Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឱសថការី​កម្ពុជា ណែនាំ​ដល់​ម្ចាស់​ឱសថស្ថាន​មិន​ឲ្យ​ដាក់លក់​ឱសថ​៤​មុខ ដែល​ក្រសួងសុខាភិបាល​ធ្វើការ​ហាមឃាត់​

spot_img

​តាកែវ​៖ ឱសថ ៤​មុខ ដែល​ក្រសួងសុខាភិបាល បាន​ហាមឃាត់ ដែល​ក្នុងនោះ​រួមមាន ថ្នាំ​គ្រុនចាញ់ ថ្នាំ​របេង ថ្នាំ​អេដស៍ ឱសថ​តាម​មន្ទីរពេទ្យ​រដ្ឋ​ដែល​បានដាក់​ស្លាក​ហាម​លក់ និង​ឧបករណ៍​ត្រួតពិនិត្យ​ត្តេ​សរក​ជំងឺ​កូ​វីដ​១៩ ។​

​ថ្លែង​នៅក្នុង ការផ្តល់ជូន​វិញ្ញាបនបត្រ​បញ្ជិកា ឱ​ស​ការី​កម្ពុជា និង​លិខិត​ថ្លែងអំណរគុណ (​កូ​វីដ​១៩ ) ដល់​សមាជិក សមាជិកា ខេត្តតាកែវ កាលពី​ថ្ងៃ ទី ១២ ខែ តុលា ឆ្នាំ ២០២០ លោក បាន បុត្តា ប្រធាន​ក្រុមប្រឹក្សា​គណៈ​ឱសថការី​កម្ពុជា បានធ្វើការ​ដាស់តឿន​និង​ណែនាំ​ដល់​បងប្អូន​ដែលជា​សមាជិក សមាជិកា​ឱសថការី​សម្រាប់​ខេត្តតាកែវ ត្រូវគោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដែល​បាន​ហាម​ដាច់ខាត​នៅតាម​កន្លែង​លក់​ថ្នាំពេទ្យ ឬ​ហ្វា​ម៉ា​ស៊ី​និង​គ្លី​និច្ច​ឯកជន​មិន​ឲ្យ​មានការ​ដាក់លក់​ឱសថ​បួន​មុខ ដែលមាន​ដូចជា​ថ្នាំ​គ្រុនចាញ់ ថ្នាំ​របេង ថ្នាំ​អេដស៍ ឱសថ​តាម​មន្ទីរពេទ្យ​រដ្ឋ​ដែល​បានដាក់​ផ្លាក​ហាម​លក់ និង​ឧបករណ៍​ត្រួតពិនិត្យ​សេ​ត្ត​រក​ជំងឺ​កូ​វីដ​១៩ ជាដាច់ខាត ប្រសិនបើ​ឱសថស្ថាន​ណាមួយ​ដាក់លក់​ថ្នាំ​ហាមឃាត់​ទាំងអស់នេះ គឺ​ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ចំពោះ​ច្បាប់ ។​

​លោក​បន្តថា មូល​ហេតុដែល​ក្រសួង​ធ្វើការ​ហាមឃាត់​នៅ​ការដាក់​លក់​ឱសថ​ទាំងនេះ​
​ដោយសារ​ប្រភេទ​ឱសថ​ទាំង​បួន​មុខ​នេះ គឺ​នៅតាម​មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព​របស់​រដ្ឋ មាន​ស្រាប់​ទុក្ខ​សម្រាប់​ព្យាបាល​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​មិន​អស់​ជា​ថវិកា​នោះទេ ព្រោះ​មាន​ការជួយជ្រោមជ្រែង យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​របស់​យើង ។​

​ជាមួយគ្នា​ដែរ លោក បាន បុត្តា ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ការសង្ស័យ​ដែល​ខ្លួន​មាន​អាការ ឬ​ជំងឺ​ណាមួយ​នោះ​សូម​ឲ្យ​ទៅធ្វើ​ការពិនិត្យ​ឲ្យ​បានច្បាស់លាស់​ជាមួយ​គ្រូពេទ្យ​ដែលមាន​ជំនាញ ឬ​នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក​រដ្ឋ​ដែល​ជិត​កន្លែង​រស់នៅរ​បស់បង​ប្អូន ព្រោះថា​នៅតាម​ទីតាំង​ទាំងនោះ​យើង​មាន​គ្រូពេទ្យ​ជំនាញ និង​ព្យាបាល​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​មានការ​គិតលុយ​នោះឡើយ ហើយ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ថែម​ទៀតផង​៕ ដោយ​៖​តាកែវ​

spot_img
×