Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុវត្ត​អនុសាសន៍​នាយករដ្ឋមន្ត្រី ៖ បន្ទាយមានជ័យ ក៏​ចុះ​កាត់​ទ្រុង​រថយន្ត​ខុស​បច្ចេកទេស បាន​រាប់​សិប​គ្រឿង​ដែរ

spot_img

បន្ទាយមានជ័យ ៖ អនុវត្ត​អនុសាសន៍​នាយករដ្ឋមន្ត្រី នៅ​ខេត្ត​បន្ទាយមានជ័យ​ក៏​ចុះ​កាត់​ទ្រុង​រថយន្ត​ខុស​បច្ចេកទេស បាន​រាប់​សិប​គ្រឿង​ដែរ ។​ នៅ​បន្ទាយមានជ័យ​ក៏​បាន​ធ្វើ​សស្រាក់សស្រាំ​តាំង​ពី​ល្ងាច​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨​មក​។​

ក្នុងនោះ គេ​សង្កេតឃើញ​មាន​លោក​អ៊ុំ រាត្រី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ លោក​គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជ្ញ្ជញន​ខេត្ត​បន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ​សុផល ស្នងការរង​ខេត្ត​បន្ទាយមានជ័យ លោក​ភឿក ព្រហ្ម រង​អាវុធហត្ថ​ក្រុង លោក ហឹល រ៉ា​យា អភិបាលក្រុង​សិរីសោភ័ណ​និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​បាន​ចុះ​ប្រតិបត្តិការ​កាត់​រថយន្ត​វែងៗ និង​ធំ​ដែល​កែច្នៃ​ខុស​បច្ចេកទេស​នៅ​ចំណុច ផ្លូវជាតិ​លេខ​៥ ខាង​លិច​ស្ពាន​ទឹកថ្លា ក្នុង​ភូមិ​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

លោក​អ៊ុំ រាត្រី បាន​លើក​នូវ​អនុ​អនុ​សាសន៌​របស់​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​សរសេរ​ក្នុង​ហ្វេ​សប៊ុក​ថា ” ចាប់ពី​ម៉ោង​០០​យប់​នេះ​ឈានចូល​ថ្ងៃ​ទី​១០​កុម្ភ​: ទៅ គ្មាន​វត្ត​មាន​រថយន្ត​ធំត​ទ្រុង​វែងៗ និង​ដឹក​ទំនិញ​លើស​ទម្ងន់​មាន​វត្តមាន​លើ​ដងផ្លូវ​ទៀតឡើយ​។ បើ​មាន​រថយន្ត​ធំត​ទ្រុង​វែងៗ និង​ដឹក​ទំនិញ​លើស​ទម្ងន់​មាន​វត្តមាន​នៅ​តំបន់​ណា ភូមិសាស្ត្រ​ណា ចៅហ្វាយខេត្ត​នឹង ជា​អ្នកទទួលខុសត្រូវ បើ​នរណា​មក​តវ៉ា ត្រូវ​ចាប់​បញ្ចូនទៅ​គុក​ទាំងអស់​។ នរណា​កាង ទោះ​ឋានៈ​ណា​ក៏ដោយ​ក៏​ធ្លាក់​បុណ្យស័ក្តិ​ទាំងអស់គ្នា​ដែរ​។ បើ​មិន​ធ្វើ ខ្ញុំ​នឹង​ចុះ​ធ្វើ​ខ្លួនឯង​”​។

នៅ​ក្នុង​ការ​កាត់​ទ្រុង​រថយន្ត​នោះ​គេ​សង្កេតឃើញ​មាន​រថយន្ត​ធំៗ​ជាច្រើន​ប្រភេទ​ដូចជា​រថយន្ត​ដឹក​អង្កា​ម ត​ទាំង​ទ្រុង ត​ទាំង​កំពស់់ ។​ចំណែក​រថយន្ត​ផ្សេងៗ​ទៀត ក៏​ត​ទាំង​ទ្រុង​ទាំង​កំពស់​ដូចគ្នា រាប់​សិប​គ្រឿង​ង​ត្រៀ ម​និង​កាត់​ទ្រុង និង​កំពស់​ទាំ​អស់​មិន​អាច​ម្ចាស់​រថយន្ត​ណា​ប្រកែច​បាន​ឡើយ​។​

លោក គឹម សុវណ្ណ ប្រធាន​មន្ទិរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​បន្ទាយមានជ័យ​និយាយ​ថ្ងៃទី​១០​កុម្ភ​: ថា ៖ លទ្ធផល​ប្រតិបត្តិការ​កាល​ពី​ត្រឹម​យប់​ថ្ងៃទី​៩ កុម្ភ​: របស់​អនុគណ​:​កម្ម​ការ​សុវត្ថិភាព​ចរាច​រណ៍​ខេត្ត​បន្ទាយមានជ័យ បាន​ត្រួតពិនិត្យ​រថយន្ត​ធុន​ធ្ងន់​សរុប​ចំនួន ៤៧ គ្រឿង ក្នុងនោះ ៖
-​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស កាត់​ទ្រុង​ចេញ ចំនួន ២ គ្រឿង
-​រថយន្ត​ខុស​លក្ខណ បច្ចេកទេស កំរិត​អនុគ្រោះ ១៤ គ្រឿង
-​រថយន្ត​ត្រឹមត្រូវ​តាម​ច្បាប់​ចំនួន ២៣ គ្រឿង ។​
– ណែនាំ រថយន្ត មិន​មាន​ឯកសារ ចំនួន ៣ គ្រឿង

នៅវេលា​ម៉ោង ០០:០០​យប់​ឈានចូល​ថ្ងៃទី​១០​ខែ​កុម្ភៈ​ឆ្នាំ​២០១៨ រដ្ឋបាល ខេត្ត​បន្ទាយមានជ័យ បាន​បញ្ជារ​ដល់​សមត្ថ​កិច្ច​ចម្រុះ​រួមមាន ស្នងការ​នគរបាល ខេត្ត បញ្ជារ​ការ​រាជ​អាវុធ ខេត្ត រដ្ឋបាល ស្រុក ក្រុង និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​ចុះ​ត្រួតពិនិត្យ​ចាប់​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​នៅ​តាម​ទីតាំង​គោលដៅ​ចំនួន​៨​កន្លែង​ទូទាំង​ខេត្ត ៕ ដោយ ៖ បន្ទាយ​

spot_img
×