Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ថៃ​ម្នាក់ ដេកស្លាប់​ក្នុង​តង់​នៅ​វាលស្រែ​ស្រុក​ពួក ដោយសារ​ស្ទះ​សរសៃឈាម​បេះដូង​

spot_img

​សៀមរាប ៖ ជនជាតិ​ថៃ​ម្នាក់ បាន​ស្លាប់ ក្នុង​តង់ នា​វេលា​ម៉ោង ៦​ព្រឹក ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ នៅ​ចំនុច​វាលស្រែ​ព្រៃរនាម​ត្រពាំង​គង់ ភូមិ​ដូន​តុ​ក ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្ត សៀមរាប​។​

​ជនរងគ្រោះ​ឈ្មោះ JIKKRATHOK VIRAT ភេទ ប្រុស កើត​ថ្ងៃទី​២២–០៩–១៩៨៧ ជនជាតិ​ថៃ កាន់​លិខិតឆ្លងដែន​លេខ​AB២០៩៨០០០៤ មុខរបរ ធ្វើស្រែ ស្នាក់​នៅផ្ទះ​ជាមួយ​ប្រពន្ធ​(​ខ្មែរ​)​ស្ថិតនៅ​ភូមិ ស្វាយ​ច​ន្ទោ ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក​ខេត្តសៀមរាប​។​

​តាម​ការស្រាវជ្រាវ​រប​ស់​សមត្ថកិច្ច​ជំនាញ​និង​លោក​វេជ្ជបណ្ឌិត អ៊ិត ឆប​ឆ​រ័ត្ន គ្រូពេទ្យ​អម​តុលាការ​បា​នស​និ្ន​ដ្ឋា​ន​ថា ៖​ជនរងគ្រោះ​ស្លាប់​ដោយសារ ស្ទះ​សរសៃឈាម​បេះដូង​។​

​ក្រោយពី​ពិនិត្យ​ស្រាវជ្រាវ និង​ធ្វើ​កំណត់ហេតុ​រួច សមត្ថកិច្ច​បាន​បញ្ជូន​សាកសព​មក​តម្កល់ទុក​បណ្តោះអាសន្ន​នៅផ្ទះ​ប្រពន្ធ ដើម្បី​រង់ចាំ​ការសម្រេច​ពី​ស្ថានទូត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×