Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ពិចារណា​តាម​ការគួរ​! ជនបរទេស​ម្នាក់​ជិះ​ម៉ូតូ​ធំ ធាក់​ឡាន​គេ ហើយ​ឈប់​វ៉ៃ​ម្ចាស់​ឡាន​យ៉ាង​សាហាវ​គ្មាន​សួរនាំ​ហេតុផល ធ្វើបែបនេះ​សម​ទេ​? (​វីដេអូ​)

spot_img

​ថ្មីៗ​នេះ ជម្លោះ​ឡើង​តឹងសរសៃក​ដាក់គ្នា​នៅលើ​ដងផ្លូវ ដោយសារ​បុរស​ជនជាតិ​បារាំង​ម្នាក់ដែល​បាន​ត្រូវ​ចោទប្រកាន់​ជិះ​ម៉ូតូ​ធំ​លើកជើង​ធាក់​ឡាន​គេ និង​សូម្បី​ចុះ​ពី​ម៉ូតូ​ប្រើ​អំពើហិង្សា​ទៅលើ​អ្នកបើកបរ​ទៀត បាន​បង្ក​ឲ្យ​មានការ​វែកញែក​ខុស​និង​ត្រូវ ឡើង​ចម្រូងចម្រាស់​តែម្តង​។​

​តាមរយៈ​វីដេអូ​ឡាយ​ស្តែងៗ នោះ​ហេតុការណ៍​ខាងលើនេះ ដែល​បាន​កើតឡើង​នៅមុខ​ការដ្ឋាន​មួយ ស្ថិតក្នុង​ស្រុក​គគរ (​ខេត្តពោធិ៍សាត់​) គេ​បានឃើញ​បុរស​ជនបរទេស​ម្នាក់ បាន​ឈប់​ម៉ូតូ​កាក់​ពីមុខ​រថយន្ត​១​គ្រឿង ហើយ​ចុះមក​ទាញ​ទ្វា​រថយន្ត រួច​វាយ​មកលើ​អ្នកបើកបរ​យ៉ាង​សាហាវ ដោយ​អត់​សួរនាំ​ហេតុផល​ឡើយ​។​

​បើតាម​សម្តី​ស្ត្រី​ម្នាក់​ត្រូវជា​ក្មួយ​បុរសរងគ្រោះ បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា ជនបរទេស​រូបនេះ​បាន​ជិះ​ម៉ូតូ​ធំ​ពាក់​ផ្លាកលេខ ភ្នំពេញ 1GV-2852 បាន​វ៉ា​ឡាន​គេ ហើយក៏​ស្រាប់តែ​យក​ជើង​ធាក់​មក​ឡាន​ពូ​គាត់​តែម្តង ដែល​កំពុងបើក​សុខៗ​សោះ ហើយ​បន្ទាប់មក​បុរស​បរទេស​រូបនេះ ក៏បាន​ចុះ​ពី​ម៉ូតូ​មក​វាយ​យ៉ាង​សន្ធាប់​មកលើ​ពូក​គាត់ ខណៈដែល​ក្នុង​រថយន្ត​មាន​ទាំង​ក្មេង​ទាំង​មនុស្ស​ចាស់ និង​អ្នកមាន​ផ្ទៃពោះ​ទៀត​។​

​បើ​អ្នកបកប្រែ​ដែលជា​ក្រុម​ជិះ​ម៉ូតូ​ធំ​រួម​ដំណើរ​ជាមួយ​បុរស​ជនជាតិ​បង្ក​ហិង្សា​រូបនេះ បាន​ប្រាប់ថា អ្នកបើកបរ​រថយន្ត​រងគ្រោះ បានលឺ​ស៊ី​ប្លេ​សុំ​វ៉ា​ហើយ តែ​បែរជា​បើក​រ៉េ​ចូល​កៀរ​គាត់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ផ្ទុះ​កំហឹង​បែបនេះ​តែម្តង​។ ប៉ុន្តែ ការចោទប្រកាន់​បែបនេះ ត្រូវបាន​សាច់ញាតិ​បុរសរងគ្រោះ​ដែល​បើករថយន្ត​ពី​ខាងក្រោយ បាន​អះអាងថា គាត់​ពុំបាន​បើក​កៀរ​ម៉ូតូ​បុរស​ជនជាតិ​បារាំង​រូបនោះ​ទេ គឺ​បើក​ធម្មតា​ប៉ុណ្ណោះ​។​

​ទោះយ៉ាងណា ក្រោយ​ជជែក​គ្នា​ឡើង​តឹងសរសៃក​មួយសន្ទុះ នៅ​ទីបំផុត​បុរស​ជនជាតិ​បារាំង​នោះ ក៏បាន​ដោះ​មួក​ធ្វើការ​សុំទោស ហើយក៏​បាន​ជិះ​ម៉ូតូ​រួមជាមួយ​ក្រុម Rider ជនជាតិខ្មែរ​ប៉ុន្មាន​នាក់ បន្តដំណើរ​ទៅមុខទៀត ដោយ​ពុំ​បង្ក​ការរំខាន​ដល់​សមត្ថកិច្ច​ឡើយ​។​

​តែ​យ៉ាងណា ជុំវិញ​ទង្វើ​ចុះ​ពី​ម៉ូតូ​វាយ​គេ​យ៉ាង​សាហាវ​គ្មាន​សួរនាំ​ហេតុផល និង​ដោះស្រាយ​តាម​សន្តិវិធី​ពី​សំណាក់​ជនបរទេស​រូប​នេះ ឃើញថា បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​ផ្ទុះ​កំហឹង​បែបៗ​នេះ​ថា «​ដំបង​នៅ​នឹង​ដៃ​ទុក​ធ្វើ​អ្វី ដាក់​វា​ឲ្យ​បែកក្បាល​វិញ​ទៅ កុំ​ឲ្យ​ធ្លាប់​ថ្ងៃក្រោយ​»​។ ខណៈ​អ្នក​ខ្លះទៀត​រិះគន់ថា «​មិន​កាន់ជើង​ខាង​ណា​ទេ តែ​និយាយ​តាមមើល​ឃើញ ពួកក្រុម Rider ឲ្យ​តែ​ចេញ​ម៉ូតូ​ធំ គឺថា​ផ្លូវ​មួយ​កាង​ពេញ​ហ្មង​»​។ តែ​យ៉ាងណា ក្នុងនោះ​ក៏មាន​អ្នកខ្លះ​បានលើកឡើង​ថា «​មាន​ហេតុ​ទេី​ប​មាន​ផល មិនមែន​នៅ​សុខៗ​គេ​មករ​ករឿង​ទេ ពិចារណា​តាម​ការគួរ​…»៕ ដោយ​៖ លឹម ហុង​

spot_img
×