Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បញ្ជា​ឲ្យ​កងកម្លាំង​គ្រប់​រាជធានី​-​ខេត្ត ត្រៀមខ្លួន​គ្រប់ពេល ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

spot_img

​ភ្នំពេញ ៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានដាក់​បទបញ្ជា​មួយ ឱ្យ​អង្គភាព​នគរបាល​គ្រប់​រាជធានី​-​ខេត្ត ត្រៀមខ្លួន​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ខណៈដែល​កម្លាំង​នគរបាល ក៏បាន​ចេញ​ប្រតិបត្តិ​ការសង្គ្រោះ នៅ​ខេត្ត​ចំនួន​៤​រួចហើយ​ផងដែរ​។ នេះ​បើតាម ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បញ្ជាក់ប្រាប់​គេហទំព័រ និង​ព័ត៌មាន​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០​។​

​បទបញ្ជា​អគ្គស្នងការ​នគរបាល​ជាតិ បាន​ធ្វើឡើង​ខណៈដែល​ប​ណ្តា​ខេត្ត​មួយចំនួន នៅ​ភាគ​ខាងលិច​ប្រទេស​កម្ពុជា កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ ដែល​បណ្តាលមកពី​ធ្លាក់ភ្លៀង​ខ្លាំង​ជា​បន្តបន្ទាប់ ខណៈដែល​ការព្យាករណ៍​បាន​បញ្ហា​ថា នឹងមាន​ភ្លៀង​ថែមទៀត នៅ​កម្ពុជា​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បញ្ជាក់ថា ដោយសារ​កម្ពុជា កំពុង​រង​នូវ​ប្រព័ន្ធ​សម្ពាធ​ទាប ហើយ​មានការ​ព្យាករណ៍​ថា នឹងមាន​ព្យុះ​ចំនួន​២​ទៀត ដែល​នឹង​មកដល់​ឆាប់ៗ​នេះ ដោយឡែក​ស្ថានភាព​ទឹកជំនន់​បាន​ហក់​ឡើង​ទៀត ជាពិសេស​ខេត្តពោធិ៍សាត់ ដោយបាន​លិច​ផ្លូវជាតិ​លេខ​៥ ផង​នោះ ទើប​អគ្គស្នងការដ្ឋាន​មាន​ក្តីបារម្ភ ដែល​ត្រូវ​ត្រៀម​កងកម្លាំង​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ដើម្បី​ចេញ​ប្រតិបត្តិ​ការសង្គ្រោះ​ប្រជាពលរដ្ឋ ឱ្យទាន់​ពេលវេលា​។​

​ឯកឧត្តម អះអាងថា «​ដូច្នេះ​ដើម្បី​កុំឱ្យ​បាត់​ភាពម្ចាស់ការ យើង​បាន​ត្រៀមកម្លាំង​គ្រប់​អង្គភាព គ្រប់​ស្នងការ​រាជធានី​ខេត្ត ឱ្យ​ត្រៀមកម្លាំង​ទាំង​មធ្យោបាយ និង​សម្ភារ​ទាំងអស់ ដើម្បី​ត្រៀម​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ឬក៏​ជួយ​គ្នា​ទៅវិញទៅមក សម្រាប់​នៅ​ទីតាំង​ភូមិសាស្ត្រ​ដែល​នៅជាប់​គ្នា ដោយ​ត្រៀម​២៤​ម៉ោង​លើ​២៤​ម៉ោង​»​។​

​ទោះជា​យ៉ាងនេះ​ក្តី អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា សម្រាប់​នៅ​ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និង​បន្ទាយមានជ័យ កងកម្លាំង​នគរបាល​តាម​មូលដ្ឋាន បាននិងកំពុង​ចេញ​ប្រតិបត្តិការ ក្នុងការ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ផងដែរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×