Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សូម​បងប្អូន​ប្រុងប្រយ័ត្ន​! បុរស​ម្នាក់​ជិះ​ម៉ូតូ​ឆ្លងកាត់​ផ្លូវ ពេល​ទឹក​កំពុង​កំ​ហូរ​ខ្លាំង ស្រាប់តែ​ដួល​ម៉ូតូ​ទៅតាម​ទឹកតែ​ម្តង​…(​វីដេអូ​)

spot_img

បាត់ដំបង​៖ ដូចដែល​បងប្អូន​បាន​ជ្រាប​ហើយ ខណៈពេល​នេះ តំបន់​ជាច្រើន​នៅក្នុង​ខេត្តបាត់ដំបង បាននិងកំពុង​ត្រូវ​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​យ៉ាងគំហុក អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​មកនេះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន ត្រូវបាន​ជម្លៀស​ទៅកាន់​ទីកន្លែង​មាន​សុវត្ថិភាព​។​

​ពិតមែន​ហើយ ស្រប​ពេលដែល​ស្ថានភាព​ភ្លៀង​ធ្លាក់​ពុំ​ស្រាក​ស្រា​ន នោះ​នៅតាម​បណ្តា​ផ្លូវ​មួយចំនួន ពុំ​ត្រឹម​លិចលង់​ទេ តែ​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ​ផងដែរ​។ ជាក់ស្តែង ដូច​ផ្លូវ​មួយ​ខ្សែ​នៅក្នុង​ស្រុក​ប​វេ​ល នៅពេលនេះ​ពិត​គួរ​ឲ្យ​គ្រោះថ្នាក់​ខ្លាំងណាស់ ព្រោះ​នៅ​ព្រឹក​មិញ​នេះ បុរស​ម្នាក់​ជិះ​ម៉ូតូ​ឆ្លង​កាត់ទឹក​ហូរ​ខ្លាំង បណ្តាល​ឲ្យ​ដួល​ត្រូវ​កម្លាំង​ខ្សែទឹក​ហូរ​នាំយក​ម៉ូតូ​ទៅ​បាត់​តែម្តង​។ តែ​សំណាង​ហើយ ដែល​ម្ចាស់​ម៉ូតូ​ត្រូវបាន​គេ​ដឹងថា គាត់​បាន​ស្រ​វេ​ស្រ​វ៉ា​តោង​វ័ល្ល​ឈើ​ជាប់ ពុំ​នោះទេ​អាច​នឹងមាន​គ្រោះថ្នាក់​កើតឡើង​។ ហើយ​ខណៈ​ពេលនោះ គាត់​ក៏បាន​ស្រែកហៅ​ឲ្យ​បងប្អូន​អ្នកដំណើរ​ជួយ​គាត់​ផង​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Rayno Ty O ដែល​បានឃើញ​ហេតុការណ៍​នេះ​ផ្ទាល់ បាន​បង្ហោះ​វីដេអូ​យ៉ាងខ្លី​ប្រមាណ ១៧ វិនាទី ស្តីពី​ហេតុការណ៍​ដ៏​រន្ធត់​នោះ និង​ភ្ជាប់​សារ​ផ្តាំផ្ញើ​ដល់​បងប្អូន​ដែល​នឹងត្រូវ​ប្រើប្រាស់​ផ្លូវ​នេះ​ឲ្យ​ដឹងថា​៖ «​ផ្ដាំ​អ្នក​ចង់ទៅ​លេង​ប​វេ​ល សូមកុំ​ជិះ​ម៉ូតូ​ឆ្លងកាត់​អី ព្រោះ​ព្រឹក​នេះ​ទឹក​ហូរ​ខ្លាំង ហើយ​មិញ​នេះ​មាន​អ្នកជិះ​ម៉ូតូ​ឆ្លង​បាន​ហូរ​ទៅតាម​ទឹក​បាត់​ហើយ​»៕ ដោយ​៖ លឹម ហុង​


spot_img
×