Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​ខេត្តបន្ទាយមានជ័យ អំពាវនាវ​ជាថ្មី​បន្ថែមទៀត ដល់​ប្រជាពលរដ្ឋ សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ទឹក​បាននិងកំពុង​ហូរ​ធ្លាក់​មកពី​ព្រំដែន​កម្ពុជា​~​ថៃ​

spot_img

​បន្ទាយមានជ័យ​៖ ទឹក​បាននិងកំពុង​ហូរ​ធ្លាក់​មកពី​ព្រំដែន​កម្ពុជា​~​ថៃ បាន​កើនឡើង​គួរ​ឲ្យ​មានការ​ព្រួយបារម្ភ និង​យកចិត្តទុកដាក់​ខ្ពស់ នៅ​ភូមិសាស្ត្រ​មួយផ្នែក​នៃ​ក្រុង​សិរីសោភ័ណ និង​ឃុំ​មួយចំនួន ក្នុងស្រុក​មង្គល​បូរី​។​

​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ថ្ងៃទី​១៣ តុលា​នេះ បាន​អំពាវនាវ​សូម​បងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែមទៀត ដោយសារ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ស្ថានភាព​ទឹក បាននិងកំពុង​ហូរ​ធ្លាក់​មកពី​ព្រំដែន​កម្ពុជា​~​ថៃ​(​មាន​ការបើក​ទំនប់​អាង​អូ​ខៃ​ដន ក្រុង​ប៉ោយប៉ែត​) និង​ទឹកធ្លាក់​មកពី​ខេត្តបាត់ដំបង​តាម​ស្ទឹង​ប​វិល មង្គល​បូរី ធ្វើ​ឲ្យ​ស្ថានភាព​ទឹក​មានការ​កើនឡើង​គួរ​ឲ្យ​មានការ​ព្រួយបារម្ភ និង​យកចិត្តទុកដាក់​ខ្ពស់ នៅ​ភូមិសាស្ត្រ​មួយផ្នែក​នៃ​ក្រុង​សិរីសោភ័ណ និង​ឃុំ​មួយចំនួន ក្នុងស្រុក​មង្គល​បូរី ដែល​នៅជាប់​តាម​ដងស្ទឹង​មង្គល​បូរី និង​កន្លែង​ផ្សេងៗ​ទៀត​ផ្នែក​ខាងក្រោម​។​

​ក្នុងនាម​អាជ្ញាធរខេត្ត​សូម​ធ្វើការ​អំពាវនាវ​ជាថ្មី​បន្ថែមទៀត ដល់​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ សូម​មានការ​យកចិត្ត​ទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ បើ​មាន​បញ្ហា​អ្វី​កើតឡើង ត្រូវ​រាយការណ៍​មកកាន់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យបាន​ទាន់ពេលវេលា ជាពិសេស​ត្រូវយក​ចិត្ត​ទុក្ខ​ដាក់​ថែទាំ​សុខភាព និង​រស់នៅ​ប្រកបដោយ​អនាម័យ ដើម្បី​ជាសវាង​កើតមាន​ជម្ងឺ​តម្កាត់​ផ្សេងៗ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×