Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញា​រធរ​ក្រុង​ដូន​កែវ​គ្រោង​ធ្វើការ​ជួសជុល​ឡើងវិញ​ចំពោះ​ផ្លូវ​កៅស៊ូ​ដែល​រង​ការខូចខាត​នៅក្នុង​រដូវវស្សា​នេះ​

spot_img

​តាកែវ​៖ ក្នុង​រដូវវស្សា​នេះ​ក្រុង​ដូ​វ​កែវ ខេត្តតាកែវ កំពុង​ជួប​បញ្ហា ជន​លិច​ដោយ​ទឹកភ្លៀង​នៅតាម​តំបន់​មួយចំនួន ហើយ​ក្នុងនោះ​ក៏​ធ្វើអោយ​ផ្លូវ​កៅស៊ូនានា កំពុង​រង​ការខូចខាត ចំណែក​អាជ្ញាធរ​ក្រុង ក៏​មិនបាន​នៅ​ស្ងៀម​ដែរ គឺ​កំពុងតែ​មមារ​ញឹក​លើ​ការជួយ​ដោះស្រាយ​លើ​បញ្ហា​នេះ​។

​លោក កង អាណាន់ អភិបាលក្រុង​បាន​ប្រាប់​ឲ្យ​ភ្នា​ក់​សារ​ព​ត័​មាន​យើង​ដឹង​នៅ​ព្រឹក​នេះ​ថា នៅក្នុង​រដូវវស្សា​នេះ​បញ្ហា​ផ្លូវ​ខូច​កំពុង​ជា​ចំនុច​ប្រឈម​ខណៈ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​សឹងតែ​រាល់ថ្ងៃ​ដោយ​កត្តា​បម្រែបម្រួល​អាកាសធាតុ ធ្វើអោយ​ប្រព័ន្ធ​លូរ​ក្នុង​ក្រុង​ហូរ​យឿ​ត ដោយសារ​ការ​ករ​ស្ទះ​កាកសំណល់​និង​សម្រាម នានា​ដែល​ធ្លាក់ចូល​ទៅក្នុង​លូរ ទន្ទឹម​នឹង​បញ្ហា​នេះដែរ​ក្នុងនាម​លោក​ជា​អភិបាលក្រុង​ដូន​កែវ ក៏​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​យល់​ពី​បញ្ហា​នេះ ព្រោះ​នៅក្នុង​រដូវវស្សា​តែងតែមាន​ទឹក​លិច​លើផ្លូវ និង​រង​ការ​ខូ​ខាត​ចំពោះ​ផ្លូវ​មួយចំនួន​ដែលមាន​រថយន្ត​បើកបរ​កាត់​លើ ប៉ុន្តែ​សូម​បងប្អូន​កុំ​ព្រួយ​បារ​ម្មណ៍​អ្វី ចំពោះ​ផ្លូវ​ដែល​ខូចខាត​នៅក្នុង​រដូវវស្សា​នេះ គឺ​រដ្ឋបាល​ក្រុង​ត្រៀម​ឡើង​គម្រោង​ធ្វើការ​ជួសជុល​ឡើងវិញ នៅ​រដូវប្រាំង​ខាងមុខ ចំពោះ​ផ្លូវ​កៅស៊ូរ​ដែល​រង​ការខូចខាត​ធ្ងន់ធ្ងរ។

​លោក​អភិបាលក្រុង​ដូន​កែវ បន្តថា ដោយសារ​ស្ថានភាព​ទឹកភ្លៀង​នៅតែ​បន្ត​ធ្លាក់ ហើយ​ដើម្បី​បញ្ជៀ​ស​នៅ​ការហូរ​លិច​លើផ្លូវ​ថ្នល់​ដោយសារ​ប្រព័ន្ធ​លូរ​ហូរ​មិនទាន់​នោះ លោក​បាន​ចាត់​អោយ​ក្រុម​ជាង ជាច្រើន ធ្វើ​ការស្តារ​ប្រព័ន្ធ​លូរ នៅក្នុង​ផ្សារ និង​នៅតាម​ប្រព័ន្ធ​លូរ​នានា នៅក្នុង​ក្រុង​ដូន​កែវ កាលពីពេល​ថ្មីៗ​នេះ ដើម្បី​កាត់បន្ថយ​ការ​លិច​ទឹក​ដោយសារ​ទឹកភ្លៀង ហើយ​ធ្វើអោយ​ថ្នល់​កៅស៊ូរ​នៅតាម​ផ្លូវ​ក្នុង​ក្រុង​មួយចំនួន រង​ការខូច ខាត​ដោយសារតែ​មានទឹក​ដក់​លើផ្លូវ កាន់តែខ្លាំង ហើយ​មកដល់ពេលនេះ គឺ​ប្រព័ន្ធ​បង្ហូរទឹក គឺមាន​សភាព​លឿន​ជាង​មុន នៅតាម​កំណាត់​ផ្លូវ ចំណែកឯ​ការលិចលុង​នៅតាម​ចំណុច​ផ្សេងៗ​នៅក្នុង​ក្រុង ដែល​មិនទាន់មាន​ប្រព័ន្ធ​លូរ គឺ​អាជ្ញាធរ​ក្រុង បាន​ប្រើ​អេ​ស្ការ​វេចទ័រ ធ្វើ​ការកាយ​រដោះ​ទឹក​ចេញ​បាន​មួយចំនួន​ហើយ ៕​ដោយ ៖ តាកែវ​

spot_img
×