Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆន សុ​វណ្ណា​រាជ ត្រូវគេ​រិះគន់​កប់ៗ ព្រោះតែ​កាដូ​ពិសេស​លុយ​សុទ្ធ ១​ម៉ឺន​ដុល្លារ និង​ចិញ្ចៀនពេជ្រ​១​វង់ ស្រាប់តែ​លោក​តប​ទៅវិញ​ថា​…

spot_img

ដូចដែល​ប្រិយមិត្ត​ប្រាកដ​បាន​ស្គាល់​រួចមកហើយ តារាចម្រៀង​ប្រុស​ជួរមុខ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស លោក​ឆន សុវណ្ណ​រាជ គឺ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​គ្រប់​មជ្ឈដ្ឋាន​មហាជន​ទូទាំងប្រទេស​ជាពិសេស​មិត្តៗ​យុវវ័យ​ដែល​បាន​សរសើរ​ថា​លោក​មាន​ទឹកដម​សំឡេង​ផ្អែម​ស្រទន់​។

​យ៉ាងណាមិញ ថ្មីៗ​នេះ តារាចម្រៀង ឆន សុ​វណ្ណា​រាជ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ឡើង​ស្រឡាំងកាំង​និង​ក៏មាន​ការរំភើប​ជំនួស​ជាខ្លាំង​តែម្តង​បន្ទាប់ពី​បានឃើញ​លោក​ត្រូវបាន​មិត្តភក្តិ និង​បងប្អូន ធ្វើ​ពិធី​ខួបកំណើត​ឲ្យ ដោយ​បង្កប់​នូវ​កាដូ​ដ៏​ពិសេស​នៅក្នុង​នំ​ខេ​ក ដែលមាន​ទឹកប្រាក់​ចំនួន ១​ម៉ឺន​ដុល្លារ និង​ចិញ្ចៀនពេជ្រ​១​វង់ ផងដែរ​។

​តែ​ទោះយ៉ាងណា ក្រោយពី​បាន​បង្ហោះ​នូវ​ទិដ្ឋភាព​ទាំងនោះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រួចមក ក៏​ស្រាប់​តែមាន​មហាជន​មួយចំនួន​បាន​ចូលទៅ​ខ​មិន​រិះគន់​យ៉ាង​ចាស់ៗ​ដៃ​តែម្តង ដោយ​ក្នុង​នោះបាន​គេ​បានលើកឡើង​បែបនេះ​ថា​៖ «​សុំទោស​អូន​បង​មិន​ថា​អី​ទេ តែ​សូម​អូន​កុំ​បញ្ចេញ និង​សម្ញែង​លុយ​បែបនេះ​នៅពេលដែល​ប្រជាជន​យើង​កំពុងតែ​ជួប​គ្រោះធម្មជាតិ​លិច​ទឹក គ្មាន​ទី​ជំរក កុំភ្លេចថា​យើង​មាន​ថ្ងៃនេះ​ក៏ដោយ​សារ​តែមាន​ពួកគាត់​ជួយ​គាំទ្រ​ដែរ បង​គិតថា​វា​មិនសូវ​សម​ណា​អូន​»​។ រីឯ​អ្នក​ខ្លះទៀត ក៏បាន​ខ​មិន​រូប​កំពូល​មេចោរ អា​រ៉ា​ស្មាច់ ដោយ​ពោល​ពាក្យ​ដ៏​ញាក់សាច់​បែបនេះ​ថា «​បើសិន​ឥឡូវ​បង​នៅរស់ ម្លេះ​អ្នកលក់​ឡេ និង​មនុស្ស​មួយចំនួន​មិន​ហ៊ាន​បង្ហោះ​បង្អួត​ឡាន​ទំនើប ចិញ្ចៀនពេជ្រ និង​លុយ​ដុល្លារ​ក្នុង​បណ្តាញ​សង្គម​ទេ​…»​។​

​ដោយ​អត់ទ្រាំ​នឹង​ពាក្យរិះគន់​ខាងលើនេះ តារាចម្រៀង​ប្រុស​រូបនេះ ក៏បាន​បង្ហាញ​អារម្មណ៍​របស់ខ្លួន​ដោយបាន​សរសេរ​រៀបរាប់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា​៖ «​បងប្អូន​ខ្ញុំ​គ្រាន់តែ​ផុស​សោះ​ក៏​ខុស​ដែរ ដៀល​ឡេី​ង​កប់ៗ​មាត់ និយាយ​ទៅ​អោយតែ​អ្នកសិល្បៈ​ធ្វើ​អី​ក៏​ខុស​ដែរ អោយ​តម្លៃ​បន្តិច​ទៅបាន​អត់ មាន​ក៏​ខុស ក្រ​ក៏​ខុស​មេី​ល​ក្នុង​ផ្លូវ​ល្អ​ខ្លះទៅ​បាន​អត់ ពេលខ្លះ​មិន​ដូច​ការគិត​របស់​យេី​ង​ទេ សូមមេត្តា​ណា ខ្មែរ​ដូចគ្នា​ទេ រៀន​អោយ​តម្លៃ​អ្នកសិល្បៈ​ខ្លះទៅ សូមមេត្តា​ណា ពួក​ខ្ញុំ​ក៏មាន​តម្លៃ​ដែរ អ្នកសិល្បៈ​ហ្នឹង​វា​អន់​ខ្លាំងណាស់​ទៅ​ហេ​ក្នុង​ក្រសែភ្នែក​នាក់​? សុំទោស​បេ​ី​ខ្ញុំ​និយាយ​ខុស​»​។​

​តែ​ក្នុងនោះ ក៏មាន​អ្នក​ជួយផ្តល់​ជា​គំនិតល្អ​ដើម្បី​លើក​ប្រជាប្រិយភាព ឆន សុ​វណ្ណា​រាជ ថា​៖ «​បងហា៎ បើ​បង​យកលុយ​នេះ​ខ្លះ ទៅ​ចែករំលែក​ដល់​ជនក្រីក្រ​ដែល​ពុង​ជួប​ទឹកជំនន់ គឺ​រឹតតែ​មានន័យ​» ៕ ដោយ​៖ លឹម ហុង​

spot_img
×