Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនស្រី​ស្រវឹងស្រា ខឹង​ឪពុក​ស្តីបន្ទោស ទាញ​ដំបង​វាយ​សម្លាប់​

spot_img

ខេត្តកំពង់ធំ​៖​កូនស្រី​ឃោរឃៅ ដោយ​អំណាច​នៃ​ទឹក​ប្តូរ​និស្ស័យ ស្រវឹងស្រា​ខឹង​ឪពុក​ស្តីបន្ទោស​ទាញ​ដំបង​វាយ​សម្លាប់ បង្ក​ការភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​ស្វាយ​កាល់ ឃុំ​កកោះ​ស្រុក​សន្ទុក ខេត្តកំពង់ធំ ករណី​ឃាតកម្ម​វាយ​សម្លាប់​ឪពុក​របស់ខ្លួន​បានកើត​កាលពី​វេលា​ម៉ោង​១៩​និង​០០​នាទី​យប់​ថ្ងៃទី​១១ ខែតុលា​។​

ជនរងគ្រោះ​ឈ្មោះ លឹម លន់ ភេទ​ប្រុស​អាយុ​៧៨ ឆ្នាំ បាន​ស្លាប់​នៅក្នុង​ថ្លុកឈាម​យ៉ាង​អ​ណោ​ច​អ​ធ័​ម ដោយ​ស្នាដៃ​កូនស្រី​បង្កើត​ដែលជា​ឃាតករ ឈ្មោះ លន់ សារឹម អាយុ​២៥​ឆ្នាំ មាន​ប្តី​ឈ្មោះ នៀវ សារ៉េត អាយុ​៣២​ឆ្នាំ មានកូន​១​នាក់​ឈ្មោះ នៀវ វិ​រ​: ភេទ​ប្រុស អាយុ​៤​ឆ្នាំ ។​

សាកសព​ត្រូវ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ជនបង្ក​ដែលជា​ឃាតករ សម្លាប់​ឪពុក​ត្រូវបាន​ឃាត់ខ្លួន កសាង​សំណុំរឿង​តាម​នីតិវិធី​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×