Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាង ទ្រី ដា​ណា នាំ​អំណោយ ជូន​ដល់​រដ្ឋបាល​ខេត្តបាត់ដំបង ក្នុងការ​ចូលរួម​កិច្ចការ​មនុស្សធម៌ ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​

spot_img

​បាត់ដំបង ​៖ ​ថត​អ្នកនាង ទ្រី ដា​ណា​និង​ក្រុមការងារ​មនុស្សធម៌​ដែល​ម្ចាស់​ហាង​លក់​ពេជ្រ​ដែល​កំពុងតែ​ល្បីល្បាញ​ក្នុងសង្គម​ហ្វេ​ស​ប៊ុ​ក​និង​តាម​ប្រព័ន្ធ​អន​ឡាញ បាន​ពាំ​នាំនូវ​អំណោយ​ជា​ស្បៀង​និង​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន រួមមាន​អង្ករ​១០​តោន​,​ត្រីខ ៥០​កេស​ធំ​, មី ៦០​កេស​ធំ និង​ទឹកស៊ីអ៊ីវ ៥០០​យួរ ដើម្បី​ជូន​ដល់​រដ្ឋបាល​ខេត្តបាត់ដំបង ក្នុងការ​ចូលរួមចំណែក​នូវ​កិច្ចការ​មនុស្សធម៌​ក្នុង​ការជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ទឹកភ្លៀង​ជន់​លិច​ភូមិឋាន បាន​ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព ដើម្បី​ជួយ​សម្រាល​ការលំបាក​របស់​បងប្អូន​ដែល​កំពុងតែ​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង​។​

ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​មនុស្ស​របស់លោក​ស្រី ទ្រី ដា​ណា​និង​ស្វាមី ដែលជា​ថៅកែ​ហាង​លក់​ពេជ្រ ដ៏​ល្បីល្បាញ​និង​មាន​ប្រជា​ប្រី​យ៍​ភាព​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ត្រូវបានគេទទួលស្គាល់​ពីស​ន្តា​ន​ចិត្ត​មនុស្សធម៌​ក្នុងការ​បរិច្ចាគ​នូវ​ធនធាន​ផ្ទាល់ខ្លួន ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ជួប​ការលំបាក​កន្លងមក នៅតាម​ដងផ្លូវ​គ្រប់​ច្រកល្ហក​និង​គ្រប់​ទីកន្លែង មិន​ថា​ទីក្រុង​ឬ​តាម​ជនបទ​។​

ឯកឧត្តម អភិបាលខេត្ត​បាត់ដំបង បានប្រគល់​ប័ណ្ណ​ថ្លែងអំណរគុណ​ដល់​លោកស្រី ទ្រី ដា​ណា​និង​ស្វាមី ព្រមទាំង​ក្រុម​
​ការងារ​របស់លោក​ស្រី សូម​ឲ្យ​ទទួលបាន​ជោគជ័យ​បន្ថែមទៀត​។​ឯកឧត្តម ងួន រតនៈ​អភិបាលខេត្ត​បាត់ដំបង ក៏បាន​អញ្ជើញ​អ្នកស្រី​និង​ស្វាមី ព្រមទាំង​ក្រុមការងារ​លោកស្រី ដើម្បី​ពាំនាំ​នូវ​អំណោយ​មួយចំនួន​ខាងលើនេះ​ទៅ​ចែកជូន​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ដ៏​អាក្រក់​នៅតាម​បណ្តា​ភូមិ​ឃុំ​មួយចំនួន ដែល​ស្ថិតក្នុង​ស្រុក​សង្កែ​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​១៣​ខែតុលា​ឆ្នាំ​២០២០​នេះ​៕​ ដោយៈ​អ៊ុង​សា​រុំ​

spot_img
×