Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ថ្លែងថា គ្រោះមហន្តរាយ​ដែល​កើត មាន​ស្ទើរតែ​រៀងរាល់ឆ្នាំ ធ្វើឱ្យមាន​ការខូចខាត​ជា​រូបវន្ត ខាតបង់​ថវិកា ប៉ះពាល់​លើ សេដ្ឋកិច្ច សង្គម និង​ជីវភាពប្រជាជន​

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេចយក​ថ្ងៃទី​១៣ តុលា រៀងរាល់ឆ្នាំ​ជា​ទិវា​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ រួមជាមួយ​ទិវា​អាស៊ាន គ្រប់គ្រង​គ្រោះមហន្តរាយ និង​ទិវា​អន្តរជាតិ​កាត់បន្ថយ​គ្រោះមហន្តរាយ ។ ដូចដែល​យើងទាំងអស់គ្នា​បាន​សង្កេតឃើញ​ជាក់ស្តែង​តាមរយៈ​ព្រឹត្តិការណ៍​មិន​ប្រក្រតី​នៃ​គ្រោះមហន្តរាយ បង្កដោយ​មុខសញ្ញា​គ្រោះថ្នាក់​ធម្មជាតិ ដូចជា​ទឹកជំនន់ រាំងស្ងួត ខ្យល់​កន្ត្រាក់ ជំងឺ​រាតត្បាត ។​ល​។ ដែល​កើត មាន​ស្ទើរតែ​រៀងរាល់ឆ្នាំ ធ្វើឱ្យមាន​ការខូចខាត​ជា​រូបវន្ត ខាតបង់​ថវិកា ប៉ះពាល់​លើ សេដ្ឋកិច្ច សង្គម និង​ជីវភាព ប្រជាជន​។​

​បើតាម​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹងថា ក្នុងឱកាស​ទិវា​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ថ្ងៃទី​១៣ តុលា ឆ្នាំ​២០២០ សូម​ក្រាបថ្វាយបង្គំ​សម្ដេចព្រះ​មហាសង្ឃ រាជ​ទាំងពីរ​គណៈ ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ ជាទីគោរព​សក្ការៈ​! សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី​។​

​បងប្អូន​ជនរួមជាតិ​ជាទី​ស្រឡាញ់​រាប់អាន​! ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​មាន​កិត្តិយស​សូម​ថ្លែង​ទៅកាន់​សម្តេចព្រះ​មហា សង្ឃរាជ​ទាំងពីរ​គណៈ ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ និង​បងប្អូន​ជនរួមជាតិ​ទាំងអស់​ជ្រាបថា ឆ្នាំ​២០២០ គឺជា​ឆ្នាំ​ដំបូង​ដែល​រាជរដ្ឋាភិបាល កម្ពុជា​បានសម្រេច​យក​ថ្ងៃទី​១៣ ខែតុលា រៀងរាល់ឆ្នាំ​ជា​ទិវា​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ រួមជាមួយ​ទិវា​អាស៊ាន គ្រប់គ្រង​គ្រោះមហន្តរាយ និង​ទិវា​អន្តរជាតិ​កាត់បន្ថយ​គ្រោះមហន្តរាយ​។​

​ការបង្កើតឱ្យមាន​ទិវា​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គឺជា​ការ​បំផុសស្មារតី​យកចិត្តទុកដាក់​ពី​ប្រជាជន កម្ពុជា​រួមជាមួយ​ប្រជាជន​ក្នុង​តំបន់​អាស៊ាន ក៏ដូចជា​នៅលើ​ពិភពលោក​ក្នុងការ​ប្រុងប្រយ័ត្ន ទប់ស្កាត់​ផលវិបាក​នៃ គ្រោះមហន្តរាយ​នៅលើ​សង្គម សេដ្ឋកិច្ច និង​លើកកម្ពស់​ការយល់ដឹង​អំពី​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​។​

​ដូចដែល​យើងទាំងអស់គ្នា​បាន​សង្កេតឃើញ​ជាក់ស្តែង​តាមរយៈ​ព្រឹត្តិការណ៍​មិន​ប្រក្រតី​នៃ​គ្រោះមហន្តរាយ បង្កដោយ​មុខសញ្ញា​គ្រោះថ្នាក់​ធម្មជាតិ ដូចជា​ទឹកជំនន់ រាំងស្ងួត ខ្យល់​កន្ត្រាក់ ជំងឺ​រាតត្បាត ។​ល​។ ដែល​កើត មាន​ស្ទើរតែ​រៀងរាល់ឆ្នាំ ធ្វើឱ្យមាន​ការខូចខាត​ជា​រូបវន្ត ខាតបង់​ថវិកា ប៉ះពាល់​លើ សេដ្ឋកិច្ច សង្គម និង​ជីវភាព ប្រជាជន​។ គ្រោះមហន្តរាយ​បច្ចុប្បន្នកំពុង​ធ្វើឱ្យ​ពិភពលោក​វឹកវរ​នោះ គឺ​មុខសញ្ញា​គ្រោះថ្នាក់​នៃ​មេរោគ​កូ​វីដ​-១៩ ដែលជា​ជំងឺ​រាតត្បាត​សកល​ហើយ​ពិភពលោក​ទាំងមូល ក៏ដូចជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ក្នុងនោះ​ព្រះរាជា ណា​ចក្រ​កម្ពុជា​យើង​ផងដែរ បាន​បង្កបញ្ហា​ប្រឈម​ដល់​មនុស្ស​គ្រប់គ្នា ដូចនេះហើយ​ទិវា​ជាតិ​គ្រប់គ្រង​គ្រោះ មហន្តរាយ​ឆ្នាំ​២០២០​បានកំណត់​យក​ប្រធានបទ “​ការរស់នៅ​ដោយ​សុវត្ថិភាព នឹង​ភាព​ធន់​គ្រោះ មហន្តរាយ​” ប្រធានបទ​នេះ គឺ​ការពារ​ជីវិត​មនុស្ស ពី​គ្រោះមហន្តរាយ​ចាំបាច់​មនុស្ស​យើង​ម្នាក់ៗ មានការ​ត្រៀម បង្ការ និង​ចូលរួម​អនុវត្ត​វិធានការ​ទាំងឡាយ ដែល​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​ដាក់ ចេញ​ក្នុងការ​ទប់ស្កាត់ គ្រោះមហន្តរាយ​ដែល​បង្កឡើង​ដោយ​មុខសញ្ញា​គ្រោះថ្នាក់​ធម្មជាតិ និង​មនុស្ស​។​

​សម្ដេច​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ជោគជ័យ​ត្រចះត្រចង់​ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​កន្លងមក​គឺ​អាស្រ័យ​ដោយ​មូលដ្ឋានគ្រឹះ​សន្តិភាព ដែលជា​គុណ​តម្លៃ​សម្រាប់​ប្រជាជន​កម្ពុជា “​អរគុណ​សន្តិភាព​” បើ​គ្មាន​សន្តិភាព​នោះ​ការ​ប្រឈម​ទៅនឹង មហន្តរាយ​កាន់តែខ្លាំង ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ដល់​ជីវិត​មនុស្ស​និង​ការអភិវឌ្ឍ ហេតុនេះហើយ​យើង​ត្រូវ​បន្ត​ថែរក្សា សន្តិភាព​ទោះជា​ស្ថិតនៅក្នុង​កាលៈទេសៈ​ណាក៏ដោយ​។​

​បច្ចុប្បន្ន​ពិភពលោក​ទាំងមូល​មិនទាន់​ធូរស្រាល​នៃ​វិបត្តិ​ធ្ងន់ធ្ងរ​ដែល​បណ្តាលមកពី​ជំងឺ​កូដ ទេ​។ កម្ពុជា​យើង​ជំងឺ​កូ​វីដ​-១៩ គឺមាន​ករណី​ឆ្លង​នាំចូល ឡើយ ហើយ​ការបាត់​បង់ជីវិត​ក៏​ពុំមាន​ដែរ នោះ​គឺ​អាស្រ័យ​ដោយ -១៩ នៅឡើយ ពី​ក្រៅ​ដោយ​ពុំមាន​ផ្ទុះ​កើតចេញពី​ក្នុង​សហគមន៍ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ និង​វិធានការ​ច្បាស់លាស់​ក្នុងការ​ឆ្លើយតប​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ ហើយនឹង​កំពុង​បន្ត​គ្រប់គ្រង សភាពការណ៍ និង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​ការពារ​សុខុមាលភាព​ប្រជាជន​។ ព្រម​ជាមួយនឹង​ការគិតគូរ​អំពី ការត្រៀម​បង្ការ​ការឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ យើង​ក៏បាន​គិតគូរ​យកចិត្ត​ទុកដាក់​អំពី​ចំណងទាក់ទង​រវាង គ្រោះមហន្តរាយ និង​ការប្រែប្រួល​អាកាសធាតុ​ដែល​កំពុង​កើតមាន​ពី​ព្រឹត្តិការណ៍​ធាតុអាកាស​ប្រែប្រួល​បរិមាណ ទឹកភ្លៀង​មិន​ប្រក្រតី​ធ្វើឱ្យប៉ះពាល់​លើ​វិស័យ​កសិកម្ម ធនធានទឹក សុខាភិបាល ជលផល​ជាដើម​។​ល​។ នាពេល ថ្មីៗ​នេះដែរ​កម្ពុជា​យើង​មាន​ករណី​មុខសញ្ញា​គ្រោះថ្នាក់ ជំងឺ​គ្រុន​ឈី​កកើត​មាននៅ​ក្នុង​ខេត្ត​ចំនួន​១៥ ដែល ក្រសួងសុខាភិបាល រកឃើញ​ចំនួន ១០២០​ករណី ដែល​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តាមរយៈ​មូស​ខ្លា ញី​ខាំ និង​ជំងឺ​ផ្តាសាយ ធំ​បានកើត​មាននៅ​ខេត្ត​ចំនួន​៨ មាន​ព្រះសង្ឃ​និង​អ្នកជំងឺ ៥៧៥​អង្គ នាក់​។ ខ្យល់​កន្ត្រាក់ រន្ទះបាញ់ និង​ជំនន់​ទឹកភ្លៀង ជំនន់​រហ័ស​កើត​មាននៅ​ខេត្ត​ព្រះសីហនុ កំពត ឧ​ត្ត​រ​មានជ័យ កែប បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន​។ ជាមួយគ្នានេះដែរ របប​ជលសា​ស្ត្រ​ក៏មាន​ការប្រែប្រួល​ដែល​ធ្វើ​ប៉ះពាល់​ដល់​ការបង្កបង្កើន​​ផល​ស្រូវ​និង​ដំណាំ​ផ្សេងៗ​របស់​ប្រជាជន​នៅតាម​ដង​ទន្លេ វាលទំនាប និង​មច្ឆជាតិ​។ ភាពមិនប្រាកដ​ប្រជានៃ​ការប្រែប្រួល​អាកាសធាតុ​នៅ​ពេល​អនាគត និង​ការមិនអាច​ព្យាករណ៍​បាន​គឺ មានតែ​ការរួម​គំនិត​គ្នា​ខិតខំ​ប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដោយ​ផ្តើមចេញពី​ប្រជាជន​ម្នាក់ៗ​និង គ្រួសារ​នីមួយៗ​ចូលរួម​ក្នុង​ភាពជា​ម្ចាស់​របស់​មូលដ្ឋាន​សហគម​ន៍​ដើម្បី​ការរស់នៅ​ដោយ​សុវត្ថិភាព និង​ភាព​ធន់ គ្រោះមហន្តរាយ​។ ជារួម ការគ្រប់គ្រង​គ្រោះមហន្តរាយ​តម្រូវឱ្យមាន​ការចូលរួម​ពី​គ្រប់​អ្នក​ពាក់ព័ន្ធ​ទាំងអស់ និង ភាពជា​ដៃគូ​ក្នុងការ​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ ដើម្បី​ការពារ​ប្រជាជន​និង​ទ្រព្យសម្បត្តិ សុខភាព ជីវភាព​រស់នៅ ក៏ដូចជា​សមិទ្ធផល​ទាំងឡាយ​នៃ​ការអភិវឌ្ឍ​ជាដើម​។​

​សម្តេច​បាន ថ្លែង​នូវ​ការកោតសរសើរ និង​អរគុណ​ដោយស្មោះ ជូន​ចំពោះ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ កាកបាទក្រហម កម្ពុជា រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ កងយោធពល​ខេមរភូមិន្ទ នគរបាលជាតិ កងរាជអាវុធហត្ថ កង​អន្តរាគមន៍ គ្រប់លំដាប់​ថ្នាក់ អង្គការ​ជាតិ​និង​អន្តរជាតិ សប្បុរសជន និង​ប្រជាជន​ទាំងអស់​បាន​ចូលរួម​ឆ្លើយតប​យ៉ាង​សក្តិសម ទៅនឹង​ការជួយ​សង្គ្រោះ​ជនរងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​នានា​ដែលមាន​កន្លងមក​។ ក្នុង​ស្មារតី​ដើម្បី​ចូលរួម​ធ្វើឱ្យ​ប្រសើរឡើង​ក្នុងការ​រស់នៅ​ដោយ​សុវត្ថិភាព​និង​ភាព​ធន់​គ្រោះមហន្តរាយ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំព្រះករុណា ខ្ញុំ​សូម​អំពាវនាវ​ដូចតទៅ​៖

១. អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ត្រូវ​បន្ត​អនុវត្ត​ចែករំលែក​ចំណេះដឹង​រវាង​គ្នា​និង​គ្នា​ក្នុងការ​ជំរុញ សកម្មភាព​ការពារ​សុខភាព អនាម័យ​ផ្ទាល់ខ្លួន រស់នៅ​ស្អាត បរិស្ថាន​ល្អ​នៅតាម​មូលដ្ឋាន​ជាមួយ​ការ​ទុកដាក់ កាកសំណល់​សំរាម​ឱ្យបាន​ត្រឹមត្រូវ កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ចោល​ពាសវាល​ធ្វើឱ្យប៉ះពាល់​ដល់ ការ​ជន់​លិច ជំនន់​ទឹកភ្លៀង បរិស្ថាន និង​កើត​ជំងឺ​ផ្សេងៗ​ដែលជា​ហានិភ័យ​គ្រោះមហន្តរាយ ។

២. ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​បំផុស​ចលនា​យល់ដឹង​ដើម្បី​ការត្រៀម​បង្ការ ត្រៀម​រៀបចំ​ការឆ្លើយតប​ទៅ នឹង​គ្រោះមហន្តរាយ ក៏ដូចជា​ការស្តារ​ឡើងវិញ​ឱ្យ​ប្រសើរ​ជាង​មុន​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ភាព​ធន់​ទៅនឹង មុខសញ្ញា​គ្រោះថ្នាក់​នានា​ក្នុង​បរិបទ​នៃ​ហានិភ័យ​គ្រោះមហន្តរាយ​កើនឡើង​។​

៣. ត្រូវ​បន្ត​អនុវត្ត​និង​ប្រកាន់ខ្ជាប់​ជា​រៀងរហូត​នូវ​ស្មារតី​សាមគ្គីភាព​តាមរយៈ​វប្បធម៌​នៃ​ការចែករំលែក ជួយ​គ្នា​ទៅវិញទៅមក និង​ប្រពៃណី​ចូលរួម​សហការ​ឱ្យបាន​កាន់តែ​រឹងមាំ​ថែមទៀត​ក្នុង​ការរក្សា​ស្ថិរភាព​សង្គម ការកែលម្អ និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តំបន់​ងាយ​រងគ្រោះ គ្រោះមហន្តរាយ និង​យកចិត្តទុកដាក់​លើ​សម​ត្ថ​ភាព​និង​លទ្ធភាព​ផ្ទាល់ខ្លួន​ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ​ឱ្យទាន់​ពេលវេលា​។​

៤. ត្រូវ​ពង្រឹង​យន្តការ​និង​សមត្ថភាព​នៅ​គ្រប់​ថ្នាក់ ពិសេស​នៅ​ថ្នាក់​សហគមន៍​ដោយ​បង្កើន​កម្រិត​ការ យល់ដឹង​លើ​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ និង​លើកកម្ពស់​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដោះស្រាយ​បញ្ហា​ដែលជា​បុព្វហេតុ​នៃ​ហានិភ័យ​ដើម្បី​ការរស់នៅ​ដោយ​សុវត្ថិភាព និង​ភាព​ធន់​គ្រោះមហន្តរាយ ពិសេស​ស្ត្រី កុមារ ជន​មាន​ពិការភាព ចាស់ជរា​។​

៥. ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង ស្ថាប័ន​រាជរដ្ឋាភិបាល គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាមួយ​ដៃគូ​អភិវឌ្ឍ អង្គការ​ជាតិ និង​អន្តរជាតិ វិស័យ​ឯកជន​រួមគ្នា​ដោះស្រាយ​រៀបចំ​គម្រោង សុវត្ថិភាព និង​ភាពប្រសើរឡើង​នៅ​មូលដ្ឋាន​ដែល​ងាយ និង​ដំណាំ រងគ្រោះ និង​លើកកម្ពស់​ការ ដាំ​ដើមឈើ ផលិតកម្ម​សត្វ ។​

៦. គ្រប់​ស្ថានីយ​វិទ្យុ ទូរទស្សន៍​រដ្ឋ និង​ឯកជន​ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ចូលរួម​ផ្សព្វផ្សាយ​អំពី​ការ ចូលរួម​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​ដល់​ប្រជាជន​ឱ្យមាន​ការយល់ដឹង​ប្រុងប្រយ័ត្ន បង្ការ​មុខសញ្ញា​គ្រោះថ្នាក់​ផ្សេងៗ ទប់ស្កាត់​នូវ​ការកើតឡើង​គ្រោះមហន្តរាយ​ថ្មី​។​

​ក្នុងឱកាស ដ៏​មាន​អត្ថន័យ​នេះ ខ្ញុំព្រះករុណា ខ្ញុំ​សាជាថ្មី​ម្តងទៀត សូម​សម្តែង​នូវ​អំណរគុណ​ដល់​ស្ថាប័ន ព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា ក្រសួង​ស្ថាប័ន​រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់ក្រោម​ជាតិ អាជ្ញាធរ​ដែនដី​គ្រប់ លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ អង្គការ​ជាតិ​និង​អន្តរជាតិ ប្រជាជន សប្បុរសជន​ទាំងអស់​ដែល​បាន​ចូលរួម ឆ្លើយតប​នៅពេល​មាន​គ្រោះមហន្តរាយ និង​ការចូលរួម​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​។ ទូលព្រះបង្គំ ខ្ញុំ ព្រះករុណា ខ្ញុំ​សង្ឃឹមថា​ការ​ប្រារព្ធ​ទិវា​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ និង​បន្ត​ដាស់ ស្មារតី​យើងទាំងអស់គ្នា​ចូលរួម​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​កាន់តែ​សកម្ម​ថែមទៀត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×