Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ​នៅ​ប្រទេស​អ៊ូ​ហ្គ​ង់​ដា កំពុង​តែមាន​បញ្ហា ដោយសារ​មានការ​វាយប្រហារ​ទៅលើ​ប្រព័ន្ធ​វេរ​លុយ​របស់ខ្លួន​

spot_img

​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ​ក្រុម​ជនអនាមិក​បាន​ជ្រៀតចូល​ទៅក្នុង​ប្រព័ន្ធ​វេរ​លុយ តាមរយៈ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Pegasus Technologies ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​កម្មវិធី​វេរ​លុយ និង​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត​ឱ្យ​ធនាគារ​ធំៗ​នៅក្នុង​ប្រទេស​អ៊ូ​ហ្គ​ង់​ដា​។ យ៉ាងហោចណាស់​ទឹកប្រាក់​ចំនួន​៣,២​លាន​ដុល្លារ ត្រូវបាន​លួច​យក​នៅក្នុង​ការវាយប្រហា​រ​នេះ ប៉ុន្តែ​ចំនួន​ទឹកប្រាក់​ពិតប្រាកដ​គឺអាច​លើសពីនេះទៅទៀត​។​នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូរ​សព្ទ​ធំៗ​ពីរ MTN Uganda និង Airtel Uganda បាន​បិទ​ដំណើរការ​វេរ​លុយ​នៅក្នុង​ប្រព័ន្ធ​របស់​ពួកគេ​ដើម្បី​ស្រាវជ្រាវ​អំពី​បញ្ហា​នេះ​។

​បើតាម​អ្នកនាំពាក្យ​របស់​នាយក​ដ្ឋា​ន​ស៊ើបអង្កេត​ព្រហ្មទណ្ឌ លោក Charles Twine បានឱ្យដឹងថា សមត្ថកិច្ច​កំពុងតែធ្វើការ​ស្រាវជ្រាវ ស្វែងរក​ក្រុម​អ្នក​វាយប្រហារ ចំនួន​ទឹកប្រាក់​ដែល​ត្រូវបាន​លួច និង​វិធី​ដែល​ពួកគេ​ប្រើ​ដើម្បី​ជ្រៀតចូល​ទៅក្នុង​ប្រព័ន្ធ​នេះ​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា សេវាកម្ម​ហិរញ្ញវត្ថុ​តាមរយៈ​ទូរ​សព្ទ​គឺមាន​ភាព​ពេញនិយម​នៅក្នុង​ប្រទេស​អ៊ូ​ហ្គ​ង់​ដា ដែល​ពួកគេ​ប្រើ​សម្រាប់​វេរ​លុយ​នៅពេលដែល​ទិញ​ទំនិញ​ផ្សេងៗ ឬ​ដើម្បី​បង់​វិក្កយបត្រ​ទឹក​និង​ភ្លើង​ជាដើម មិន​ត្រឹមតែ​ប៉ុណ្ណោះ​ពួកគេ​ក៏បាន​ប្រើ​សេវា​កម្មនេះ​ដើម្បី​ខ្ចីប្រាក់​បាន​ថែម​ទៀតផង​។​

​សម្រាប់​ប្រទេស​កម្ពុជា​យើង​វិញ សេវាកម្ម​វេរ​លុយ​តាមរយៈ​ទូរស័ព្ទ​នេះ​ក៏​កំពុង តែមាន​ភាព​ពេញនិយម​ខ្លាំង​ណាស់ដែរ ដូច្នេះ​ដើម្បី​ការពារ​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​សេវា​កម្មនេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូមឱ្យ​អ្នកប្រើប្រាស់​មានការ​ប្រុងប្រយ័ត្ន ដូចជា​ការបោកប្រាស់​លួងលោម​តាមរយៈ​ការផ្ញើ​សារ​ឬ​តេ​ចូល​ដោយ​អះអាងថា លោកអ្នក​បានឈ្នះ​រង្វាន់ ប៉ុន្តែ​តម្រូវឱ្យ​បង់ប្រាក់​សម្រាប់​សេវាកម្ម​ជាមុន​នោះ​។ ការបោកប្រាស់​មួយទៀត​នោះ​គឺ​ជនខិលខូច​បាន​តេ​ចូល​ហើយ​ថា​ពួកគេ​តេ​មកពី​ធនាគារ ដើម្បី​បញ្ជាក់​លេខ​គណនី ឬ​លេខ​កូដ​សម្រាប់​ទទួលបានរ​ង្វាន់ ប៉ុន្តែ​នេះ​គឺ​គ្រាន់តែ​ជា​ការបោក​បញ្ឆោត​ដើម្បី​យក​លេខ​កូដ ហើយ​ចូលទៅក្នុង​គណនី​របស់​លោកអ្នក ដើម្បី​លួច​យកលុយ​របស់​លោកអ្នក​តែប៉ុណ្ណោះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×