Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៩​ខែ ឆ្នាំនេះ កម្ពុជា​នាំចេញ​កៅស៊ូ​សម្រេចបាន​ជិត ១៨ ម៉ឺន​តោន កើនឡើង​តិចតួច​ប៉ុណ្ណោះ​

spot_img

​ភ្នំពេញ​៖ ទិន្នន័យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា កម្ពុជា​បាន​នាំចេញ​កៅស៊ូ សម្រេចបាន​ចំនួន ១៧៩ ៦២១ តោន ក្នុង​រយៈពេល ៩​ខែ ឆ្នាំ​២០២០​នេះ ចំនួន​នេះ បាន​កើនឡើង ៣,៧៨ ភាគរយ ជា​ចំនួន​កើន​តិចតួច​ប​ណ្ណោះ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​និង​ឆ្នាំ​២០១៩ រីឯ​តម្លៃ​ជ័រកៅស៊ូ​វិញ ជា​មធ្យម​នៅលើ​ទីផ្សារ​អន្តរជាតិ​លក់បាន​ចំនួន ១២៨៨ ដុល្លារ​ក្នុង​១​តោន ធ្លាក់ចុះ​ជា​មធ្យម ៥១ ដុល្លារ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​និង​ឆ្នាំមុន​។​

​គិត​ក្នុង​ខែកញ្ញា​ឆ្នាំ​២០២០​នេះដែរ តម្លៃ​ជ័រកៅស៊ូ​លក់​ចេញ​ជា​មធ្យម​កើន ២៦​ដុល្លារ​ក្នុង ១​តោន បើ​ប្រៀបធៀប​តម្លៃ​កាលពី​ខែសីហា ប៉ុន្តែ​តម្លៃ​នេះ ទាប​ជាង ៦៤ ដុល្លារ ក្នុង​១​តោន បើ​ប្រៀបធៀប​នឹង​ខែកញ្ញា​ឆ្នាំ​២០១៩​។​
​អ្នកជំនាញ​សេដ្ឋកិច្ច បាន​លើកឡើងថា ប្រទេស​ចិន មាន​តម្រូវការ​កៅស៊ូ​ច្រើនជាងគេ​បំផុត​នៅលើ​សកលលោក ដែលមាន​រហូតដល់ ៤១ ភាគរយ នៃ​បរិមាណ​ផលិតផល​កៅស៊ូ​សរុប​លើ​ពិភពលោក​។ ហើយ​ការដែល​កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កើនឡើង​តិចតួច​នាពេលនេះ ដោយសារតែ​ជា​ពេលដែល​ជំងឺ​កូ​វីដ ១៩ បាន​រាតត្បាត​សាកលលោក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ផលិតកម្ម​ឧស្សាហកម្ម​នៅ​ទូទាំង​ពិភពលោក​ទាំងមូល​។​

​អ្នកជំនាញ បាន​បន្តថា តម្លៃ​កៅស៊ូ​ក្រែប នឹង​បន្ត​ធ្លាក់​ថ្លៃ​ចាប់ពី​ឆ្នាំនេះ បន្ត​រហូតដល់​ឆ្នាំ ២០២១​ខាងមុខ​ទៀត ហើយ​ដោយសារតែ​ភាពមិនច្បាស់លាស់​នៃ​ទីផ្សារ​កៅស៊ូ និង​តម្លៃ​បាន​ធ្លាក់ចុះ បង្ខំ​ឱ្យ​ដីចម្ការ​កៅស៊ូ​មួយចំនួន ប្រែក្លាយជា​ចម្ការចេក​អំបូង​លឿង​វិញ ព្រោះ​កំពុងមាន​តម្រូវការ​ទីផ្សារ​ខ្ពស់ ជាពិសេស​ទីផ្សារ​ប្រទេស​ចិន​។
​ទិន្នន័យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា គិត​មកដល់​បច្ចុប្បន្ន​នេះ ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ​សរុប​មាន​ចំនួន ៤០៣ ១៩៥ ហិកតា ក្នុងនោះ​ផ្ទៃដី​ចៀរ​ជ័រ​ចំនួន ២៩០ ៦០៩ ហិកតា ដែល​ស្មើនឹង ៧២ ភាគរយ​៕
​ដោយ​៖CEN

spot_img
×