Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឯក​ឩ​ត្ត​ម សុខ ទូច ផ្តល់​សារសំខាន់ ៦​យ៉ាង ក្នុងការ​កាត់បន្ថយ​ទឹកជំនន់​បណ្តាលមកពី​ទឹកភ្លៀង​

spot_img

​ភ្នំពេញ​៖​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ករប​ស់ឯក​ឩ​ត្ត​ម សុខ ទូច បានអោយដឹង​កាលពី​ថ្ងៃទី ១១ ខែតុលា ឆ្នាំ​២០២០ ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖ ” ពេលនេះ ទើប​ដឹងថា​អ្វី​ទៅ​ដែលមាន​សារសំខាន់ ក្នុងការ​កាត់បន្ថយ​ទឹកជំនន់​បណ្តាលមកពី​ទឹកភ្លៀង​៖

​សូមកុំ​លុប​បឹង​បន្តទៅទៀត បើ​មិនបាន​បង្កើត​ថ្មី​ទេនោះ​ត្រូវ​ស្ដារ​ប្រឡាយ ស្ទឹង អូរ ដៃទន្លេ​ឱ្យបាន​ជ្រៅ​ល្អ​ស្រះ​។ ត្រូវតែមាន​តាម​ភូមិ​ក៏​ដូច​តាម​វត្ត​ដែរ​កាត់បន្ថយ​មនុស្ស​ទៅ​រស់​តាម​ច្រាំង​ស្ទឹង ទន្លេ អូរ ព្រែក ដែលជា​មូលហេតុ​ធ្វើឱ្យ​ស្ទះ​ចរន្តទឹក​ក៏ដូចជា​គ្មាន​អនាម័យ និង​ចោល​កាកសំណល់​គ្មាន​សណ្ដាប់ធ្នាប់​សូម​យើងទាំងអស់គ្នា​ជួយ​ថែរក្សា សម្បត្តិ​ទាំងនេះ​ជា​របស់​យើងទាំងអស់គ្នា​។ អាណាចក្រ​អង្គរ​ដ៏​ល្បីល្បាញ​ត្រូវបាន​ពិភពលោក​ទទួលស្គាល់ថា​មាន​សេដ្ឋកិច្ច​រុងរឿង ដោយសារ​វិស័យ​មួយ​គឺ​កសិកម្ម ដែល​ក្នុងនោះ​ការរៀបចំ​ប្រព័ន្ធធារាសាស្ត្រ​ដោយ​ការជីក​បារាយណ៍​ធំៗ​ស្ដុក​ទឹក សម្រាប់​បម្រើ​វិស័យ​កសិកម្ម​។ បន្ថែម​លើ​នេះ​ទៀត អ្នកជំនាញ​បុរាណវត្ថុវិទ្យា​ក៏បាន​រកឃើញ​ដែរ​ថា អាណាចក្រ​នេះ​មិន​ត្រឹម​ជីក​បារាយណ៍​ធំៗ​ប៉ុណ្ណោះ​ទេ គេ​ក៏​ជីក​ត្រពាំង​រាប់រយ​នៅតាម​លំនៅ ភូមិដ្ឋាន​ទៀតផង​។ កុំ​ចង់​មាន​តែមួយ​ជំនាន់ ហើយ​ក្រ​ត​ជំ​ជាន់​។ “

​ឯក​ឩ​ត្ត​ម សុខ ទូច បាន​ថ្លែង​បែបនេះ បន្ទាប់ពី​នៅ​កម្ពុជា​បាន​រង​ផលប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង ជិត​១០​ថ្ងៃ​ចាប់តាំងពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​១០​តុលា ក្នុង​រាជធានី ខេត្ត​ចំនួន​១០ រួមមាន​៖ ប៉ៃលិន កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល ភ្នំពេញ តាកែវ ស្វាយរៀង ព្រះវិហារ បន្ទាយមានជ័យ ពោធិ៍សាត់ រាជធានី​ភ្នំពេញ និង​បាត់ដំបង ជាដើម​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 


spot_img
×