Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃអង្គារ ទី ១៣ ខែតុលា ឆ្នាំ ២០២០​

spot_img

ឆ្នាំជូត​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ភាពជឿនលឿន​និង​សុខដុម​គួរសម​។​

មុខរបរ ៖ ​​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​យីអ៊ុន​របស់លោក​អ្នក​មិន​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​បើ​ដូចនេះ​ទោះ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនត្រូវ​លោភលន់​ចង់​ចំណេញ​ច្រើន​ឡើយ​បើ​ពុំនោះ​ប្រយ័ត្ន​ត្រូវ​មក​ដេក​សោកស្តាយ​នៅឯ​ផ្ទះ​វិញ​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ប្រឆាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

​ឆ្នាំឆ្លូវ​

​​​​រាសី​ល្អជា​មធ្យម​។

ការងារ​ ៖​​នាពេលនេះ​ឃើញថា​ដំណើរ​ជីវិត​ល្អប្រសើរ​ហើយ​មិន​ជួប​បញ្ហាលំបាក​ឆ្លងកាត់​ដូច​កាលពីមុន​ទៀតឡើយ​។

មុខរបរ ៖ ​​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ចេះ​សម្លឹង​មុខរបរ​ថ្មីៗ​ក្រែង​ជួប​ដូច​បំណង​ហើយ​ធូរ​ដល់​ថ្ងៃក្រោយ​ដែល​មិនត្រូវ​រែកពន់​ផល​លំបាក​ច្រើន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​​​​កំលោះ​ក្រមុំ​ជួប​រឿង​មើលបំណាំ​ង​គ្នា​និង​រួមទាំង​ប្រចែប្រច័ណ្ឌ​ច្រើន​ផង​៕

ឆ្នាំខាល

​​​​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​ចេះ​ត្រៀម​ទប់ទល់​ឱ្យបាន​ល្អ ទើប​មិនមាន​បញ្ហា​ចោទ​នាពេល​ក្រោយ​វិញ​។

មុខរបរ ៖ ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មាន​សភាព​នឹងធឹង​ល្អ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ការរីកលូតលាស់​ជា​សន្សឹមៗ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុង​ពេលនេះ​មិនត្រូវ​ជឿ​ពាក្យអុជអាល​អ្នកដទៃ​ពេក​ឡើយ​បើ​ពុំនោះ​នឹង​កើត​តែ​បញ្ហា​ចំពោះ​គ្នា​មិនចេះចប់​ពុំខាន​៕

​ឆ្នាំថោះ​

​​​​​​រាសី​ល្អ​មធ្យម​។​

ការងារ ៖ ​​​​នាពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​ទោះ​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​សុខដុម​គួរសម​។​

មុខរបរ ៖ ​​នៅថ្ងៃនេះ​វិញ​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ឃើញថា​មិនមាន​អ្វី​លេចធ្លោ​ទេ​គឺ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​មានចិត្ត​ខ្លាំង​តែ​រៀងៗ​ខ្លួន​៕

​ឆ្នាំរោង​

​​​​​​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ហេតុនេះ​មានការ​លូតលាស់​ទាំង​ការងារ​និង​បញ្ហា​ប្រាក់កាស​ផង​។​

មុខរបរ ៖ ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​,​ផ្លូវអាកាស​ឬ​ផ្លូវគោក​ក្តី​តែង​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​វិញ​គ្រាន់បើ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ផងដែរ​ព្រោះ​ភាព​ស៊យ​នៅ​អុកឡុក​យាយី​នៅឡើយ​ទេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​បើ​មានការ​ពឹងពាក់​អ្វីមួយ​ផង​គេ​តែង​ជួយ​អស់ពី​ចិត្ត​ពី​ថ្លើម​។

ស្នេហា ៖ ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​បើ​មានការ​ពូន​ជ្រោយ​សេចក្តីស្នេហា​​ដោយមាន​ការយកចិត្ត​ទុកដាក់​និង​ផ្អែមល្ហែម​ដាក់គ្នា​ជាការ​គាប់ប្រសើរ​បំផុត​៕

ឆ្នាំម្សាញ់​

​​​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ឈានទៅ​មុខ​មួយកម្រិត​ដែរ​។

មុខរបរ ៖ ​​​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មានការ​រីកលូតលាស់​ទៅមុខ​គួរសម​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ឬ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ផងដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​ប្រពៃ​ប៉ុន្តែ​យ៉ាងណា​ភាព​ប្រចែប្រច័ណ្ឌ​នៅតែ​លុកលុយ​នៅឡើយ​ទេ​៕

ឆ្នាំមមី​

​​​​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​មានការ​សុខកាយ​សប្បាយចិត្ត​ខ្លះ​ហើយ​ធ្វើ​អ្វី​ក៏​ហុច​ជា​លទ្ធផល​គួរសម​។​ក្រៅពីនេះ​ការប្រកប​ការងារ​ក៏​អាច​ចាប់ផ្តើម​កិច្ចការ​ធន​មធ្យម​បាន​ផងដែរ​។

មុខរបរ ៖ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​,​ផ្លូវទឹក​ក្តី​តែង​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​បៀត​ល្បែងស៊ីសង​ឡើយ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​មិន​ជឿនលឿន​ទៅមុខ​។​

ស្នេហា ៖ ​​ស្នេហា​ប្រុស​ស្រី​កើតមាន​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕

ឆ្នាំមមែ​

​​​​​រាសី​ល្អជា​មធ្យម​។​

​ការងារ​ ៖ ​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការលេង​ហ៊ុន ធ្វើ​កិច្ចសន្យា ចរចា​ឬ​ទំនាក់ទំនង​កិច្ចការងារ​អ្វីមួយ​តែង​ផ្តល់​ផល​ល្អ​ត្រឡប់មកវិញ​ផង​។​

មុខរបរ ៖ ​​​ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​ពិសេស​ក្រុមមនុស្ស​ដែល​នៅក្បែរ​ខ្លួន​ក៏​ងាយ​ធ្វើឱ្យ​លោកអ្នក​ត្រូវ​ទទួលរង​គ្រោះ​កម្ម​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចំណាយ​ច្រើន​អនេក​ធ្វើឱ្យ​ទទួល​អ​ម្រែ​ក​យ៉ាង​ធ្ងន់​ជាង​មុន​ហើយ​ត្រូវ​រើបម្រះ​ខ្លាំង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ពិបាក​ក្នុងការ​ចុះសម្រុង​និង​ចាប់កំហុស​គ្នាច្រើន​ផង​៕

​ឆ្នាំវក​

​​​​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​នៅថ្ងៃនេះ​ការដែល​លោកអ្នក​ធ្វើ​អ្វីមួយ​ឃើញថា​មាន​ភាពរលូន​ល្អ​និង​ជឿនលឿន​ទៅមុខ​គួរសម​។​

​មុខរបរ ៖ ​​នៅថ្ងៃនេះ​ដែរ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ឬ​ទំនាក់ទំនង​ការងារ​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែ​ផ្លា​តែង​ហុច​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះ​ជួប​បញ្ហា​រដិបរដុប​ប​ន្តិ​ច​ក៏ដោយ​តែ​ក៏មាន​ភាព​សុខដុម​ល្អ​ប្រពៃ​ណាស់​។​

ស្នេហា ៖ ​ប្រុស​ស្រី​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​សម្រេច​ជោគជ័យ​ជានិច្ច​៕

​ឆ្នាំរកា​

​​​​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​នៅ​ថ្ងៃ នេះ​ឃើញថា​មានការ​ធូរស្បើយ​ពី​បញ្ហា​មិនល្អ​យាយី​ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​ផង​។

​មុខរបរ ៖ ​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មានការ​ប្រជែង​តម្លៃ​គ្នា​បន្តិច​ដូចនេះ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ឃើញថា​ជួប​ការ​ខ្សត់ខ្សោយ​តែបើ​មាន​អតិថិជន​ជំពាក់​ប្រាក់កាស​បែរជា​ផ្តល់​ឱកាសល្អ​ក្នុង​ការទារ​ទៅវិញ​។

ស្នេហា ៖ ​​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​ដែរ​មានការ​ឆាប់​ប្រេះឆា​និង​កើតការ​ប្រឆាំង​​គ្នា​ណាស់​គួរ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​ប្រសើរ​៕

​ឆ្នាំច​

​​​​​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​នៅថ្ងៃនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ប្រយ័ត្ន​សត្រូវ​ក្បែរ​ខ្លួន​ប​ន្តិ​ព្រោះ​គេ​ចាំមើល​តែ​លោកអ្នក​ធ្វេសប្រហែស​ឬ​មាន​ចំណុចខ្សោយ​ត្រង់ណា​ដើម្បី​សង្កត់ក​ជាន់ពន្លិច​ប៉ុណ្ណោះ​។​

មុខរបរ ៖ ​​ក្នុងថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​ហេតុនេះ​លោកអ្នក​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតឡើង​។​

ស្នេហា ៖ ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​ទៅវិញទៅមក​៕

​ឆ្នាំកុរ​

​​​​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ម្ល៉ោះហើយ​គប្បី​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​មិនត្រូវ​ធ្វើ​អ្វីដែល​បង្ក​ការប៉ះពាល់​អ្នកដទៃ​ឡើយ​បើ​ពុំនោះ​នាំ​ត្រូវ​បាត់បង់​ប្រាក់កាស​អ្វីមួយ​ផង​។​

មុខរបរ ៖ ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​យាយី​។​ការធ្វើដំណើរ​ទៅ​ទិសបស្ចឹម​ឱ្យ​យ័​ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​។

ស្នេហា ៖ ​​​​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​មានរឿង​រាវ​រកាំចិត្ត​ចំពោះ​គ្នាច្រើន៕

spot_img
×