Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​បច្ចេកវិទ្យា​ផលិតកម្ម​វិធី​ខ្នាត​យក្ស AG របស់​ប្រទេស​អាល្លឺម៉ង់​ត្រូវបាន​វាយប្រហារ​

spot_img

​ភ្នំពេញ ​៖ ​ក្រុមហ៊ុន​បង្កើត​កម្មវិធី AG របស់​អាល្លឺម៉ង់​ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅក្នុង​ពិភពលោក ត្រូវបាន​រង​ការវាយប្រហារ​កាល​ពីស​ប្តា​ហ៍​មុននេះ​។ ក្រុម​ជនអនាមិក​ដែលមាន​ឈ្មោះថា Clop បាន​ជ្រៀតចូល​ប្រព័ន្ធ​បណ្ដាញ​ធ្វើការ​អុី​ន​គ្រីប​ទិន្នន័យ​របស់​ក្រុមហ៊ុន ហើយ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​បង់ប្រាក់​ជាង ២០​លាន​ដុល្លារ ដើម្បី​ទទួលបាន​លេខ​កូដ​បើក​ឯកសារ​ទាំងនោះ​ឡើងវិញ​បាន​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​។​

​បន្ទាប់ពី​ការចរចា​មិនបាន​សម្រេច ជនអនាមិក​បាន​បញ្ចេ​ញ​ផ្សព្វផ្សាយ​រូបភាព​ជា​ប្រភេទ screenshots នៅក្នុង​គេហទំព័រ​របស់​ក្រុម​ជនអនាមិក (Dark Web) ដែលមាន​ព័ត៌មាន​ដូចជា លិខិតឆ្លងដែន លេខ​សម្គាល់ អុ​ី​មែ​ល ឯកសារ​ហិរញ្ញវត្ថុ និង​ឯកសារ​ផ្ទៃក្នុង​មួយចំនួន​របស់​ក្រុមហ៊ុន​។ ទាក់ទង​នឹង​ការវាយប្រហារ​នេះ​ក្រុមហ៊ុន​បានបញ្ជាក់​ថា វា​មិនមាន​ការប៉ះពាល់​ទៅលើ​សេវាកម្ម cloud របស់​ពួកគេ​ទេ ហើយ​ទិន្នន័យ​របស់​អតិថិជន​ក៏​មិនមាន​ការប៉ះពាល់​ដែរ ប៉ុន្តែ​បន្ទាប់ពី​ពីរ​ថ្ងៃក្រោយ ក្រុមហ៊ុន​បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ទៀតថា ពួកគេ​បាន​រកឃើញថា​ទិន្នន័យ​មួយចំនួន​ត្រូវបាន​ទាញយក​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​បង្កើត​កម្មវិធី AG គឺជា​ក្រុមហ៊ុន​ធំ​លំដាប់​ទី​២ របស់​ប្រទេស​អាល្លឺម៉ង់​ដែលមាន​អតិថិជន​ធំៗ​ចំនួន​ប្រមាណ​ជាង ១​ម៉ឺន​ក្រុមហ៊ុន មកពី ៧០​ប្រទេស មានដូចជា​ក្រុមហ៊ុន Fujitsu, Telefonica, Vodafone, DHL និង Airbus ជាដើម​៕​ ដោយ​៖​កូ​ឡាប​

spot_img
×