស់​បងប្អូន​ទាំងអស់គ្នា កាដូ​ពិសេស​១០.០០០ម៉ឺន​ដុល្លារ ចិញ្ចៀនពេជ្រ​មួយ​វង់ វា​មិន​ច្រើន​សម្រាប់​អ្នកខ្លះ តែ​វា​មានន័យ​ណាស់​សម្រាប់​ខ្ញុំ អរគុណ​គ្រប់យ៉ាង Love you ខួបកំណើត​មានន័យ​»​។

​លោក​បន្តទៀតថា «​ឆ្នាំនេះ​ខួបកំណើត​មានន័យ​ណាស់ រំភើប ឆ្នាំក្រោយៗ​សុំ់​អ៊ីចឹង​ទៀត​មក​ណា ច្រើនជាង​នឹង​ទៀត​ក៏​អត់ថា​អី​ដែរ អរគុណ​ខ្លាំងណាស់​»​។

​ក្រោយ​ការ​បង្ហោះ​រួច ក៏មាន​ហ្វេ​នៗ​ជាច្រើន​ចំហ​មាត់​ភ្ញាក់ផ្អើល​និង​កាដូ​ដែល​អាយ​ដល​ខ្លួន​បានទទួល​នេះ ហើយក៏​បាន share ចែករំលែក​បន្ត ជាមួយ caption បែប​កំប្លែង​ថា «​ខួបកំណើត​ខ្ញុំ មិន​សុំ​អ្វី​ច្រើន​ទេ តែ​ប៉ុណ្ណឹង​គ្រប់គ្រាន់​ហើយ​»​។​

​យ៉ាងណាក៏ដោយ​យើង​ក៏​មិនដឹងថា​តើ​ម្ចាស់​កាដូ​ជាន​ណា​ឲ្យ​ប្រាកដ​ដែរ ព្រោះ​ទំនងជា​អ្នកទទួល​ចង់ទុក​វា​ជា​អាថ៌កំបាំង​៕ ដោយ​៖ កូ​លាប ក្រហម​


spot_img
×