Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អភិបាល​រាជធានី នៅថ្ងៃនេះ ចុះ​ពិនិត្យ​ទំនប់​សណ្ដរ​ស្ទឹង​ព្រែក​ត្នោត ឡើងដល់​កម្រិត​ប្រកាសអាសន្ន​ហើយ លិច​ផ្លូវ​ហើយ កងកម្លាំង​កំពុង​អន្តរាគមន៍​ទប់ទឹក​ជំនន់​

spot_img

​ភ្នំពេញ​៖ នៅ​យប់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០​នេះ ទឹកស​ណ្តរ​ស្ទឹង​ព្រែក​ត្នោត ក្នុងភូមិ​សាស្ត្រ​សង្កាត់​ទៀន និង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ឡើងដល់​កម្រិត​ប្រកាសអាសន្ន​ហើយ លិច​ផ្លូវ​ហើយ កងកម្លាំង​កំពុង​អន្តរាគមន៍​ទប់ទឹក​ជំនន់​។​

​ដើម្បី​សេចក្ដីសុខ​របស់​ប្រជាពលរដ្ឋ​ទោះបី​ខណៈ​មេឃ​កំពុង​ភ្លៀងរលឹម​ផង លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ម៉ោង​៣​រសៀល​រហូតដល់​ម៉ោង​១១​យប់​ថ្ងៃទី​១៣ តុលា​នេះ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ចុះ​ពិនិត្យមើល​ស្ថានភាព​ផ្លូវ​ទំនប់​សណ្តរ​ស្ទឹង​ក្នុងភូមិ​ថ្ម សង្កាត់​ទៀន ខណ្ឌដង្កោ ទឹកបាន​ហូរ​កាត់​ផ្លូវ​ជាច្រើន​កន្លែង​ហើយ​ដែរ​ខណៈ មានការ​គំរាមកំហែង​ដោយ​ជំនន់​ទឹកភ្លៀង​នៅតាម​ដងស្ទឹង​ព្រែក​ត្នោត ដើម្បី​រិះរក​មធ្យោបាយ​ធ្វើយ៉ាងណា​ទប់ស្កាត់​ការបាក់​ទំនប់​ដងស្ទឹង បង្ក​គ្រោះ​មហា​ន្ត​រាយ​ដល់​ប្រជាពលរដ្ឋ​។​

​លោក​ឃួ​ង ស្រេង ក្នុងឱកាស​នៃ​ការដឹកនាំ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ចុះ​មើល​ស្ថានភាព​នេះ លោក​បានដាក់​បទបញ្ជា​ឲ្យ​បញ្ជូន​គ្រឿងចក្រ​ជាបន្ទាន់​ជាមួយនឹង​រថយន្ត​ដឹក​ដី​ដើម្បី​ដឹក​មកចាក់​បំពេញ​កន្លែង​ដែលមាន​ទឹក​ហូរ​កាត់​នេះ ជៀសវាង​បង្ក​គ្រោះមហន្តរាយ​ដល់​ប្រជាពលរដ្ឋ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×