Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី​ភ្នំពេញ ណែនាំ​ឲ្យ​កម្លាំង​រាជ​អាវុធហត្ថ បន្ត​ជួយ​ការងារ​សង្គម និង​ទប់ស្កាត់​ក្រុម​ជ្រុលនិយម​ក្បត់ជាតិ ដែល​ចង់​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ​បន្ត​ណែនាំ​ដល់​កងកម្លាំង​រាជ​អាវុធហត្ថ​ឱ្យ​បន្ត​ជួយ​ការងារ​សង្គម និង​ទប់ស្កាត់​ក្រុម​ជ្រុលនិយម​ក្បត់ជាតិ​ដែល​ចង់​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា ដើម្បី​ធានាបាន​សុខ​សុវត្ថិភាព​ជូន ប្រជាពលរដ្ឋ​រស់នៅ​ដោយ​សុខក្សេមក្សាន្ត​ក្នុង​ម្លប់​សន្តិភាព ។​

ការណែនាំ​បែបនេះ​របស់លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១២​តុលា​នេះ ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ដែលមាន​ទីតាំង​នៅមុខ​វត្ត​បទុម​វ​តី ក្នុង​សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ​។​

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រូវ​បន្ត​ត្រៀមលក្ខណៈ​ជាប់​ជាប្រចាំ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​លើ​ការងារ​ជួយសង្គ្រោះ ក្នុង​ហេតុការណ៍​ណាមួយ​ដូចជា​គ្រោះមហន្តរាយ គ្រោះ​អគ្គិភ័យ​និង​ការអន្តរាគមន៍​ចំពោះ​ករណី​គ្រោះទឹកជំនន់​ទឹកភ្លៀង​ដែល​អាច​កើតមានឡើង​ជាយថាហេតុ ។​

លោក​បាន​បញ្ជាក់ថា កិច្ចការងារ​ជួយ​សង្គម​បន្ថែម​នេះ គឺ​បាន​ជួយ​សម្រាល​ការលំបាក​របស់​ប្រជាពលរដ្ឋ​បានជា​ច្រើន ខណៈដែល​កងកម្លាំង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បំពេញការងារ​ស្នូរ​របស់ខ្លួន​យ៉ាងសកម្ម ដូចជា​ការបង្ក្រាប​បទ​ល្មើស​និង​បញ្ហា​អសន្តិសុខ​សង្គម​នានា ដែល​ធានាបាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​

លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​បន្ត​អំពាវនាវ​ដល់​កម្លាំង​សមត្ថកិច្ច​នេះ​ឱ្យ​ត្រៀមលក្ខណៈ​ជួយ​អន្តរាគមន៍ ការពារ​សុវត្ថិភាព​សង្គម និង​ការពារ​សន្តិភាព​ឱ្យបាន​គង់វង្ស ខណៈដែល​ក្រុម​ជ្រុលនិយម នៅក្រៅ​ច្បាប់​មិនទាន់​លះបង់​គំនិត​បំផ្លាញ​សេចក្តីសុខ និង​សុខសន្តិភាព​របស់​កម្ពុ​ជា​នៅឡើយ​ទេ​។​

​ជាក់ស្តែង​មេដឹកនាំ​សហជីព​ខ្លះ​មួយចំនួន​បាន​បំផុស​ឱ្យ​កម្មករ​កម្មការិនី ក្រុម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ធ្វើ​កូដកម្ម​មិន​ចូលធ្វើ​ការងារ ក្រោម​ហេតុផល​មិន​សមរម្យ​និង​មាន​ច​រឹក​នយោបាយ​ញុះ​ញ៉ុ​ង រុញឱ្យ​ខ្លោច​ដុត​ឱ្យ​ឆៅ ដើម្បី​ទាមទារ​អត្ថប្រយោជន៍​ផ្សេងៗ​ផ្ទុយ​ពី​ច្បាប់ ។​

លោក​ក៏បាន ណែនាំ​ឱ្យកម្លាំង​សមត្ថកិច្ច​ទាំងអស់​មិនត្រូវ​ធ្វេសប្រហែស​បានឡើយ ដោយ​ត្រូវគោរព​តាម​បទបញ្ជា​ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​ត្រៀម​ការពារ​កុំឱ្យ​ពួកក្រុម​ឧទ្ទាម ពួក​ក្បត់ជាតិ​បានសម្រេច​បំណងប្រាថ្នា​បំផ្លាញ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត ។ កម្លាំងប្រដាប់អាវុធ​យើង​មិន​ត្រឹមតែ​បំពេញការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ប៉ុណ្ណោះ​ទេ ។ ប៉ុន្តែ​ថែមទាំង​ជា​កម្លាំង​ត្រៀម​អន្តរាគមន៍​ដ៏​មាន​ប្រសិទ្ធភាព​លើក​គ្រប់​ភារកិច្ច​សង្គម​ទាំងអស់ ។ ត្រៀម​រង់ចាំ​អនុវត្តន៍​បទបញ្ជា​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងករណី​ផែនការ​ទប់ស្កាត់​វិលត្រឡប់​ចូល​ស្រុក​ជា​លើក​ទី​២ របស់​ទណ្ឌិត សមរង្ស៊ី​និង​បក្ខពួក ដើម្បី​ធានា​ប្រក្រតីភាព​សង្គម រក្សា​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ និង​ធានាបាន​នូវ​ការអនុវត្ត​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ចំពោះ​មេខ្លោង​បដិវត្តន៍​ពណ៌ »​។​

​មានមតិ​ក្នុង​ពិធី​នេះដែរ ឯកឧត្តម ឃួ​ង ស្រេង បាន​មានប្រសាសន៍ កោតសរសើរ​ចំពោះ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដែល​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុងការ​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ រក្សា​ស្ថេរភាព​នយោបាយ ប្រឆាំង​ទប់ស្កាត់​រាល់​ឧបាយកល​ប៉ុនប៉ង​បង្ក​វិទ្ធង្សនា បដិវត្ត​ពណ៌ បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ ការពារ​អាយុជីវិត ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ រក្សា​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​បាន​ខិតខំ​កសាង​នូ​ង​សំណង់ អគារ​រដ្ឋបាល កន្លែងធ្វើការ​បាន​សម​រម្យ​និង​មាន​ស្ទង់​ដា​តែមួយ​។

លោក ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា មុននឹង​ឈានទៅដល់​ការកសាង​អគារ​រដ្ឋបាល​ខណ្ឌ ដូនពេញ និង​ខណ្ឌ ៧​មករា បាន​ផ្តើមចេញពី​ការជួសជុល​កែលំអ កសាង​ថ្មី ហេ​ដ្ឋា​រចនា​សម្ពន្ធ​ទីបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​បន្តបន្ទាប់​ក្នុង​រយៈកាល​កន្លងមក និង​យក​ជា​គំរូ កែលំអ កសាង​ថ្មី នៅតាម​បណ្តា​មូលដ្ឋាន​កងរាជអាវុធហត្ថ ខណ្ឌ​ទាំង ១៤ ឱ្យមាន​ការឯកភាព​គ្នា​តាម​គំរូ និង​ស្ទង់​ដា​តែមួយ​។

​ក្នុង​នេះដែរ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មានប្រសាសន៍ថា អគារ​នេះ​និង​ដើរតួនាទី យ៉ាងសំខាន់​សម្រាប់​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ ក៏ដូចជា​កងរាជអាវុធហត្ថ​រាជធានី​ភ្ន​ពេញ ស្នាក់នៅ ធ្វើការ ដើម្បី​រួមជាមួយ​និង​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច ប្រតិបត្តិ​នូវ​តួនាទី ភារកិច្ច ក្នុងការ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់ ពង្រឹង​ការអនុវត្ត​ច្បាប់ កសាង​នីតិរដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ថ្លែង​នូវ​អំណរគុណ ឯកឧត្តម ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ សាលា​រាជធានី​ភ្នំពេញ សាលាខណ្ឌ​ដូនពេញ ដែល​បានផ្តល់​ទីតាំង​និង​គាំទ្រ​ដល់​ដំណើរ​សាងសង់ និង​ថ្លែង​នូវ​ការកោតសរសើរ លោក ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ដែល​បាន​ដឹកនាំ​កៀងគរ​ចលនា​សប្បុរសជន ប្រមូល​មូ​លិ​ធិ​សម្រាប់​ដំណើរការ ការសាងសង់​សំណង់​នេះ និង​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន ដែល​បាន​បរិច្ចាក​ថវិកា ទ្រព្យសម្បតិ្ត​ផ្ទាល់ខ្លួន ជួយឧបត្ថម្ភ ធ្វើអោយ​សំណង់​មួយ​នេះ បានកកើតឡើង​ជា​រូបរាង​ពិតប្រាកដ ព្រមទាំង​ជូនពរ​ដល់​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី ទាំងអស់​សូម​ប្រកបដោយ សុខភាព​ល្អ បរិបូរ សុភមង្គល និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច ព្រមទាំង​ចំ​រ៉ុង​ចំរើន​ក្នុងការ​ប្រកប​របរ​អា​ជីវ​កម្ម​។ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បន្តថា ដើម្បី​អនុវត្ត​តួនាទី ភារកិច្ច មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានដាក់​ចេញ​នូវ​កិច្ចការ​អាទិភាព ៧ ធ្វើជា​មូលដ្ឋាន​សម្រាប់ធ្វើ​សកម្មភាព ១. ការហូបចុក ២. ស្លៀកពាក់ ៣. ការសាងសង់​សំណង់​អគារ​សម្រាប់​ស្នាក់នៅ ធ្វើការ រៀនសូត្រ ៤. ការថែទាំ​សុខភាព ៥. ការ​អប់រ​រំ ហ្វឹកហ្វឺន​និង​រៀនសូត្រ ៦. ការធានា​មធ្យោបាយ​ធ្វើដំណើរ ឧបករណ៍ សម្ភារ គ្រឿង​បំពាក់ និង​៧. កម្សាន្ត លំហែរ និង​គោលនយោបាយ​សរសើរ លើកទឹកចិត្ត ព្រមទាំង​ដោះស្រាយ​នៅពេល​ជួប​ទុក្ខលំបាក​។ ពិធី​ដែល​កំពុង​ដែល​ប្រារព្ធ​នាពេលនេះ ស្ថិតនៅក្នុង​ការងារ​អា​ទិ​ភាព​ទី​៣ ដូច្នេះ​គ្មាន​ការងារ​ដែល​កងរាជអាវុធហត្ថ ធ្វើ​ហើយ​គ្មាន​ផែនការ ឬ​គ្មាន​ការគិត​ទុកជាមុន​នោះទេ​។ ជាមួយគ្នានេះដែរ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ បាន​រំលឹក​ដល់​កងរាជអាវុធហត្ថ ខណ្ឌដូនពេញ ក៏ដូចជា កងរាជអាវុធហត្ថ​ទូទាំងប្រទេស ១. ទម្រាំ​កសាង​នូវ​អគារ​មួយ​នេះ​ឡើង ពិតជា​លំបាក ចំណាយពេល​វេលា​និង​ថវិកា ដោយមាន​ការចូលរួម​ជាច្រើន​ប្រភព សូម​អស់លោក​យកចិត្តទុកដាក់​ថែទាំ និង​ប្រើប្រាស់​បានយូរ​អង្វែង ២.​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ថែមទៀត ក្នុងការ​អនុវត្ត​តួនាទី ភារកិច្ច ពិសេស​ត្រូវ​តាមដាន​និង​ក្តាប់ជាប់​នូវ​ព័ត៌មាន​ប្រែប្រួល ការងារ​អប់រំ ពង្រឹង​ការងារ​នីតិវិធី ធ្វើជា​គំរូ​ល្អ​ក្នុង​ការគោរពវិន័យ​ក​ង​ទ័ព គំរូ​ក្នុងការ​ប្រតិបត្តិ​ច្បាប់ ប្រកាន់ខ្ជាប់​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ប្តេជ្ញា​ការពារ​ដាច់ខាត ច្បាប់រដ្ឋធម្មនុញ្ញ ៣.​ទោះបី​កម្ពុជា ការពារ​បាន​នូវ​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩ ក៏ដោយ ត្រូវ​បន្ត​គោរព​នូវ​វិធាន​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩ តប​តាម​ការ​ក្រើនរំលឹក​របស់ សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល បន្ត​អនុវត្ត​អាវុធហត្ថ​ម្នាក់ៗ សុវត្ថិភាព បន្ទាយ​សុវត្ថិភាព គ្រួសារ​សុវត្ថិភាព សង្គម​ទាំងមូល​សុវត្ថិភាព ៤.​យកចិត្តទុកដាក់​ចុះបញ្ជី​ដីធ្លី​និង​ធ្វើ​បណ្ណ​សំគាល់​អចលនទ្រព្យ តាម​ការណែនាំ​របស់​ក្រសួងការពារជាតិ និង​៥.
​បន្ត​អនុវត្ត​នូវ​ពាក្យស្លោក ជួយ​គិត ជួយ​ធ្វើ និង​រួមគ្នា​ទទួលខុសត្រូវ និង​ទិស​ស្លោក ចំពោះ​ប្រទេសជាតិ ត្រូវតែ​ការពារ ប្រជា​ត្រូវតែ​បម្រើ ច្បាប់​ត្រូវតែ​គោរព បទល្មើស​ត្រូវតែ​បង្ក្រាប​។ ដើម្បី​រួមចំណែក​ក្នុងការ​ចំណាយ​សាងសង់​នេះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា និង​ចលនា​រក​ការគាំទ្រ​ថវិកា​ចំនួន ដប់​ម៉ឺន​ដុល្លារ ដើម្បី​រួមចំណែក​ក្នុង​ការកសាង​នៅថ្ងៃនេះ​។​

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​មានប្រសាសន៍​ផងដែរ​ថា កងរាជអាវុធហត្ថ​ទាំងអស់​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ព្រោះថា​នាពេលខាងមុខ​សភាពការណ៍​ពិបាក​នឹង​សន្និដ្ឋាន ដោយសារ​ជំងឺ​កូ​វីដ​១៩​និង​ឧបាយកល​បំផ្លាញ​សន្តិភាព​មិនដឹងថា​បទ​ល្មើស​អ្វីខ្លះ​វា​នឹង​អាច​កើតមានឡើង ពិសេស​ត្រូវ​យកចិត្តទុកដាក់​លើ​វិធានការ​តាមដាន​ក្តាប់​ឱ្យ​ជាប់​នូវ​រាល់​ព័ត៌មាន​ប្រែប្រួល ការងារ​អប់រំ​ពង្រឹង​ផ្នែក​និតិ​វិធី ធ្វើជា​គំរូ​ល្អ​សម្រាប់​ការគោរពវិន័យ​កងទ័ព គំរូ​ក្នុងការ​ប្រតិបត្តិ​ច្បាប់ ប្រកាន់ខ្ជាប់​ក្រមសីលធម៌​វិជ្ជាជីវៈ​និង​ប្តេជ្ញា​ការពារ​ដាច់ខាត​ច្បាប់​រដ្ឋ​ធ​មនុញ្ញ ។​

ដើម្បី​សម្រេចបាន​ភារកិច្ច​ទាំងអស់នេះ​លោក សៅ សុខា​បានដាក់​ទិស​ស្លោក ជួយ​គិត ជួយ​ធ្វើ រួមគ្នា​ទទួលខុសត្រូវ​។​ចំពោះ​ប្រទេសជាតិ​វិញ​ត្រូវតែ​ការពារ បម្រើ​ប្រជាពលរដ្ឋ​ហើយ​រាល់​បទល្មើស​ត្រូវតែ​ប​ង្គ្រា​ប ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×