Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹក​លិច​មែនពិត តែ​មិន​ឈ្នះ​ចិត្តបុណ្យ​នោះទេ​! នារី​ក្រមុំៗ​ក្មេង​ចាស់ ជិះទូក​ទៅធ្វើ​បុណ្យកឋិន មើលទៅ​ពិតជា​សប្បាយ​ជ្រះថ្លា​ណាស់​

spot_img

​ភ្នំពេញ​៖ រូបភាព​ប៉ុន្មាន​សន្លឹក​បង្ហាញ​ទិដ្ឋភាព​ក្រុម​នារីៗ ដែល​ស្ថិតក្នុង​សម្លៀកបំពាក់​ហូល​ផា​ហ្មួ​ង​អាវប៉ាក់​ដ៏​ស្រស់ៗ​បំព្រង អ៊ុ​ទូក​ពោរពេញ​ដោយ​ស្នាមញញឹម​រីករាយ នៅក្នុង​បរិវេណ​វត្ត​មួយកន្លែង​ដែល​រង​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង បាន​កំពុង​ទទួល​ការចាប់អារម្មណ៍ និង​ចែករំលែក​យ៉ាងច្រើនៗ​នៅលើ​បណ្តាញ​សង្គម​។​

​យ៉ាងណាមិញ សកម្មភាព​ទាំងនេះ ត្រូវបាន​ដឹងថា បងប្អូន​នារី​ក្រមុំៗ​ក្មេង​ចាស់ បាន​ទៅ​ចូលរួម​ក្នុង​ពិធី​ដង្ហែ​បុណ្យកឋិន នៅឯ​វត្ត​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០​។​

​ជាមួយគ្នានេះ​ផងដែរ ក្រោយពី​បានឃើញ​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ អ្នកលេង​បណ្តាញ​សង្គម​ក៏បាន​ចូលរួម​ខ​មិន​ថា​៖ «​ឧបសគ្គ​ជៀស​ឲ្យ​ឆ្ងាយ អន្តរាយ​ទៅ​ឲ្យ​ផុត​, ទឹក​លិច​ក៏ពិតមែន តែ​មិន​ឈ្នះ ចិត្តបុណ្យ​នោះទេ​…»​។ រីឯ​អ្នក​ខ្លះទៀត​ក៏បាន​សម្តែង​នូវ​សេចក្តីត្រេកអរ​ជាមួយ​កុសលផល​បុណ្យ​នេះដែរ​ថា​៖ «​ទៅធ្វើ​បុណ្យ​ដោយ​ក្តី​រីករាយ​ចិត្ត​ជ្រះថ្លា​បែបនេះ មើលទៅ​គួរ​ឲ្យ​សប្បាយ​ណាស់​»៕ ដោយ​៖ លឹម ហុង​


spot_img
×