Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដែន សូ​នី បញ្ជាក់​អារម្មណ៍​ពិត​! ចូលមកក្នុង​ជីវិត Love Riya គឺ​គ្មាន​ចេតនា​បោកប្រាស់​នាង​ឡើយ តែ​ស្រឡាញ់​ពេញចិត្ត​ដោយសារ​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ជឿជាក់ថា ប្រិយមិត្ត​មួយចំនួន​នៅ​ពុំទាន់​បាន​ជ្រាប ពី​ជីវិត​គូ​បែកបាក់​របស់​តារា​ហ្វេ​ស​ប៊ុ​ក និង​ជា​អ្នកលក់​ឡេ​កំពុង​ឡើង​កូដ Love Riya​។ អ្នកនាង Riya ត្រូវបាន​ដឹងថា រៀបការ​ជាមួយ​អតីត​ស្វាមី​លោក ហេន ឌ្រី កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស និង​សាច់ញាតិ​ទាំងសងខាង ប្រកបដោយ​ក្តីសប្បាយ​រីករាយ​។​

​តែ​ទោះយ៉ាងណា ដោយសារ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា អ្នក​ទាំងពីរ​ក៏បាន​ឈានដល់​ចែកផ្លូវ​គ្នា​រៀងៗ​ខ្លួន​ជា​ផ្លូវការ ដោយ​បន្សល់ទុក​កូនស្រី​ម្នាក់​បាន​ទៅលើ​អ្នកនាង Riya ជា​អ្នកគ្រប់គ្រង​ចិញ្ចឹម​បីបាច់​។​

​យ៉ាងណាមិញ ងាកមើល​ពី​ជីវិត​ឯកជន​ជា​ស្ត្រី​មេម៉ាយ ក្រោយពេល​លែងលះ​ប្តី​រួច អ្នកនាង Love Riya ដែល​កំពុង​ជោគជ័យ​មុខ​ជំនួញ​អន​ឡាញ និង​របរ​រកស៊ី​ជាច្រើន​ទៀត នៅពេលនេះ បាន​បង្ហាញមុខ​គូស្នេហ៍​យ៉ាង​ចំហរ ដែល​គេ​ស្គាល់​យ៉ាងច្បាស់​បុរស​រូប​សង្ហារ​គឺ​លោក ដែន សូ​នី​។​

​ជាក់ស្តែង នៅ​ថ្ងៃ​ខួបកំណើត​កូនស្រី​អ្នកនាង Love Riya គឺ​កូន ទែន​ទែន កាលពី​យប់មិញ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ លោក សូ​នី បាន​ដើរតួ​ជា​ឪពុក​ពោរពេញ​ដោយ​ភាពកក់ក្តៅ និង​ជា​ស្វាមី​ដ៏​ស័ក្តិសម ដែល​ធ្វើ​ឲ្យ​មហាជន​កោតសរសើរ​នូវ​ទឹកចិត្ត​របស់គាត់​ជាខ្លាំង​។​

​ដោយឡែក នៅពេល​សួរនាំ​រឿង​គម្រោង​រៀបការ​វិញ លោក សូ​នី បាន​បញ្ចា​ក់ថា ចំពោះ​រឿងនេះ​លោក​សុំ​មិនទាន់​ហ៊ាន​និយាយ​នៅពេលនេះ​នោះទេ ព្រោះថា ពេលនេះ​ពួកគាត់​ទាំងពីរ​កំពុង​មើលចិត្ត​គ្នា​ទៅវិញទៅមក​។​

​លោក​ក៏បាន​បញ្ចេញ​ពី​អារម្មណ៍​ពិត​ក្នុង​ចិត្ត​ថា រូបលោក​ដែល​ពេលនេះ​កំពុង​ដើរចូល​ក្នុង​ជីវិត​អ្នកនាង Love Riya គឺ​ពុំមែន​ដូច​ពាក្យ​ច​ចាម​អារាម​ចោទឡើង​ថា ដោយ​មើលឃើញ​ភាព​មាន​បោកប្រាស់​គាត់ ឬ​ចង់បាន​ទ្រព្យសម្បត្តិ​រប​ស់​គាត់​នោះឡើយ​។ ប៉ុន្តែ ផ្ទុយទៅវិញ លោក​ពេញចិត្ត​គាត់ គឺ​ដោយសារ​សរសើរ​គាត់​ប៉ិន​រកស៊ី គាត់​ជាម​នុស្ស​ស្រី​ម្នាក់​ដែល​រឹងមាំ ទោះបី​មានរឿង​បញ្ហា​អ្វី​ក៏ដោយ ក៏​គាត់​មិន​ទន់ជ្រាយ​ឡើយ​។​

​យ៉ាងណាមិញ ពេល​សួរនាំ​ថា បើ Love Riya កាច​ម្ល៉ឹងៗ តើ​អាច​ស៊ូទ្រាំ​បានទេ​នៅពេល​អនាគត លោក សូ​នី ក៏បាន​ប្រាប់ថា ពេលនេះ​ពួកគាត់​កំពុង​សិក្សា​គ្នា​មួយ​ជំហាន​ម្នាក់ ដោយ​ត្រូវ​ជជែក​គ្នា​ឡើងវិញ នូវ​ចំណុច​ណា​ដែលមាន​ការខ្វះខាត​រៀងៗ​ខ្លួន ដើម្បី​កែលម្អ​គ្នា​ទៅវិញទៅមក​ឡើងវិញ​។​

​លោក សូ​នី ក៏​ទទួលស្គាល់ថា អ្នកនាង Love Riya កាច​ពិតមែន ប៉ុន្តែ​គាត់​ចិត្តល្អ ហើយ​បើ​គាត់​ខឹង​វិញ គឺ​ខឹង​តែមួយ​ឆាវ​ទេ ហើយ​ហី​ទៅវិញ​ហើយ​៕ ដោយ​៖ លឹម ហុង​

spot_img
×