Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលរួម​សោកស្តាយ​! ផ្ទះថ្ម​ទៀម​សង់​រួច​ឡើង​នៅ​ទើបបាន​ប៉ុន្មាន​ខែ ពេលនេះ​ខ្ទេចខ្ទីរ​អស់ហើយ ក្រោម​ឥទ្ធិពល​ទឹកជំនន់​ត្រឹម​រយៈពេល​តែ​….

spot_img

​ភ្នំពេញ​៖ គ្រោះទឹកជំនន់ នៅពេលនេះ បាន​កំពុង​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ ជាពិសេស​ទៅលើ​ខេត្តពោធិ៍សាត់ និង​បាត់ដំបង ខណៈដែល​ប្រជាពលរដ្ឋ​រងគ្រោះ​យ៉ាងច្រើន​គ្រួសារ ក៏ត្រូវ​បាន​ជម្លៀស​ទៅកាន់​ទីកន្លែង​មាន​សុវត្ថិភាព​ផងដែរ​។​

​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​នេះ ពុំ​ត្រឹមតែ​បំផ្លិចបំផ្លាញ​ផលដំណាំ​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​បង្ក​ឲ្យ​ផ្ទះសម្បែង​និង​ទ្រព្យសម្បត្តិ​ជាច្រើន​ទៀត​របស់​ប្រជាពលរដ្ឋ​រង​ការខូចខាត​ផងដែរ​។ ជាក់ស្តែង ដូចជា​ផ្ទះថ្ម​ទៀម​១​ខ្នង​ដែល​ទើប​សង់​រួច​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ នៅក្នុង​ខេត្តបាត់ដំបង បាន​បាក់ស្រុត​ដ៏​គួរ​ឲ្យ​រន្ធត់ ដោយសារតែ​កម្លាំង​ទឹក​ហូរ​កាត់​ដ៏​ខ្លាំងក្លា បាន​បណ្តាល​បាក់​ដី ដែល​ត្រឹម​រយៈពេល​តែ​១​យប់​ប៉ុណ្ណោះ​។​

​បើ​យោងតាម​មីង​របស់​ម្ចាស់ផ្ទះ​រងគ្រោះ ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ម៉ាក់ យ៉ុង​ប៊ិន បាន​ប្រាប់​ឲ្យ​ដឹងថា ផ្ទះ​ក្មួយ​របស់គាត់​ទើប​សង់​រួច​បាន​រយៈពេល​៤​ខែ ស្ថិតនៅ​ក្នុងស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ឥឡូវនេះ ខ្ទេចខ្ទីរ​អស់ហើយ ដោយសារ​ឥទ្ធិពល​គ្រោះទឹកជំនន់​ត្រឹម​រយៈពេល​មួយ​យប់​សោះ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០៕ ដោយ​៖ លឹម ហុង​

spot_img
×