Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ៖ សូម​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំនន់​ទឹកភ្លៀង

spot_img

​ភ្នំពេញ​៖​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២០ នេះ​ក៏បាន​ផ្ញើ​សារ​ជូន​ជនរួមជាតិ ខណៈពេល​កំពុងមាន​ជំនន់​ទឹកភ្លៀង​យ៉ាងខ្លាំង នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ភាគ​ខាងលិច​ប្រទេស​កម្ពុជា​។

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​មានប្រសាសន៍ថា ដោយ​ស្ថានភាព​ប្រទេស​កម្ពុជា​កំពុងស្ថិត​នៅក្នុង​តំបន់​សម្ពាធ​ទាប ហើយក៏​កំពុង​បន្ត​ទទួល​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ITCZ ទន្ទឹមនឹងនោះ​សម្ពាធ​ទាប​សកម្ម​(Active Low)​នៅ​ចុង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​វិ​វត្ត​ប្រែប្រួល​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ធាតុអាកាស​នៅក្នុង​ប្រទេស​កម្ពុជា យើង​ទទួល​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ជាច្រើន​ថ្ងៃ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ដែល​បណ្ដាល​ឲ្យ​ខេត្ត​ភាគ​ពាយ័ព្យ និង​ភាគ​ខាងជើង​ស្ថិតក្នុង​ភូមិសាស្ត្រ​ជាប់​ជួរ​ភ្នំ​ដងរែក ជួរ​ភ្នំក្រវាញ បន្ត​ទទួលរង​នូវ​ទឹកជំនន់​ដោយសារ​ទឹកភ្លៀង​ជា​បន្តបន្ទាប់ ។ ក្នុងពេល​ជាមួយគ្នា​នោះ​នៅ​តំបន់​មាត់សមុទ្រ និង​លើ​ផ្ទៃសមុទ្រ​អាចមាន​ភ្លៀង ខ្យល់​បក់បោក លាយឡំ​នឹង​រលក​សមុទ្រ​ខ្ពស់​។​

​ដោយ​ចំណុច​មួយចំនួន​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥ ត្រូវបាន​លិច​ដោយ​ទឹកជំនន់ នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០​នេះ រដ្ឋបាលខេត្ត​ពោធិ៍សាត់ និង​មន្ទីរ​សាធារណការ​ដឹកជញ្ជូន​ខេត្តបាត់ដំបង បានចេញ​សេចក្ដីជូនដំណឹង សូម​ឲ្យ​ធ្វើ​ការផ្អាក​បណ្ដោះអាសន្ន​នូវ​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ដើម្បី​ធានា​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​ជូន​បងប្អូន​ប្រជាព​រដ្ឋ​និង​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ​ដែល​កើតជា​យថាហេតុ ។

​ដោយហេតុនេះ សូម​ប្រជាពលរដ្ឋ រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន ក្រុមគ្រួសារ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅ​តំបន់​ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ ត្រូវ​ជម្លៀស​រក​ទីទួល​សុវត្ថិភាព​។ ជាមួយគ្នា​នោះ សូម​អរគុណ​ដល់​ក្រសួង ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា និង​សូម​បន្ត​ចាត់វិធានការ​ចាំបាច់​នានា និង​ដឹកនាំ​កម្លាំង​ក្នុងការ​ចេញទៅ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ តាម​ភូមិសាស្ត្រ ដែល​ទទួលខុសត្រូវ ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ទប់ទល់​នឹង​គ្រោះ ទឹកជំនន់ ព្រមទាំង​កាត់បន្ថយ ឱ្យ​បានជា​អតិបរមា​នូវ​ការលំបាក​និង​ផលប៉ះពាល់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ​នានា និង​សូម​អរគុណ​ដល់​សប្បុរសជន​នានា​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ទទួលរង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×