Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុព្វហេតុ​នយោបាយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​នាយករដ្ឋមន្ត្រី​អូ​ទ្រី​ស្ត ទាមទារ​អនាគត​ឆាប់ៗ​នេះ ដែលមាន​វ័យ​ត្រឹមតែ​…៣១​ឆ្នាំ​ប៉ុណ្ណោះ​

spot_img

ប្រភពពី RT ដែល​ដកស្រង់​លទ្ធផល​បឋម ត្រូវបាន​ក្រសួងមហាផ្ទៃ​ប្រទេស​អូ​ទ្រី​ស្ត ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃទី​១៥ ខែតុលា នោះ​គណបក្ស​ប្រជាជន (OVP) បាន​នាំមុខ​ដោយ​ទទួលបាន​សន្លឹកឆ្នោត ៣១,៤% ខណៈពេល​គណនេយ្យ​ឆ្វេងនិយម​សេរី (EPO) ឈរ​នៅ​លំដាប់​ទី​២ ទទួលបាន ២៧,៤% ហើយ​លំដាប់​ទី ៣ គឺ​គណបក្ស​ប្រជាធិបតេយ្យ​សង្គម (SPO) របស់​នាយករដ្ឋមន្ត្រី​កំពុងកាន់​អំណាច Clristian Kern ទទួលបាន ២៦,៧% នៃ​សំឡេងឆ្នោត​គាំទ្រ ។​

​លោក Kurz ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន ក្រោយពេល​ចាកចេញ​ពិ​បន្ទប់​បោះឆ្នោត​

​លោក Kurz បានប្រកាស់​ពី​ជោគជ័យ​របស់​គណបក្ស​ប្រជាជន តាម​ក្រោយពេល​លទ្ធផល​បោះ​ត្រូវ​បានប្រកាស​ជា​សាធារណៈ​។​

“​ការទទួលខុសត្រូវ​ដ៏​មហិមា​មួយ បានដាក់​លើ​ស្មា OVP” លោក​សរសេរ​លើ Twitter ហើយ​ក៏បាន​ថ្លែងថា បក្ស​របស់លោក​ទទួល​យក​បន្ទុក​ដ៏​សំខាន់​នេះ​ជាមួយ “​ការ​ឱនលំទោន​ជាទីបំផុត​”​។ មេដឹកនាំ​វ័យក្មេង​ក៏​សង្កត់ធ្ងន់ថា ជោគជ័យ​របស់​បក្ស​លោក “​ពុំមែន​ជា​ជោគជ័យ​លើ​អ្នកដទៃ​ទេ តែ​ជា​ឱកាស​នៃ​ការផ្លាស់ប្តូ​១” ។​

​មេដឹកនាំ OVP ចូលរួម​កិច្ចសម្ភាសន៍​លើ​ទូរទស្សន៍ បន្ទាប់ពី​បោះឆ្នោត​បញ្ចប់​

​មុនពេល​បោះឆ្នោត លោក Kurz ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្រមុខ​ការទូត​វ័យក្មេង​បំផុត​ទ្វីបអឺរ៉ុប ក្រោយពេល​លោក​ត្រូវបានតែងតាំង​នៅ​ឆ្នាំ ២០១៣ ខណៈពេល​មាន​វ័យ​ត្រឹមតែ ២៧​ឆ្នាំ ។​

​លោក Kurz និង​មិត្តស្រី​កាន់​ដៃ​គ្នា​ទៅ​បោះឆ្នោត​

​ខែឧសភា ឆ្នាំ ២០១៧ លោក​បាន​ក្លាយជា​មេដឹកនាំ​គណបក្ស​ប្រជាជន​អូ​ទ្រី​ស្ត ។ លោក​ចាប់ផ្តើម​នយោបាយ​របស់​ខ្លួន​ពី​ការធ្វើសកម្មភាព​ក្នុង​ក្រុម​សមាជិក​វ័យក្មេង​នៃ​បក្ស​នេះ ហើយ​ធ្លាប់​កាន់​តួនាទី​ដឹកនាំ​ក្រុម​មុនពេល​ផ្ទេរ​ទៅ​បម្រើការ​នៅ​ក្រុមប្រឹក្សា​ប្រជាជន Vienna ។​

​ឥស្សរជន​នយោបាយ​វ័យក្មេង​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​

​ជាមួយ​រហស្សនាម​ជា “Wunderwuzzi” (​មនុស្ស​អាច​ដើរ​លើទឹក​) Kurz ច្រើន​ត្រូវបាន​ប្រៀបធៀប​ជាមួយ​មេដឹកនាំ​វ័យក្មេង​របស់​បារាំង និង​កាណាដា ប្រធានាធិបតី Macron និង​នាយករដ្ឋមន្ត្រី​កាណាដា Justine Trudeau ។​

រូប​របស់លោក Kurz ក្នុង​ផ្ទាំង​ឃោសនាបោះឆ្នោត​

​ស្រដៀង​នឹង​លោក Macron លោក Kurz ក៏បាន​សាង​ឡើង​នូវ​ចលនា​មួយ​ដោយ​ប្តូរ​ឈ្មោះ​ពី​បក្ស​ប្រជាជន (​បាន​កាន់អំណាច ៣០​ឆ្នាំ​) ក្លាយជា​បក្ស​ប្រជាជន​ថ្មី (The New People’s Party) ៕​

Top candidate of Peoples Party (OeVP) and Foreign Minister Sebastian Kurz talks with journalist after leaving a polling station in Vienna, Austria October 15, 2017. REUTERS/Leonhard Foeger 

spot_img
×