Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខែកញ្ញា​ឆ្នាំនេះ ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​ជាង​១៨០​លាន​ដុល្លារ ខណៈ​៩​ខែ​ឆ្នាំនេះ ប្រមូល​ចំណូល​ពន្ធ​សម្រាប់​ថវិកាជាតិ​បាន ជាង​២២២៥​លាន​ដុល្លារ

spot_img

​ភ្នំពេញ​៖ ក្នុង​ខែកញ្ញា​ឆ្នាំ​២០២០​នេះ ចំណូល​ពន្ធអាករ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូលបាន តាម​ប្រពន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ មាន​ចំនួន​៧៥៤,២០​ប៊ី​លាន​រៀល (​ប្រមាណ​១៨៦,២២​លាន​ដុល្លារ​) ស្នើ​នឹង​៦,៥៣​ភាគរយ នៃ​ផែនការ​ប្រចាំឆ្នាំ​។ ប្រសិនបើ​ប្រៀបធៀប​នឹង​ចំណូល​ពន្ធអាករ​ប្រចាំខែ​កញ្ញា​ឆ្នាំ​២០១៩ ឃើញថា​ថយចុះ​ចំនួន​១៧៤,០៥​ប៊ី​លាន​រៀល (​ប្រមាណ​៤២,៩៨​លាន​ដុល្លារ​)​ស្នើ​នឹង​១៨,៧៥​ភាគរយ​។​

​សម្រាប់​ត្រីមាស​ទី​៣ ឆ្នាំ​២០២០​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​សម្រាប់​ថវិកាជាតិ​បាន​ចំនួន ៩.០១៥,០៨ ប៊ី​លាន​រៀល (​ប្រមាណ ២.២២៥,៩៥ លាន​ដុល្លារ​អាមេរិក​) កើនឡើង​៧៨,១០​ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ​។ ប្រសិនបើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៩ ឃើញថា​ចំណូល​ពន្ធ​អាការ​សម្រាប់​ត្រីមាស​ទី​៣ ឆ្នាំ​២០២០ កើនឡើង​ចំនួន​៣២៥,២៧​ប៊ី​លាន​រៀល (​ប្រមាណ​៨០,៣១​លាន​ដុល្លារ​) ស្នើ​នឹង​៣,៧១​ភាគរយ​។ នេះ​បើតាម​សច​ក្តី​ប្រកាស​ព័ត៌មាន របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នៅ​ថ្ងៃទី​១២ ខែតុលា​នេះ​។​

​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​គូសបញ្ជាក់ថា ឥទ្ធិពល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ បានបង្ហាញ​នូវ​សញ្ញា និង​ផលប៉ះពាល់​ជា​អវិជ្ជមាន មកលើ​ចំណូល​ពន្ធ ជាពិសេស​ប្រភេទ​ពន្ធ និង​វិស័យ​សំខាន់ៗ​ក្នុង​ត្រីមាស​ទី​៣​នេះ​។​

​លោក​បាន​រំលឹក​ដល់​ប្រធាន​អង្គភាព ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​ពង្រឹង​កិច្ចសហការ​រវាង​អង្គភាព​-​អង្គភាព ចំណុះ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​អន្តរក្រសួង​-​ស្ថាប័ន និង​ដែល បានដាក់​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុងន័យ​បង្កើន ប្រសិទ្ធភាព និង​តម្លាភាព ដល់​ការប្រមូល​ពន្ធ ព្រមទាំង​បាន ក្រើនរម្លឹក​និង​លើកទឹកចិត្ត ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ពន្ធដារ​គ្រប់​ជាន់ថ្នាក់​ថា ទោះបី​ជាមាន ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច ដែល ជះឥទ្ធិពល​ពី​ជំងឺ​កូ​វីដ​-១៩ អគ្គនាយកដ្ឋាន​ពន្ធដា​រ ត្រូវ​បន្ត​ពង្រឹង ផែនការ​សកម្មភាព​បន្ថែម និង​បន្ត​ពង្រឹង​វិធានការ​អន្តរាគមន៍ បន្ទាន់​របស់​រាជរដ្ឋាភិបាល ដើម្បី​ទ្រទ្រង់​វិស័យ​ទេសចរណ៍​, វិស័យ អាកាសចរ​, វិស័យ​កសិកម្ម និង​ការ​ចិញ្ចឹមសត្វ​, និង​វិស័យ​កា​ម្មន្ត សាល​ទូទៅ និង​វិធានការ អន្តរាគ​មនា៍​នានា​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​។​

​លោក​ក៏បាន​ណែនាំ​ដល់​គ្រប់ អង្គភាព​ឱ្យ​បន្ត​ខិតខំ​ពង្រឹង​ការ អនុវត្ត​ច្បាប់ និង​វិន័យ​ការងារ ប្រកបដោយ​ប្រសិទ្ធភាព និង​ត្រូវមាន​ភាពទន់ភ្លន់​តែ​ម៉ឺងម៉ាត់​។​
​ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព ក្នុងការ​គ្រប់គ្រង​ប្រមូល ចំណូល​ពន្ធ និង​ឈានទៅ​សម្រេច​ឱ្យ​សម្រេច​តាម​ផែនការ​ដែល បានកំណត់ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត នូវ​គោលនយោបាយ កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​ដាក់ចេញ​នូវ វិធានការ​មួយចំនួន​ដូចខាងក្រោម ៖

១) បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក្នុងន័យ​ពង្រឹង​ការដោះដូរ ព័ត៌មាន​ទៅវិញទៅមក ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ប្រមូល​ពន្ធ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។​

២)​បន្ត​ពង្រឹង​ការប្រមូល​អាករ​លើ​តម្លៃបន្ថែម តាមរយៈ​ការពង្រឹង​ការអនុវត្ត​ឱ្យបាន​ជោគជ័យ នូវ​ប្រព័ន្ធគ្រប់គ្រង អាករ​លើ​តម្លៃបន្ថែម (E-Vat) និង​នវានុវត្តន៍​ថ្មីៗ​បន្ថែមទៀត​។​

៣)​បន្ត​ផ្សព្វផ្សាយ​ដល់​អ្នក​ជាប់ពន្ធ និង​បណ្តុះបណ្តាល​មន្ត្រី ពន្ធដារ​គ្រប់​ជាន់ថ្នាក់ អំពី​ពន្ធ​លើ​ចំណេញ​មូលធន ដែល នឹង​ចាប់ផ្តើម​ប្រមូល​ចាប់ពី​ខែមករា ឆ្នាំ​២០២១ នេះ​តទៅ​។​

៤)​បន្ត​ពង្រឹង​ការផ្តល់សេវា​បង់ពន្ធ​លើ​អ​ច​ន​លន​ទ្រព្យ ដែល ត្រូវបាន​ពន្យារពេល​ប​ង់​ពន្ធ​សម្រាប់​ឆ្នាំ​២០២០ រហូតដល់ ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២០​នេះ និង​ផ្សព្វផ្សាយ​ដល់​អ្នក ជាប់ពន្ធ​ឱ្យ​រួសរាន់​មក​បង់ពន្ធ លើ​អចលនទ្រព្យ​ឆ្នាំ​២០២០ ជៀសវាង​រង់ចាំ​ដល់​ជិត​ផុត​ថ្ងៃ​កំណត់ ទើប​មក​បង់​ជាហេតុ​នាំឱ្យមាន​ការរង់ចាំ​យូរ​។​

៥) បន្ត​ជំរុញ​ពង្រឹង​ការផ្ដល់សេវា ការចុះបញ្ជី​ថ្មី​/​ការធ្វើ​បច្ចុប្បន្ន ភាព អចលនទ្រព្យ ការបង់ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរ​កម្ម សិទ្ធិ អចលនទ្រព្យ នៅ​រាជធានី​ភ្នំពេញ​និង​នៅតាម​បណ្តា ខេត្ត ដោយ​សហការ ជាមួយ​ម្ចាស់​អចលនទ្រព្យ និង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ការងារ ជា​អតិបរមា​។​

៦) ជំរុញ​ការប្រមូល​ពន្ធ​លើ​វិស័យ​មួយចំនួន ដែលមាន​សន្ទុះ ខ្លាំង​ក្នុងកំឡុងពេល​ជំងឺ​កូ​វីដ​-១៩ នៅមាន​សក្ដានុពល​។​

៧)​បន្ត​ពង្រឹង នឹង​បណ្ដុះបណ្ដាល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ បន្ថែម នូវ​ប្រព័ន្ធគ្រប់គ្រង​ការដាក់​លិខិត​ប្រកាស​តាម ប្រព័ន្ធ​អន​ឡាញ (E-Filing) ដោយ​បន្ត​ធ្វើការ​ជាមួយ វិស័យ​ឯកជន ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា ព្រមទាំង​ង្រឹ​ង​សមត្ថភាព​មន្ត្រី​ពន្ធដារ​ពាក់ ព័ន្ធ​ទាំងអស់ ក្នុងន័យ​ធានាបាន​នូវ​ប្រសិទ្ធ​ភាពជា​អតិបរមា ក្នុងការ អនុវត្ត​ការប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រង​ការដាក់​លិខិត ប្រកាស​តាម​ប្រព័ន្ធ​អន​ឡាញ (E-Filing)​។​

៨) ជំរុញ និង​ព​ន្លឿ​ន​ការអនុវត្ត​ការងារ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​តែមួយ ដែល​នេះ​ជា​នវានុវត្តន៍​ថ្មី​របស់​រាជរដ្ឋាភិបាល សំដៅ​បង្កើន​ប្រសិទ្ធភាព បង្ករ​ភាពងាយស្រួល និង​ព​ន្លឿ​ន ការចុះបញ្ជី​អាជីវកម្ម នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​។​

៩) បន្ត​ពិនិត្យ និង​បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​សម្រាប់ សំណើសុំ​ផ្អាក​សកម្មភាព​អាជីវកម្ម​បណ្តោះអាសន្ន ដើម្បី ទប់ស្កាត់​ការ​គេចវេះ​ពន្ធ របស់​សហគ្រាស​ខិលខូច​មួយចំនួន​។​

១០) ព​ន្លឿ​ន​នីតិវិធី​ដោះស្រាយ​បណ្តឹងតវ៉ា របស់​អ្នក​ជាប់ពន្ធ ក្នុងន័យ​បង្កើន​ប្រសិទ្ធភាព នៃ​ការផ្តល់សេវា​ដល់​អ្នកជា​ប់ព​ន្ធ ឱ្យបាន​កាន់តែ​ប្រសើរ​។​

១១) បន្ត​ជំរុញ​ការគ្រប់គ្រង​ប្រមូល​បំណុល​ពន្ធ ដើម្បី​ធានា បាន​នូវ​តម្លាភាព​នៃ​ការបង់ពន្ធ បន្ទាប់ពី​ការកំណត់​ពន្ធ​ផ្សេងៗ​។​

១២) ពង្រឹង​និង​បញ្ជ្រាប​វប្បធម៌​បង់ពន្ធ និង​ផ្សព្វផ្សាយ​កាត​ព្វ កិច្ច​សារពើពន្ធ ដល់​អ្នក​ជាប់ពន្ធ​និង​សហគ្រាស តាម រយៈ​ការធ្វើសិក្ខាសាលា ឬ​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​ដល់ អ្នក​ជាប់ពន្ធ និង​មន្ត្រី​ពន្ធដារ​ពាក់ព័ន្ធ​។​

១៣)​បន្ត​ការយកចិត្តទុកដាក់ និង​អនុវត្ត​បទបញ្ញត្តិ​ថ្មីៗ​របស់ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដូចជា​សេចក្តីណែនាំ​លេខ ១៥៣០១ អ​ពដ ចុះ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០ ស្តីពី​ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម ចំពោះ​ការលក់​ទ្រព្យសកម្ម រូបី​យ​រយៈពេល​វែង និង​សេចក្តីណែនាំ​លេខ ១១៥៨១ អ​ពដ ចុះ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២០ ស្តីពី​ការអនុវត្ត អាករ​លើ​តម្លៃបន្ថែម ចំពោះ​ការបញ្ចេញ​ទ្រព្យសកម្ម អាជីវកម្ម​។​

​លោក គង់ វិបុល បាន​វាយតម្លៃ​ខ្ពស់ និង​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ពន្ធដារ​គ្រប់​ជាន់ថ្នាក់ នៅតាម​អង្គភាព​ក្រោម ឱវាទ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​បាននិងកំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការខិតខំ​ប្រឹងប្រែង​ប្រមូល​ចំណូល ដែល​ទទួលបាន លទ្ធផល​យ៉ាង​ល្អប្រសើរ ហើយ​នេះ​គឺជា​ជោគជ័យ និង​ជា សមិទ្ធផល​រួម របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ទាំងមូល​៕

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×