Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការនគរបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យភូមិសាស្រ្តខ្សែបន្ទាត់ព្រំដែន

spot_img

ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំគណៈស្នងការអញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ កងកម្លាំងនៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩០៥ និងបន្តចុះត្រួតពិនិត្យភូមិសាស្ត្រតាមខ្សែបន្ទាត់ព្រំដែនដល់គោលដៅប៉ុស្តិ៍ប្រចាំការប៉ុស្តិ៍តាទុំ ប៉ុស្តិ៍ភ្នំចុងព្រិច ប៉ុស្តិ៍ជាំ ព្រមទាំងត្រួតពិនិត្យចំណុចទីតាំងបង្គោលព្រំដែន ការកសាងអង្គភាព អាគារស្នាក់ការ សម្ភារៈមធ្យោយបាយ ការថែរក្សាទុកដាក់អាវុធ គ្រាប់ និងណែនាំបំពេញបន្ថែមនូវចំណុចខ្វះខាតមួយចំនួន។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ផ្តាំផ្ញើឱ្យកងម្លាំងទាំងអស់បង្កើនការយកចិត្តទុកដាក់ដើរល្បាតឱ្យបានជាប់ជាប្រចាំ និងត្រូវមានកិច្ចសហការល្អប្រសើរជាមួយអង្គភាពយោធា ក៏ដូចជាកងកម្លាំងដែលនៅទល់មុខគ្នា បន្តខិតខំបំពេញទួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងបង្កើនស្មារតីសាមគ្គីភាព ពិសេសណែនាំឱ្យកងកម្លាំងទាំងអស់ត្រូវថែរក្សាសុខភាព និងអនាម័យឱ្យបានជាប់ជាប្រចាំគោរពតាមវិធានសុខាភិបាល។

លោកឧត្តមសេនីយ៍ស្នងការ ក៏បានក្រើនរំលឹកឲ្យកម្លាំងទាំងអស់ចាប់ពីពេលនេះទៅបន្ត ត្រូវប្រមូលផ្ដុំកម្លាំងប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង ត្រៀមចាំស្ដាប់បទបញ្ជាថ្នាក់ដឹកនាំ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×