Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខួបកំណើត​កូនស្រី Love Riya ភ្ញៀវកិត្តិយស​សុទ្ធតែ​កំពូល​អ្នកលក់​តាម Online ពិសេស​ចែ​ម៉ី យាយ​សួយ កូរ​អស់ទាស់​ហ្មង (​វីដេអូ​)

spot_img

ភ្នំពេញ​៖ ដូចដែល​បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​បាន​ស្គា​ល់ហើយ អ្នកលក់​ឡេ​សាច់​សខ្ចី​កំពុង​ល្បីឈ្មោះ Love Riya ឃើញថា​មុខ​ជំនួញ​អន​ឡាញ​របស់​នាង​បច្ចុប្បន្ន ហាក់​កំពុង​ឡើង​កូដ​ជា​លំដាប់ ព្រោះថា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ គេ​តែង​សង្កេតឃើញ​អ្នក​មេម៉ាយ​កូន​១​រូប​ស្រស់​នេះ បង្ហាញ​ពី​ជីវិត​ដ៏​សែន​ហ៊ី​ហា ហើយ​បើ​និយាយ​ពី​សម្រស់​វិញ​គឺ​រឹតតែ​ខ្ចី​ឡើងៗ​តែម្តង​។​

​ពិតមែន​ហើយ អ្នកនាង Love Riya គឺមាន​កូនស្រី​ជាទី​ស្រឡាញ់​ម្នាក់​ឈ្មោះ Chheng Ariya Kelly (​ហៅ ទែន ទែន​) ដែល​ត្រូវ​បានដឹងថា​ជា​តំណក់ឈាម​ជាមួយ​អតីត​ស្វាមី​គឺ​លោក ហេន ឌ្រី បន្ទាប់ពី​អ្នក​ទាំង​ពីរបាន​រៀប​មង្គលការ​កាលពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៩ កន្លងទៅ​ជាង​១​ឆ្នាំ​មកនេះ​។​

​បើទោះជា​ជាប់រវល់​ការងារ​រកស៊ី​សឹងតែ​រក​ពេល​សម្រាក​ពុំបាន​យ៉ាងណា ក៏​អ្នកនាង Love Riya មិនដែល​ភ្លេច​ឡើយ ក្នុងការ​ផ្តល់​ភាពកក់ក្តៅ​ក្នុងនាម​ជា​ម្តាយ​គេ និង​នាំ​កូនស្រី​ដ៏​គួរ​ឲ្យ​គ្រឺត​ម្នាក់នេះ ទៅ​ដើរលេង​តាម​ទីកន្លែង​ជិត​ឆ្ងាយ​មិនដែល​ដាច់​ឡើយ​។​

​យ៉ាងណាមិញ កាលពី​ល្ងាច​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ អ្នកនាង Love Riya បានធ្វើ​ពិធី​ខួបកំណើត​ឲ្យ​កូនស្រី​ឡើង​គគ្រឹកគគ្រេង​តែម្តង ដោយមាន​ការរៀបចំ​តុបតែង​លម្អ​ក្នុង​គេហដ្ឋាន​ធំ​ស្កឹមស្កៃ និង​ព្រមទាំង​ការ​ស្លៀកពាក់​បែប​កូនក្រមុំ ជាមួយ​គូស្នេហ៍​យ៉ាង​ស្រស់ស្អាត​តែម្តង​។​

​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​នៅក្នុង​កម្មវិធី​នេះ គេ​ក៏​បានឃើញ​វត្តមាន​សុទ្ធតែ​កំពូល​អ្នកលក់​ឡេ​តាម​អន​ឡាញ​ជាច្រើនរូប បានមក​ចូលរួម ដែល​ក្នុងនោះ​ជាពិសេស​យាយ សួយ​, អ្នកស្រី អ៊ា​ន សៀវ​ម៉ី ដែល​ក៏​ជា​តារា​ហ្វេ​ស​ប៊ុ​ក​ដ៏​ល្បីឈ្មោះ​ខ្លាំង​នាពេល​បច្ចុប្បន្ន​ផងដែរ​៕ ដោយ​៖ លឹម ហុង​

 

https://web.facebook.com/plugins/video.php?href=https%3A%2F%2Fweb.facebook.com%2FLoveRiyaShop%2Fvideos%2F631968974348212%2F&show_text=0&width=267​

spot_img
×