Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន និង លោក វ៉ាង យី អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​ឯកសារ​ចំនួន​៤(វីដេអូ)

spot_img

​ភ្នំពេញ​៖ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ នៅ​ប្រទេស​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០​នេះ លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​វិមាន​សន្តិភាព​។​

​ក្រោយ​ជំនួប​ជាមួយ​សម្តេច​តេ​ជោ​ហើយ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន និង លោក វ៉ាង យី នឹង​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​ឯកសារ​ចំនួន​៤​រួមមាន​៖

១៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ព្រះរាជាណាចក្រ​កម្ពុជា​

២៖ កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​សម្រាប់​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ទឹកប្រាក់ ៩៥០​លាន​យ័ន​

៣៖ លិខិត​ប្តូរ​ឯកសារ​ស្តីពី​ការសិក្សា​សមិទ្ធ​លទ្ធភាព​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​

៤៖ លិខិត​ប្តូរ​សារ​ស្តីពី ការសិក្សា​សមិទ្ធ​លទ្ធភាព​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា បានបង្ហាញ​ការកត់សម្គាល់ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ លោក វ៉ាង យី មកកាន់​កម្ពុជា​លើក​នេះ នឹង​បន្ត​ពង្រឹង​បន្ថែម​នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី​ដ៏​យូរលង់ សាមគ្គីភាព ភាតរភាព និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​កម្ពុជា និង​ចិន ក្នុង​បរិបទ​នៃ​បញ្ហា​ប្រឈម​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ពុំ​ធ្លាប់មាន​ពីមុន​៕​ដោយ៖បញ្ញាស័ក្តិ

spot_img
×