Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​ស្ដីពី ពិការភាព ឆ្នាំ​២០១៩-២០២៣

spot_img

​ភ្នំពេញ​៖​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ ក្រសួងមហាផ្ទៃ បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​ស្ដីពី ពិការភាព ឆ្នាំ​២០១៩-២០២៣ និង​បទដ្ឋាន​បច្ចេកទេស ហេ​ដ្ឋា​រ​រចនាសម្ព័ន្ធ​រូបវន្ដ​បង្កលក្ខណៈ​ងាយស្រួល សម្រាប់​ជន​មាន​ពិការភាព ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ យុន ឈុ​ន្នី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​សកម្មភាព​ជនពិការ និង ឯកឧត្តម ឯម ច័ន្ទ​មករា អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ដោយមាន​ការចូលរួម​ពី​អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម ឯម ច័ន្ទ​មករា បាន​លើកឡើងថា រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​ជន​មាន​ពិការភាព អាច​ប្រឡង​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​ជាតិ​បាន ដែល​មន្ដ្រីរាជការ​មាន​២​ភាគរយ និង​វិស័យ​ឯកជន​មាន​១​ភាគរយ​។ ក្នុងនោះ ឯកឧត្តម ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួងមហាផ្ទៃ ដែល​បានជ្រើសរើស​មន្ដ្រីរាជកា​រ ដែលមាន​ពិការភាព​លើស​២​ភាគរយ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម យុន ឈុ​ន្នី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា រាជរដ្ឋាភិបាល​បាន អនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​ជាតិ ដែល​បាន​ប្ដេជ្ញា​ថែរក្សា​សន្ដិភាព ដោយ​សំដៅលើ​គោលការណ៍​ឯករាជ្យ និង​គោរព​សិទ្ធិមនុស្ស ហើយ​សិទ្ធិ​ជន​មាន​ពិការភាព ក៏ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​ជាតិ និង​អន្ដរជាតិ ក្នុង​គោលបំណង​ការពារ​ផលប្រយោជន៍​ទប់ស្កាត់ និង​កាត់បន្ថយ​លុបបំបាត់ ការរើសអើង​ជន​មាន​ពិការភាព ដើម្បី​ធានា​សិទ្ធិ​ស្មើភាព​គ្នា​រវាង ជនពិការ​ភាព និង​ជន​មិនមាន​ពិការភាព​។​

​ឯកឧត្តម​បន្ដថា ទាំងនេះ​ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ធានា​នូវ​បរិ​ញ្ញា​ប័ណ្ណ និង​សមាសភាព​សម្រាប់​ជន​មាន​ពិការភាព ទើប​រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​យុទ្ធសាស្ដ្រ​ជាតិ​ស្ដីពី ពិការភាព ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២៣​នេះ​ឡើង ក្នុងទិសដៅ​លុបបំបាត់​រាល់​ទម្រង់​កេងប្រវ័ញ្ច​ការរើសអើង​ជន​មាន​ពិការភាព ធ្វើយ៉ាងណា​ឲ្យ​ជន​មាន​ពិការភាព កាន់តែ​ទទួលបាន​នៅ​ការគាំទ្រ​ក្នុងសង្គម និង​បង្កើន​គុណភាព នៃ​ជីវិត​កាន់តែ​ល្អប្រសើរ​ឡើង​។​

​ជាងនេះទៅទៀត ឯកឧត្តម រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ទៀតថា ជាការ​ពិតណាស់ រាជរដ្ឋាភិបាល មានការ​វិនិយោគ​វិស័យ​ពិការភាព ជាច្រើន​ឆ្នាំ​កន្លងមកនេះ រាជរដ្ឋាភិបាល​បាននិងកំពុង​តែ​ដើរ​លើផ្លូវ​ត្រូវ ក្នុងការ​ស្ដារ និង​អភិវឌ្ឍ​ប្រទេសជាតិ ជាពិសេស​បានការ​ពារ​សុខសន្ដិភាព​។​

​សូមជម្រាបថា សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​ស្ដីពី ពី​ពិការភាព ឆ្នាំ​២០១៩-២០២៣ និង​បទដ្ឋាន​បច្ចេកទេស​ហេ​ដ្ឋា​រ​រចនាសម្ព័ន្ធ​រូបវន្ដ​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ជន​មាន​ពិការភាព មាន​គោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​លិ​ខិ​តូ​បក​រណ៍​ជាតិ និង​អន្ដរជាតិ​, ផ្សព្វផ្សាយ​និង​ជំរុញ ការអនុវត្ត​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​ស្ដីពី ពិការភាព ឆ្នាំ​២០១៩-២០៣, ផ្សព្វផ្សាយ​បទដ្ឋាន​បច្ចេកទេស ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​រូបវន្ត​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ជន​មាន​ពិការភាព​គ្រប់​ប្រភេទ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×