Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​កំណាត់​ផ្លូវ​៣៧១​ត្រង់ចំណុច ស្ថានីយ​បូមទឹក​បឹងទំពុន ចាប់ពី​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃទី​១១​តុលា​នេះ ដើម្បី​ដាក់​ស្ថានីយ​បូមទឹក​ចល័ត រំដោះ​ជំនន់​ទឹកភ្លៀង​ចេញ​ក្រៅ​ក្រុង​

spot_img

​ភ្នំពេញ​៖​អភិបាល​រាជធានី​ភ្នំពេញ​ប្រកា​សបិទ​កំណាត់​ផ្លូវ​៣៧១​ត្រង់ចំណុច ស្ថានីយ​បូមទឹក​បឹងទំពុន​ចាប់ពី​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃទី​១១​តុលា​នេះ​ដើម្បី​ដាក់​ស្ថានីយ​បូមទឹក​ចល័ត​ចេញ​ក្រៅ​ក្រុង​ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​ដែល​ជន់​លិច​រាជធានី​ភ្នំពេញ​នៅតាម​តំបន់​មួយចំនួន​។ សូម​បងប្អូន​មេត្តា​យោបល់ ។​

​សេចក្ដីជូនដំណឹង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី ១១ ខែតុលា​ឆ្នាំ ២០២០​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​យោគយល់​អធ្យាស្រ័យ និង​ចូលរួម​សហការ​ពង្វាង​ចរាចរណ៍​ផ្លូវ​៣៧១ ចំណុច​មុខ​ស្ថានីយ​មូ​ប​ទឹក​បឹងទំពុន​ខណ្ឌមានជ័យ ដោយ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​កំពុង​រៀបចំ​ដាក់​បន្ថែម​រថយន្ត​បូមទឹក​ចល័ត ដើម្បី​បូមទឹក​ចេញពី​បឹងទំពុន​ទៅកាន់​បឹង​ជើងឯក ដើម្បី​រំដោះ​ការ​ជន់​លិច​ទឹកភ្លៀង​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ (​កម្ពស់​ទឹកភ្លៀង : ៤០-៩៦​មី​ល្លី​ម៉ែត្រ​)​។​

​ភ្លៀង​ខ្លាំង​អភិបាល​រាជធានី​និង​ប្រធាន​ក្រុមប្រឹក្សា​រាជធានី បាន​ដឹកនាំ​មន្ត្រី​ដាក់​ម៉ា​ស៉ី​ន​បូមទឹក​៦​គ្រឿង នៅ​ស្ថានីយ៍​បូមទឹក​បឹងទំពុន​។ នៅ​យប់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០​នេះ ប​មាណទឹក​ភ្លៀង​ជន់​លិច​ខ្លាំង​ក្នុង​រាជធានី​ភ្នំពេញ មាន​កម្ពស់​ជិត​១០០​មិ​លី្ល​ម៉ែត្រ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​ម៉ា​ស៉ី​ន​បូមទឹក​ចល័ត​ចំនួន​៦​គ្រឿង ដើម្បី​បូមទឹក​នៅ​ចំណុច​ស្ថានីយ៍​បឹងទំពុន ដើម្បី​រំដោះ​ទឹក​ដែល​បាន​ជន់​លិច​។​

​នា​យប់​ថ្ងៃទី​១១​តុលា​នេះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា កំពុង​ដឹកនាំ​មន្ដ្រី​ជំនាញ​ធ្វើ​អន្ដរាគមន៍ ដើម្បី​បូមទឹក​រំដោះ​ពី​ស្ថានីយ៍​បឹងទំពុន ស្ថិតនៅ​លើផ្លូវ​លេខ​៣៧១ ខណ្ឌមានជ័យ នេះ​ផងដែរ​។ នៅ​ទីតាំង​ប្រតិបត្តិការ​ដើម្បី​បូមទឹក​រំដោះ​នេះ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ អាជ្ញាធរ និង​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ កំពុង​ខិតខំ​ធ្វើ​យ៉ាង​ដើម្បី​ដោះស្រាយ​បញ្ហា​ជន់​លិច​នេះ​ជូន​ប្រជាពលរដ្ឋ​ជាបន្ទាន់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​




spot_img
×