Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់​ ​បញ្ជា​ឲ្យ​កង​ប្រតិបត្តិ​ការរុករក​និង​សង្គ្រោះ​គ្រោះមហន្តរាយ​៧១១ ត្រៀមខ្លួន និង​ត្រៀម​សម្ភារ​សង្គ្រោះ ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

spot_img

​ភ្នំពេញ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​លេខ​៧០​បញ្ជា​ឲ្យ​កង​ប្រតិបត្តិ​ការរុករក​និង​សង្គ្រោះ​គ្រោះមហន្តរាយ​៧១១ របស់​កងពល ដេ​ី​ម្បី​ត្រៀមខ្លួន និង​ត្រៀម​សម្ភារៈ​សង្គ្រោះ ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​។​

​សូមជម្រាបថា ក្រសួងការពារជាតិ អគ្គមេបញ្ជាការ និង​មេកង​ទ័ពជើងគោក បានចេញ​បទបញ្ជា​ថា សម្រាប់​កងទ័ព​នៃ​កងយោធពល​ខេមរភូមិន្ទ ត្រូវ​ត្រៀមកម្លាំង និង​សម្ភារ​សម្រាប់​ទៅ​ជួយសង្គ្រោះ​ប្រជា​ល​រដ្ឋ​តាម​បណ្តា​ខេត្ត​នីមួយៗ​។ យោងតាម​ខ្លឹមសារ​ខាងលើ​ផងដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​លេខ​៧០ នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ ក្នុង​ទីបញ្ជាការ​កងពល បានដាក់​បទបញ្ជា​មួយ​បន្ទាន់​ឲ្យ កង​ប្រតិបត្តិ​ការរុករក​និង​សង្គ្រោះ​គ្រោះមហន្តរាយ​៧១១ ត្រៀមខ្លួន​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ខណៈដែល​កម្លាំង​កងទ័ព​នៃ​កងយោធពល​ខេមរភូមិន្ទ ក៏បាន​ចេញ​ប្រតិបត្តិ​ការសង្គ្រោះ នៅ​ខេត្ត​មួយចំនួន​រួចហើយ​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក មានប្រសាសន៍ថា កង​ប្រតិបត្តិ​ការរុករក​និង​សង្គ្រោះ​គ្រោះមហន្តរាយ​៧១១ របស់​កងពល​បាន​ត្រៀមខ្លួន និង​ត្រៀម​សម្ភារៈ​រួចជាស្រេច​ក្នុង​បេសកកម្ម​មួយ​នេះ នៅ​ខណៈដែល​រាល់ថ្ងៃ​តាម​បណ្តា​ខេត្ត​មួយចំនួន នៅ​ភាគ​ខាងលិច​ប្រទេស​កម្ពុជា កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ ដែល​បណ្តាលមកពី​ធ្លាក់ភ្លៀង​ខ្លាំង​ជា​បន្តបន្ទាប់ ខណៈដែល​ការព្យាករណ៍​បាន​បញ្ហា​ថា នឹងមាន​ភ្លៀង​ថែមទៀត នៅ​កម្ពុជា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង និង​បារម្ភ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្នុងប្រទេស​របស់​យើង​។ ហើយ​មានការ​ព្យាករណ៍​ថា នឹងមាន​ព្យុះ​ចំនួន​២​ទៀត ដែល​នឹង​មកដល់​ឆាប់ៗ​នេះ ដោយឡែក​ស្ថានភាព​ទឹកជំនន់​បាន​ហក់​ឡើង​ទៀត ជាពិសេស​ខេត្តពោធិ៍សាត់ ដោយបាន​លិច​ផ្លូវជាតិ​លេខ​៥ ផង​នោះ ។ ដោយមាន​ក្តីបារម្ភ ដែល​ត្រូវ​ត្រៀម​កងកម្លាំង​គ្រប់ពេលវេលា ដើម្បី​ចេញ​ប្រតិបត្តិ​ការសង្គ្រោះ​ប្រជាពលរដ្ឋ ឱ្យទាន់​ពេលវេលា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×