Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡេង ណា​វ៉ា​ត់​ត្រា ប្រកាស​បន្ទាន់​ជ្រើសរើស​កម្ម​កជាង​៣០០​នាក់ និង​ឡាន​បែន​៨០​គ្រឿង ដើម្បី​ប្រមូល​សំរាម ប្រាក់ខែ​ខ្ពស់​

spot_img

​ភ្នំពេញ​៖ ក្រោយពី​បញ្ចេញ​ឡាន​បែន គ្រឿង​ដើម្បី​ប្រមូល​សំរាម​ដែល​កកកុញ​អស់​ជាច្រើន​សប្តាហ៍​ក្នុង​រាជធានី​ភ្នំពេញ ពេលនេះ​លោក ឡេង ណា​វ៉ា​ត់​ត្រា បានប្រកាស​បន្ទាន់​ជ្រើសរើស​បុគ្គលិក​ប្រមូល​សំរាម​ជាង​៣០០​នាក់ និង​ឡាន​បែន​៨០​គ្រឿង​បន្ថែមទៀត ដើម្បី​ប្រមូល​សំរាម​ឲ្យ​បាន​ទាន់សភាពការណ៍​។​

​តាមរយៈ​ទំព័រ​ហ្វេ​ស​បុក​របស់លោក​បា​នប​ង្ហោះ​នៅមុននេះ​បន្តិច បាន​ឲ្យ​ដឹងថា «​ក្រុមហ៊ុន ឡេង ណា​វ៉ា​ត្រា ត្រូវការ​ជ្រើសរើស​បុគ្គ​លិ​ក​៖ -​តៃកុង​គ្រឿងចក្រ​សា​ស័​រ ចូក​សំរាម ប្រភេទ​តូច ចំនួន​៤៥​នាក់ វេន​ថ្ងៃ​ប្រាក់ខែ​៤០០​ដុល្លារ វេន​យប់​ប្រាក់ខែ ៥០០​ដុល្លារ​។ -​កម្មករ​ដើរ​តាម​សា​ស័​រ ចំនួន​៣០០​នាក់ វេន​ថ្ងៃ​ប្រាក់ខែ ៣៥០​ដុល្លារ វេន​យប់ ៤០០​ដុល្លារ​។ -​ត្រូវ​ការជួល​ឡាន​ប៉ែន​បន្ទាន់ វេន​ថ្ងៃ​មួយខែ​១.៥០០​ដុល្លារ វេន​យប់​១.៧០០​ដុល្លារ មួយថ្ងៃ​ធ្វើការ​១០​ម៉ោង ៨០​គ្រឿង​បន្ទាន់ ដើម្បី​ចូលរួម​ដោះស្រាយ​ការ កកស្ទះ​សំរាម​0963360486 , 069341888 , 0968018853
0965760516​។
​ដូច​ការ​ជំរាបជូន​ខាងលើ ប្រសិនបើ​បងប្អូន​មាន​ចំណាប់អារម្មណ៍ អាចទាក់ទង​ទៅកាន់​លេខ​ទូរស័ព្ទ​ចំនួន​៤​ខ្សែ​ខាងលើ​បាន​។​

​គួរបញ្ជាក់​ផងដែរ​ថា មូល​ហេតុដែល​បណ្តាលឱ្យ​មានកា​កកស្ទះ​សំរាម​យ៉ាងច្រើន ក្នុង​រាជធានី​ភ្នំពេញ​ដូច្នេះ គឺ​ដោយសារតែ​កម្មក​កម្មការិនី​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី បានធ្វើ​កូដកម្ម​មិន​ព្រម​ប្រមូល​សំរាម ដើម្បី​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ពី​ក្រុមហ៊ុន​តាម​កិច្ចសន្យា​ដែល​បាន​ព្រមព្រៀងគ្នា​រវាង​បុគ្គលិក​និង​ក្រុមហ៊ុន កាលពីពេល​កន្លងទៅ​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×