Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទង្វើ​ក្របួច​កអាវ​ពី​សំណាក់​ម្ចាស់​រថយន្ត​បង្ក មហាជន​ថា សំណាង​ហើយ​ប៉ះចំ​គេ​ស្លូត​ខ្ជិល ចំ​ស្ទាវ​អី ហេងស៊យ​ទេ​ពូ​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ មនុស្ស​យើង​ម្នាក់ៗ គឺមាន​កិត្តិយស និង​តម្លៃ​សេចក្តីថ្លៃថ្នូរ​រៀងៗ​ខ្លួន ។ ប៉ុន្តែ ក្នុងករណី​មនុស្ស​ណា​ម្នាក់​មាន​ជម្លោះ​រឿងហេតុ​អ្វីមួយ ហើយ​មិន​យក​ការដោះស្រាយ​ដោយ​ចិត្ត​ត្រជាក់ គោរព​គ្នា​ទៅវិញទៅមក តែ​ផ្ទុយទៅវិញ​បែរជា​បង្ក​ដូចជា​ហិង្សា ឬ កាយវិការ​ដ៏​មិន​សមរម្យ​ណាមួយ ទៅលើ​អ្នកដទៃ នោះ​ត្រូវបាន​ចាត់ទុកថា​ជា​ពលរដ្ឋ​ដែល​មិនមែន​សេចក្តីថ្លៃថ្នូរ​នៅក្នុង​សង្គម​ឡើយ​។​

​តួយ៉ាង​ ដូចជា​បុរស​វ័យ​ចំណាស់​ម្នាក់នេះ បានធ្វើ​ឲ្យ​មហាជន​រិះគន់​យ៉ាង​ចាស់ៗ​ដៃ​តែម្តង ក្នុងករណី​ចាប់​ក្របួច​កអាវ​បុរស​វ័យក្មេង​ម្នាក់​ជា​ម្ចាស់​រថយន្ត​រងគ្រោះ ដែល​បាន​ចោទប្រកាន់​បុរស​ខាងលើនេះ​ថា បាន​បើក​បុក​គូទ​រថយន្ត​ស៊េរី​ទំនើប​ខ្លួន ហើយ​ព្យាយាម​បើក​រត់គេច ពេល​ជិះ​ដេញតាម​កាក់​ឈប់ ខឹង​ពេក​ក៏​គោះ​រថយន្ត​១​ដៃ​ទៅ​។​

​បើតាម​ម្ចាស់​រថយន្ត​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា បុរស​បើករថយន្ត​បង្ក សុំ​ចេញ​សំណង​ការខូចខាត (​បែក​ស្តុ​ប​) ត្រឹមតែ 20$ តែ​គាត់​មិន​ព្រម ហើយក៏​ព្រមព្រៀងគ្នា​ឲ្យ​ទៅ​ដូរ​កន្លែង​លក់​គ្រឿងបន្លាស់​ទើប​ដឹងថា​អស់​ប៉ុន្មាន​។ ប៉ុន្តែ នៅពេល​ជិះ​ចូល​អែប​ខាង​ផ្លូវ គាត់ (​ម្ចាស់​រថយន្ត​រងគ្រោះ​) សុំ​ឲ្យ​ម្ចាស់​រថយន្ត​បង្ក ចូល​ជិះ​ទៅ​ដូរ​ជាមួយគ្នា ក៏​ស្រាប់តែ​រថយន្ត​បង្ក​បើករថយន្ត​ចេញទៅ​វូ (​មិនដឹង​បំណង​អ្វី​) ដែលជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ផ្ទុះ​កំហឹង ជិះ​ដេញតាម​កាក់​ដាល់​ក្បាល​រថយន្ត​១​ដៃ​រាង​ធ្ងន់​តែម្តង​។​

​ចំណែក​បុរស​ម្ចាស់​រថយន្ត​បង្ក​វិញ ក៏បាន​និយាយ​ដោះ​បន្ទុក​ថា គាត់​បើករថយន្ត​មក​ឈប់​នៅទីនេះ មិនមែន​រត់គេច​ទេ គឺ​ព្រោះតែ​ហេតុផល​មិន​ចង់​ឲ្យ​ស្ទះ​គេឯង​ប៉ុណ្ណោះ​។​

​តែ​ទោះយ៉ាងណា ទង្វើ​នៃ​កាយវិការ​ដ៏​មិន​សមរម្យ និង​សម្តី​អ្ហែង​អញ​ដ៏​គ្មាន​សុជីវធម៌​របស់គាត់ ដែល​មិនគួរ​គប្បី​ធ្វើបែបនេះ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​រិះគន់​ដ៏​អាក្រក់ៗ​ថា​៖ «​ចាស់​ច​រឹក​ឈ្លើយ​, បួង​កអាវ​ប៉ះចំ​លើ​អ្នក​ស្លូត​ទេ បើ​បួង​កអាវ​ប៉ះចំ​អ្នក​កាច​វិញ បើ​ឯង​មិន​ងាប់​ក៏​ក្បែរ​ងាប់​ដែរ កុំ​ចេះតែ​ហ៊ាន​ឲ្យ​សោះ​វើ​យ​, អា​កញ្ចាស់​នេះ​និយាយ​មក​រៀង​ឈ្លើយ សុទ្ធតែ​អញ​ម៉​ង បើ​ខ្ញុំ​វិញ​ហ៊ាន​តែ​មក​ចាប់​កអាវ​ខ្ញុំ វាយ​តា​ឯង​ជ្រុះ​ធ្មេញ​គ្មាន​ស្គាល់​ចាស់​ឡូ​វ​នឹង សំណាង​ហើយ​តា​ឯង​ប៉ះចំ​គេ​ស្លូត​…»៕ ដោយ​៖ លឹម ហុង​



spot_img
×