Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្តបាត់ដំបង បង្ក្រាបករណី​លួចលាក់​ប្រព្រឹត្តិ​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អន​ឡាញ

spot_img

​បាត់ដំបង​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន​ស្នងការ​នគរបាល​ខេត្តបាត់ដំបង បានដាក់​បទបញ្ជា​ឱ្យ​លោកស្នងការ​រង​ទទួល​ផែន​និង​អធិការ​នគរ បាល​ក្រុង​បាត់ដំបង ធ្វើការ​ស្រាវជ្រាវ​និង បង្ក្រាប ករណី​លួចលាក់​ប្រព្រឹត្តិ​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អន​ឡាញ Internet Online ។​

​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តបាត់ដំបង មាន​កិត្តិយស​សូម​ជម្រាបជូន សាធារណជន ពិសេស​បងប្អូន​អ្នក​និយម​ប្រើ ប្រាស់​បណ្តាញ​សង្គម​បាន​ជ្រាបថា ដោយ​កត់​សំ គាល់​ឃើញ​គេហទំព័រ ឬ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​លោក​ធ្វើការ​ស៊ែរ​ចែកចាយ​នូវ​រូបភាព​និង ព័ត៌មាន​លើកឡើងថា នៅក្នុង​ក្រុង​បាត់ដំបង មាន ទីកន្លែង​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ Internet Online ហើយ​បញ្ហា​នេះ​មិនមាន​អាជ្ញាធរ​ក្រុង​ឬ​សមត្ថកិច្ច មូលដ្ឋាន​ចាត់វិធានការ បង្ក្រាប ។​

​ក្នុង​ខ្លឹមសារ​ខាងលើនេះ​ពិនិត្យឃើញ​មាន​កាល បរិច្ឆេទ​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០ ២០ កន្លងទៅ ហើយ​បើ​ទោះ​បែបនេះ​ក្តី​ក្នុងខណៈ ពេលនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង បានដាក់​បទបញ្ជា​ទៅ​លោក​វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង​ទទួល​ផែនការ​ងារ នគរបាល ព្រហ្មទណ្ឌ និង​លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ចាត់វិធានការ​ស្រាវជ្រាវ​ចំពោះ​បញ្ហា​ដូច​បាន លើកឡើង​ខាងលើ​នេះហើយ ។

​ករណី​រកឃើញថា ទីតាំង​ដូច​បានលើកឡើង​ខាងលើ​បាន​ប្រព្រឹត្តិ​ខុសច្បាប់​ដូច​បាន​លើក ឡើង​នោះ​សមត្ថកិច្ច​នឹង​ចាត់វិធានការ​ស្របតាម ច្បាប់​ជា​ធរមាន​។

​លោក​បន្តថា ដូច​បាន​ជម្រាបជូន​ខាងលើ​សូម​សាធារណជន ពិសេស​បងប្អូន​អ្នកសារព័ត៌មាន​ឬ​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​មេត្តា​ជ្រាប និង​សូម​បន្ត​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ដោយ​ភាតរភាព​បំផុត ជាមួយនេះ​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួម​ផ្តល់នូវ​ព័ត៌មាន​ពី​មហាជន​នៅ​គ្រប់​មជ្ឈដ្ឋាន​មកកាន់ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​តាម​គ្រប់​មធ្យោបាយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×