Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នាក់ ក្រោយ​ឆក់​៤​លើក ត្រូវ​ឃាត់ខ្លួន បញ្ជូនទៅ​តុលាការ​(វីដេអូ)

spot_img

​ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់ក្រោយ​ឆក់​៤​លើក ត្រូវបាន​សមត្ថកិច្ច​កា​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន ហើយ​បាន​បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០​។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២០ វេលា​ម៉ោង ៨ និង ០០ នាទី កម្លាំង​ជំនាញ​របស់​ការិយាល័យ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១ នាក់ នៅ​ចំណុច​ផ្លូវ​បេតុង បុរី​ហុក​ឆេង ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ពាក់​ព​ន្ធ័​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​ទ្រព្យសម្បត្តិ​) របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៤ ករណី និង​ចាប់យក​ម៉ូតូ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ចំនួន ១ គ្រឿង បញ្ជូនមក​ការិយាល័យ​ចាត់ការ​តាម​នីតិវិធី មាន ៖

​ករណី​ទី​១ ៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា (​ឆក់​ខ្សែក ផ្លាក​ទីន​ទម្ងន់​០៨​ជី​) ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ​២១៦​អា​អឺ​០ ផ្លូវ​លេខ​១៨២ ក្រុម​២៨ ភូមិ​៦ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៧ ខែ តុលា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល ៦ និង ០០ នាទី​ជនរងគ្រោះ​ឈ្មោះ ផាត់ ប៊ុន​ធា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​២១៦​អា​អឺ​០ ផ្លូវ​លេខ​១៨២ ក្រុម​២៨ ភូមិ​១ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មុខរបរ លក់​គ្រឿង​រថយន្ត​សម្ភារ​បាត់បង់​ខ្សែក ផ្លាក​ទីន ទម្ងន់​៨​ជី ។

​ករណី​ទី​២៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា (​ឆក់​ខ្សែក​ផ្លាក​ទីន​ទម្ងន់​៨​ជី​) ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ​១៥ ផ្លូវលំ ផ្លូវលំ ក្រុម​៤ ភូមិ​ចំរើន​ផល​១ សង្កាត់​បឹងទំពុន​១ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ១៦ និង ៤០ នាទី ជនរងគ្រោះ​ឈ្មោះ ច្រឹ​ក ថុ​ន ភេទ ស្រី អាយុ ៥៥ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​១៥ ផ្លូវលំ ផ្លូវលំ ក្រុម​៤ ភូមិ​ចំរើន​ផល​១ សង្កាត់​បឹងទំពុន​១ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ មុខរបរ នៅផ្ទះ​សម្ភារ​បាត់បង់​ខ្សែក ផ្លាក​ទីន ទម្ងន់​៨​ជី ។​

​ករណី​ទី​៣៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា (​ឆក់​កាបូបស្ពាយ​ពណ៌​ទឹកសមុទ្រ​លាយ​ផ្កាឈូក​) ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​លេខ​៣១០​កែង​ផ្លូវ​លេខ​២០១ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២០ វេលា​ម៉ោង​ប្រហែល ២២ និង ០០ នាទី​ជនរងគ្រោះ​ឈ្មោះ សេត ស៊ី​ដា​រេ​យ្យ ភេទ ស្រី អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​៤០​សេ​អឺ​០ ផ្លូវ​លេខ​២៨៨ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ មុខរបរ លក់ដូរ សម្ភារ​បាត់បង់​ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​អ៊ិ​ចអេស​១១​ប្រូ ពណ៌​ខ្មៅ ចំនួន ១ គ្រឿង និង​ប្រាក់​ដុល្លារ ចំនួន ១៥០០​ដុល្លារ​អាមេរិក ។

​ករណី​ទី​៤៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា (​ឆក់​ខ្សែក​មាស​ទម្ងន់​៤​តម្លឹង​៥​ជី​) ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ​២ ផ្លូវ​លេខ​១៨២ កែង​ផ្លូវ​លេខ​២១៩ ក្រុម​២៣ ភូមិ​៥​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ វេលា​ម៉ោង​ប្រហែល ៦ និង ៤៥ នាទី ។ ជនរងគ្រោះ​ឈ្មោះ អ៊ឹម ចាន់ ភេទ ប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​៣១ ផ្លូវ​លេខ​៣ សង្កាត់​ចោម​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ យោធា ។​
​សម្ភារៈ​បាត់បង់​ខ្សែក​មាស​ទម្ងន់​៤​តម្លឹង​០៥​ជី ។
​ជនសង្ស័យ​ឈ្មោះ ឃាង វណ្ណៈ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។
​វត្ថុតាង​ចាប់យក​ម៉ូតូ​ម៉ាក​ហុងដា PCX ពណ៌​ស សេរី​ឆ្នាំ ២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ ១IK ៥៨១៤ ។

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×