Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិដ្ឋភាព​ដង្ហែ​សព​ក្នុង​ទឹក ឆ្លងកាត់​ទឹកជំនន់ ឃើញ​ហើយ​ពិតជា​សង្វេគ​ណាស់ (​វីដេអូ​)

spot_img

​គ្រោះ​ជំនន់​ទឹកភ្លៀង ដែល​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ឥត​ស្រាក​ស្រា​ន​យ៉ាងគំហុក​ជាប់ៗ​គ្នា ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ បានធ្វើ​ឲ្យ​លិចលង់​ស្ទើរ​គ្រប់​តំបន់ តាម​បណ្តា​ខេត្ត និង​ក្រុង​នៅ​ទូទាំងប្រទេស ដែល​បង្ក​ជា​ឧបសគ្គ​យ៉ាងខ្លាំង​ដល់​ការធ្វើដំណើរ និង​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​នាពេល​បច្ចុប្បន្ននេះ​។​

​បើ​គិត​មក​ត្រឹម​ពេលនេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​នេះ ត្រូវបាន​ជម្លៀស​ចេញពីផ្ទះ​សម្បែង មកកាន់​ទីកន្លែង​មាន​សុវត្ថិភាព ដោយមាន​ការជួយ​សង្គ្រោះ​ពី​បងៗ​កងកម្លាំង​អន្តរា​គន៍​។​

​យ៉ាងណាមិញ ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ជាច្រើន កំពុង​ជួប​ទុក្ខ ក៏​ស្រាប់​តែមាន​ក្រុមគ្រួសារ​មួយ​បាន​ជួប​ទុក្ខ​ជាន់​ទុក្ខ​ត្រូវ​សាច់ញាតិ​ស្លាប់ ដោយ​ធ្វើបុណ្យ​ទាំង​ទឹកជំនន់​កំពុង​លិច​ភូមិ​។ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​បញ្ចេញ​អារម្មណ៍​ក្តុកក្តួល​ជាខ្លាំង​នោះ គឺ​គ្រា​បានឃើញ​អ្នកភូមិ​ដាក់​មឈូស​ដង្ហែ​បណ្តែត​តាម​ក្បូន​ប្ញ​ស្សី ឆ្លងកាត់​កើត​ទឹក​កំពុង​ហូរ​ខ្លាំង ដើម្បី​យក​សព​ទៅ​បូជា​នៅ​ទី​មច្ឆា​នៅឯ​វត្ត​ត្រើយម្ខាង ដែល​ឃើញ​ហើយ​ពិតជា​គួរ​ឲ្យ​សង្វេគ​ខ្លាំង​បំផុត​៕ ដោយ​៖ លឹម ហុង​

spot_img
×