Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យ​ជា​ចោរ​ម្នាក់ បម្រុង​ចូល​លួច​ចាប់​មាន់​អ្នកភូមិ ឆក់​ខ្សែភ្លើង​ស្លាប់ ឯ​ម្ចាស់ផ្ទះ​ដាក់​បង្កៃ​ខ្សែភ្លើង ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

spot_img

​ខេត្តព្រៃវែង​៖​កាលពី​វេលា​ម៉ោងជាង​២២​និង​០០​នាទី យប់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ទ្រុងមាន់ ស្ថិតក្នុង​ភូមិ​ទង់​នាគ ឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង ។​
​មាន​ករណី​ឆក់​ខ្សែភ្លើង​ស្លាប់​មនុស្ស​ម្នាក់ ឈ្មោះ យឹម សំអាត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ សង្ស័យ​ជា​ចោ​បំ​រ៉ុង​ចូល​លួច​ចាប់​មាន់​អ្នកភូមិ​។​

​សមត្ថកិច្ច​បញ្ជាក់ថា ម្ចាស់ផ្ទះ​ឈ្មោះ មាស ទូច ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ទង់​នាគ ឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង​។

​បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា​មាន​ករណី​ឆក់​ខ្សែភ្លើង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ឧ​ត្ត​ម​សេនីយ៍​ទោ ព្រុំ សន្ធរ ស្នងការ​នគរបាល​ខេត្តព្រៃវែង បាន​បញ្ជា​សមត្ថកិច្ច​ជំនាញ​ចុះ​អនុវត្ត​ជំនាញ និង​បាន​ពិនិត្យ​កន្លែងកើតហេតុ​ឃើញថា​៖ ឈ្មោះ យឹម សំអាត មាន​ស្នាម​ដាច់​ឆេះ​ខ្លោច បាតដៃ​ខាងឆ្វេង​មួយកន្លែង​បណ្តាលមកពី​ឆក់​ខ្សែភ្លើង​ស្លាប់​ពិតប្រាកដ​មែន ។​

​លោក​វរសេនីយ៍ទោ​មុំ សា​រុំ អធិការនគរបាល​ស្រុក​បាភ្នំ បាន​ថ្លែង​នៅ​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​រួមទាំង​វត្ថុតាង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​ប្រភព​ជុំវិញ​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​៖ នៅ​មុនពេល​កើតហេតុ ដោយសារ​ក្នុង​មូលដ្ឋាន​ឧស្សាហ៍​កើតមាន​ករណី​ចោរកម្ម​លួច​មាន់ និង​ទ្រព្យសម្បត្តិ​ច្រើនលើក​មកហើយ ទើប​ម្ចាស់ផ្ទះ​ខាងលើ រាយ​ខ្សែភ្លើង​ជុំវិញ​ទ្រុងមាន់​ភ្ជាប់​ក្បាល​អាំង​ស៊ី​ម៉ូ​ទ័​រ​សម្រាប់​ឆក់​កណ្ដុរ ជាមួយ​អាគុយ​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​ខ្លួន​។ ប៉ុន្តែ​ជា​អកុសល នៅពេល​កើតហេតុ ចោរ​បានមក​លួច​មាន់​ហើយ​ប៉ះ​ខ្សែភ្លើង​ដែល​រាយ​ការពារ​ទ្រុងមាន់​នោះ បណ្ដាលឱ្យ​ឆក់​ស្លាប់​ចោរ​ភ្លាមៗ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ករណីនេះ​ត្រូវអនុវត្ត​តាមច្បាប់​ជា​ធរមាន និង​សម្រេច​លើ​ឆន្ទានុសិទ្ធិ​របស់​តុលាការ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×